ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភ​ក្ត្រា អញ្ជើញ​ធ្វើ​ប​ឋ​កថា​លើ​ប្រធានបទ​ស្តី​ពី «​ទំនាក់ទំនង​សាធារណៈ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រីរាជការ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ធ្វើ​ប​ឋ​កថា​លើ​ប្រធានបទ​ស្តីពី “ ទំនាក់ទំនង​សាធារណៈ និង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ “ ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រីរាជការ​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៤ នា​សាលប្រជុំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

​ការអញ្ជើញ​ធ្វើ​ប​ឋ​កថា​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​ដែល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បើក​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ស្តីពី​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រាជការ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល ដែល​មានចែង​ក្នុង​បញ្ច​កោណ​ទី​១ ស្តីពី​ការអភិវឌ្ឍ​មូលធន​មនុស្ស ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ស្តីពី ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​រាជការ​ក្រសួង ដែល​ចាប់ផ្តើម​ពី​ខែ​មេសា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ៕
​រូបថត​៖ ឌី ណារិន​

Leave a Reply

Your email address will not be published.