ព័ត៌មានជាតិ

ដីព្រៃ​លិច​ទឹក​តំបន់​៣​ជិត​១០០​ហិច​តា នៅ​ចំណុច​ព្រែកស្តី​ដកគង ក្នុង​ឃុំ​ពាម ឆ្កោក​ដែល​គេ​លួច​ឈូសឆាយ​កាន់កាប់​ពី​រដូវ​ទឹក​ឡើង​ឆ្នាំ​២០២៣ ត្រូវ​រដ្ឋបាល​ស្រុក​ជល​គី​រី​ចុះ​បង្ក្រាប​មិន​អោយ​ធ្វើ​ស្រែ​ឡើយ​

​ខេត្ត​កំពង់ឆ្នាំង ៖ ​សមត្ថកិច្ច​ចម្រុះ នៃ​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជល​គីរី​នៅ​ថ្ងៃទី ២៧​ខែ​មករា ឆ្នាំ​២០២៤ បាន​សហ ការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​លួច​ឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជិត​១០០​ហិកតា​និង​លួច​ព្រោះ​ស្រួវ នៅ​ចំណុច​ព្រែក​ស្ដី​ដក​គងតូច ជាប់ដៃ​ព្រែក​ផ្ទោល ស្ឋិតនៅក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល គី​រី ខេត្ត​កំពង់ឆ្នាំង​។​

​លោក ដូវ គឹម​ស៊ីន អភិបាល​ស្រុក​ជល​គិរី​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ បាល​ស្រុក​បាន​អោយដឹង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា​នេះ​បាន​និយាយ​ឲ្យដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ចំណុច​ខាងលើ​នេះ​ត្រូវបាន​ជនខិលខូច​លួច​ទន្ទ្រាន​ឈូសឆាយ​កាល​រដូវ​ទឹកទន្លេ​ឡើង​ក្នុង​ឆ្នាំ​២០២៣​កាល​នោះ​សមត្ថកិច្ច​យើង​ក៏​ធ្លាប់​បាន​កោះហៅ​អ្នក​ឈូសឆាយ​មួយចំនួន​នោះ មក​ធ្វើ​កិច្ច សន្យា​បញ្ឈប់​ការ​ឈូសឆាយ និង​ក៏​មិន​អនុញ្ញាត​ឲ្យ​ព្រោះស្រូវ​ធ្វើស្រែ​នោះ​ឡើយ​។​

​ប៉ុន្តែ​ជាក់ស្ដែង​នៅ​រដូវ​សម្រក​ឆ្នាំ​នេះ​សម​ម​ត្ថ​កិច្ច​យើង​បាន​ចុះទៅ​ពិនិត្យ​ឃើញ​ដីព្រៃ​លិច​ទឹក​តំបន់​៣​នៅ​ចំណុច​នេះ​ត្រូវ​គេ​លួច​អស់​ជិត​១០០​ហិកតា ។​

ហើយក៏​មាន​អ្នក​លួច​ចូល​មក​ព្រោះស្រូវ​ដើម្បី​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។ ដូចនេះហើយ​ទើប​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​២០២៤ សមត្ថ​កិ ច្ច​ចម្រុះ​នៃ​គណៈ​បញ្ជា ការឯកភាព​រដ្ឋ​បា ល​ស្រុក​ជល​គី​រី​បាន​ស ហ​ការ​គ្នា​ចុះ​បង្ក្រា ប​ករណីនេះ ។​

ដោយ​ពេល​សមត្ថកិច្ច​ចុះ ទៅដល់ ឃើញ​មាន​ជនល្មើស​ជិត​១០​នាក់ កំពុង​ព្រោះស្រូវ​បាន​រត់គេចខ្លួន សមត្ថកិច្ច​បាន​ដកហូត​ពូជ​ពង្រោះ​បាន​១២​បាវ​ដែល​ក្នុង​១​បាវៗ​មាន​ទម្ងន់​៤០​គី​ឡូ ហើយ​នៅ​លើ​ទីតាំង​នោះ ដី​មួយ​ចំនួន​តូច ត្រូវបាន​គេ​លួច​ព្រោះស្រូវ​រួចហើយ ករណី​នេះ​រដ្ឋបាល​ស្រុក​បន្ត​ចុះ​បង្ក្រាប​មិន​អនុញ្ញាត​ឲ្យមាន​ការ​ធ្វើ​ស្រែ​បន្ត​ទៀត​ឡើយ​។​

​លោក​អភិបាល​ស្រុក​ជល​គី​រី​បានបញ្ជាក់ ឲ្យដឹងទៀតថា ករណី​លួច​ឈូសឆាយ​ដី​លិច​ទឹក​តំបន់​បី​នៅ​ចំណុច​នេះ​គឺ​ប្រឆាំងនឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​

​ដោយ​មាន​ការសង្ស័យថា មាន​អ្នក​រៀបចំ​បើកភ្លើង​ខៀវ​នូវ​ពី ក្រោយខ្នង ដែល​សមត្ថកិច្ច​យើង​កំពុង ធ្វើការ​ស៊ើបអង្កេត ដើម្បី​កសាង​សំណុំ រឿង​បញ្ជូនទៅ​។​តុលាកា​ចំណាត់កា​ររ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹងថា​អ្នកលួច​ឈូសឆាយ​ដី​តំបន់ ៣ នៅ​ចំណុច​ខាងលើនេះ មួយចំនួន​ជា​មន្ត្រីរាជការ និង​មួយចំនួន​ជា​ប្រជាពលរដ្ឋ​នៅ ក្នុង​ឃុំ​ស្វាយ​រំពារ ឃុំ​កំពង់​ហាវ និង​ឃុំ​ពា ម​ឆ្កោក​។

​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​គួរតែ​ស្រាវជ្រាវ​រក​មុខ​ជនល្មើស​ឲ្យឃើញ បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ទើប​បទល្មើស​នេះ​ដូចនេះ​លែង​កើត​មាន​។​

​ពាក់ព័ន្ធ​និង​ដី​តំបន់ ៣ នេះ​កន្លង​មក​ឯកឧត្តម ស៊ុន​សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ក្នុង​អង្គប្រជុំ​នានា​កន្លង​មក ធ្លាប់​ព្រមាន​ជា​ញឹកញាប់​ដល់​មន្ត្រីរាជការ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់​សូម​កុំ​ឲ្យ​ប៉ះពាល់​ដី​តំបន់​៣​អោយសោះ​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម​ស៊ិន​សុវណ្ណារិទ្ធ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​នៅ​ក្នុង​ករណី​ដែល​មាន​មន្ត្រីរាជការ​ឬ​អាជ្ញាធរ មាន​ការពាក់ព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​គឺ​រដ្ឋបាល​ខេត្ត​មិន​អត់ឱន​អោយ​នោះឡើយ ៕​

Leave a Reply

Your email address will not be published.