ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ទន្រា​ន​ដី​រដ្ឋ​តំបន់​៣

​ខេត្ត​កំពង់ធំ​៖ លោក​សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ជនសង្ស័យ​២​នាក់ ទី​១/​ឈ្មោះ​តាក់ សំណាង ,​ទី​២/​ឈ្មោះ​លន់ នា និង​វត្ថុតាង ត្រាក់ទ័រ​៣​គ្រឿង នឹង​ត្រូវ​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ក្រោយ​បញ្ចប់​ការសួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​។​

​គួររំលឹកថា បើទោះជា​មាន​បទបញ្ជា​ពី​ឯកឧត្តម​ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បានឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ជនខិលខូច​ដែល​យក​ត្រាក់ទ័រ​ទៅ​ជាន់​ភ្ជួរ​លើ​ដី​របស់​រដ្ឋ​នៅ​តំបន់ ៣ ដែលជា​តំបន់ហាមឃាត់​របស់​រដ្ឋ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ មាន​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង បាន​ចុះ​ធ្វើ​សកម្មភាព​ភ្ជួរ​និង​ជាន់​ដី​របស់​រដ្ឋ​នៅ​ចំណុច​ក្បាល​កំពីង ,​ចំណុច​អន្លង់​អា​នុប ,​និង​ចំណុច​សាន​ស្រាត ស្ថិតនៅក្នុង​ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត​កំពង់ធំ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ យក​មក​សាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ផងដែរ​។

​បន្ទាប់​ពី​ការសាកសួរ​រួច ខណៈ​នេះ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បញ្ជូន​ខ្លួន​មក​សាលាតំបូង​ខេត្ត​កំពង់ធំ​ដើម្បី​ចំណាត់ការ​បន្ត​តាម​និតិ​វិធី​។​

Leave a Reply

Your email address will not be published.