ព័ត៌មានជាតិ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ការវិនិយោគ​កាន់តែច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ មាន​ការរីកចម្រើន​ជាមួយ​គ្នា​ផង​ដែរ​

កំពង់ស្ពឺ​៖​ បន្ថែម​លើ​ការអនុវត្ត​តាម​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងនាម​ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក្រុម​ការងារ​ទាំងអស់ រួម​ទាំង​ថ្នាក់​ដឹកនាំ​នៃ​ខេត្ត​កំពង់ស្ពឺ​តែងតែ​ព្យាយាម រិះរក​គ្រប់​វិធីសាស្ត្រ ដើម្បី​សម្របសម្រួល និង​រៀបចំ​បរិយាកាស​ឱ្យបាន​ល្អ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ មក​កាន់​ខេត្ត​កំពង់ស្ពឺ​។ ការ​ដែល​មាន​អ្នកវិនិយោគ​កាន់តែ​ច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ការរីកចម្រើន​នេះ​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ មាន​ការរីក ចម្រើន​ជាមួយគ្នា​ផងដែរ​។​

​នេះ​ជា​ប្រសាសន៍​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជ រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​កាល ពី​ល្ងាច​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នា​ឱកាស​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​វិស័យ​ឯកជន​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​កម្មវិធី​នេះ មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ រួម​ជាមួយ​សមាជិក​ក្រុមការងារ​រាជ​រដ្ឋា​ភិ បាល​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ទាំង​៩ ថ្នាក់ ដឹកនាំ​រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គ ភាព​ជុំវិញ​ខេត្ត និង​ម្ចាស់​រោងចក្រ សហគ្រាស និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​ខេត្ត​។​

​ក្នុង​មតិ​ស្វាគមន៍​កម្មវិធី​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា​ខេត្ត​កំពង់ស្ពឺ​តែងតែ​បាន​តាំងចិត្ត​ព្យាយាម​សព្វ បែបយ៉ាង ក្នុងការ​បង្ក​បរិយាកាស​ងាយ ស្រួល​ដល់​ការវិនិយោគ នា​ពេលកន្លងមក​។​

​រយៈពេល​១២​ឆ្នាំ​កន្លងមក​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ការកោតសរសើ​រ​ដល់​ការ​ខិតខំ​ប្រឹង ប្រែង​ក្នុង​ការអភិវឌ្ឍ​ខេត្ត ជាពិសេស​រយៈ ពេល​៨​ខែ​ចុង​ក្រោយ​មក​នេះ​មាន​ការផ្លាស់ ប្តូរ​មុខ មាត់​គួរឱ្យកត់សម្គាល់ ។​
​គោលបំណង​នៃ​ជំនួប​អាហារ​សាមគ្គី នាពេល​នេះ​ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ពី​ធី​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុននេះ និង​ដើម្បី​យក​ឱកាស​ថ្លែង​អំណរ គុណ​ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ដែល​បាន​ជ្រើសរើស​យក​ខេត្ត​កំពង់ស្ពឺ​ជា​គោលដៅ​ដាក់ទុន​វិនិយោគ និង​បាន​បង្កើត​ឱកាស​ការងារ​យ៉ាង​ច្រើន​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​ការវិនិយោគ​ទាំងអស់នេះ បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ក្នុង​ក្របខ័ណ្ឌ​ខេត្ត និង​ការចូលរួម​បរិច្ចាគ​ធនធាន​សម្រាប់​សកម្មភាព​មនុស្សធម៌​។ ហើយ​ក៏​ដើម្បី​ផ្សារភ្ជាប់ បង្កើន​ភាពស្និទ្ធស្នាល និង​ទំនាក់ទំនង និង​សហការ​គ្នា​ឱ្យ​រឹតតែ​ស្អិតរ​មួ​ត​បន្ថែមទៀត ជាមួយ​ម្ចាស់​អាជីវកម្ម និង​ដៃគូ​វិនិយោគ​ទាំងអស់​នៅ​ក្នុង​ក្រប ខណ្ឌ ខេត្ត​កំពង់ស្ពឺ​៕​

Leave a Reply

Your email address will not be published.