ព័ត៌មានជាតិ

ទោះជា​យ៉ាង​ឈ្មួញ​នៅ​តែ​ហ៊ាន​កាប់​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ញញើត​ដដែល​ជា​ដដែល​តើ​មកពីរ​កត្តា​អ្វី​???

ស្រុក​ឳ​រ៉ា​ល់ : រសៀល​ថ្ងៃ​ទី​08/03/2024 ឈើ​ហ៊ុប ប្រភេទ​ម្រិញ ឬ​ហៅ​ថា​រាជ​កុល ចំនួន​១៥​ដុំ ដែល​មាន​មុខកាត់​៣០​ទៅ​៣៥​ជុំ​ឡើងទៅ ប្រ​វ៉ែង​៤​ម៉ែត្រ ទៅ​៥​ម៉ែត្រ​កន្លះ​ឡើងទៅ ត្រូវបាន​អ្នក​សារព័ត៌​ចុះ​ផ្ដិត​យក​រូបភាព តាម​ការ​ផ្ដល់​ព័ត៌មាន​ពីរ​ពលរដ្ឋ​រស់នៅ ភូមិ​រមាំង​ស ឃុំ​តា​សាល ស្រុក​ឳ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ។​

​ក្រោយពីរ​អ្នកសារព័ត៌មាន​បាន​ចុះ​ផ្តិត​យក​រូប​ភាពជាក់ស្ដែង​ពិតជា​មាន​គំនរ​ឈើ​ជា​ច្រើន​កន្លែង ដែល​ពួក​ឈ្មួញ បាន​ដឹក​យក​មក​គរ​ទុក​ត្រៀម​ដឹកជញ្ជូន​បន្ត​នោះ​រួចមក ក៏បាន​ផ្ដល់​ព័ត៌មាន​ជូន​កម្លាំង​បរិស្ថាន ឧទ្យាន​នុរ​ក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល ធ្វើ​ការចុះ​ចាប់​បង្ក្រាប រឹម​អូស​យក​ទៅ​រក្សារ​ទុក បាន​ចំនួន​១៥​ដុំ នៅ​ស្មាក់​បរិស្ថាន ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត ក្នុង​នៅមាន​ជាច្រើន​កន្លែង​ទៀត ដែល​បងប្អូន​អ្នកសារព័ត៌មាន​ចុះ​ផ្ដិត​យក​រូបភាព​បាន​។

​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​រមាំង​ស បាន​លួចខ្សឹម​ប្រាប់​ថា នៅ​ចំណុច​ភូមិ​រមាំង​ស​នេះ មាន​មេ​ឈ្មួញ ដ៏​ល្បីល្បាញ ខាង​ពង្រាយ​កូនចៅ ចូល​កាប់​ដឹកជញ្ជូន​ឈើ ពី​ក្នុង​ដែន​ការពារ​ផ្សេងៗ យក​មក​រក្សារ​ទុក​និង​លក់​បន្ត​ប្រចាំ រាប​ខែ​រាប់​ឆ្នាំ​មកហើយ មានឈ្មោះ លោក​ច​ន លោក​ប្រាជ លោក ង៉ា សិត​តែ​ជា​មេ​ឈ្មួញ​កាន់​ឆ្នាំ​ប្រចាំ ឃុំ​តា​សាល ។​

​ពលរដ្ឋ​បាន​បន្តទៀតថា ចាំ​មើល​តើ​ប្រពន្ធ័​ច្បាប់ អាច​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត ដាក់​បន្តុក​អស់លោក មេ​ឈ្មួញ​ទាំងនោះ យកទៅ​ធ្វើការ​ចំណាត់ការ​តាម​និតិ​វិធី​ច្បាប់​បាន​ដែរឬទេ​??? បើ​នរណាៗ​ក៏​គេ​ដឹង គេ​ស្គាល់​ថា អស់លោក​ប​៖​ុ​ន្មា​ន​រូប​រូបនោះ ជា​មេ​ឈ្មួញ​ឈើ ដ៏​ល្បីល្បាញ​ប្រចាំ​ស្រុក​ឳ​រ៉ា​ល់ រាប់​ឆ្នាំ​មក​ហើយ​ដែរ​នោះ ។​
​ដោយ ផល ផាន់​នី ព័ត៌មាន​លម្អិត​និង​បន្ត​តាម​ការ​ឡាយ​

Leave a Reply

Your email address will not be published.