ព័ត៌មានជាតិ

ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ចំនួន​២​ខ្សែ​ដែល​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ស្នើ​សូម​តាមរយ​:​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អ​ញើញ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ចំនួន ២​ខ្សែ ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ស្នើ​សូម​តាមរយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដើម្បី​ស្ថាបនា​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) ដូចខាងក្រោម​៖

​ខ្សែ​ផ្លូវ​ទី​១ ជា​ផ្លូវ​ក្រាល​ល្បាយ​ក្រួស មាន​ប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ស្រែ​ស្តៅ​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដែល​បម្រើ​ដល់​ការធ្វើដំណើរ​របស់​សិស្សានុសិស្ស ការដឹកជញ្ជូន​កសិផល​ដឹកជញ្ជូន​កសិផល សិប្បកម្ម និង​ទេសចរណ៍​ចេញ​ចូល​ជា​ប្រចាំ​។​

​ខ្សែ​ផ្លូវ​ទី​២ ជា​ផ្លូវដី និង​ល្បាយ​ក្រួស មាន​ប្រវែង​ជាង ៥ ៣០០​ម៉ែត្រ ត​ភា្ជ​ប់​ពី​ភូមិ​ស្រែ​ស្ដៅ​១ សង្កាត់​អូរឫស្សី ទៅដល់​ភូមិរ​ការ​កណ្ដាល សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរង​ខេត្ត ប្រធាន​នាយកដ្ឋាន មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ​៕ រាយការណ៍​ដោយ​លោក ម៉ែន បូរិទ្ធ​ ​

Leave a Reply

Your email address will not be published.