ព័ត៌មានជាតិ

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៥ បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១២ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​ស្ដីទី​សាលាខេត្ត លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ លោកនាយក លោក​នាយករង​ទីចាត់ការ លោក លោកស្រី​ប្រធាន មន្ទីរ អង្គភាព ជុំវិញ​ខេត្ត លោក លោកស្រី ប្រធាន​អង្គភាព​ចំណុះ​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង និង​ស្រុក ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​អគារ​រដ្ឋបាលខេត្ត​សារ​ប្រជុំ យឹម សុខុម​។

​របាយការណ៍​របស់​ទីចាត់ការ​រដ្ឋបាល​បាន​បញ្ជាក់​ឲ្យដឹង​ផង​ដែរ​ថា​- ដោយសារ​សេវា​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​មាន​ចំនួន​ច្រើន​ក្នុង​ខែ​នីមួយៗ ទើប​ការផ្តល់​លទ្ធផល​សម្រេច​លើ​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​មិនសូវ​បាន​ឆ្លើយតប ទាន់​ពេលវេលា​ដែល​បានកំណត់​ក្នុង​បង្កាន់ដៃ​ទទួល​ពាក្យ​។​
– ការងារ​ដោះស្រាយ​ផលប៉ះពាល់ ក្នុង​ការអនុវត្ត​គម្រោង ជួសជុល​ស្តារឡើងវិញ និង​ធ្វើ​ទំនើបកម្ម​លើ ប្រព័ន្ធ​ដោះ​ទឹក និង បង្វែរ​ទឹកជំនន់​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ស្ថិត នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ មិន ទាន់​បាន​បញ្ចប់​។​
– ការ​កំណត់​ព្រំ​អាងទឹក និង​រៀបចំ​ឯកសារ​ស្នើសុំ​ចុះបញ្ជី​ដី​អាងទឹក មិនទាន់​បាន​គ្រប់​ទីតាំង​តាម​បណ្តា​ក្រុង ស្រុក​ទាំង​៩​។​
– ករណី​ទន្ទ្រាន​យក​ដី​ចំណី អាងទឹក ដី​ចំណី​ប្រឡាយ​ការចាក់ដី​លុប​បឹង​ធម្មជាតិ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នៅ តែរ​កើតមាន​ឡើង​។​
– កំណើន​យានយន្ត ការដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ធ្វើឱ្យ​ផ្លូវ​ជនបទ​ឆាប់​ខូច ខ្វះ​ការចូលរួម​ថែទាំ ផ្លូវ​ជនបទ ពី​អ្នកប្រើប្រាស់​ផ្លូវ និង​សហគមន៍ (​ចាក់​ដី​បិទ​ផ្លូវទឹក និង​ចាក់ដី​ខ្ពស់​ជាង​ផ្លូវ ការ​ទន្ទ្រាន​យក​ចំណីផ្លូវ​)​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត មានប្រសាសន៍ថា​÷ ត្រៀម​រៀបចំ​ពិធី​វិសាខបូជា និង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​។​
​ជំរុញ​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក ២០២៥-២០២៩ និង ជំរុញ​ការកសាង​កម្ម វិធី​វិនិយោគ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​២០២៦-២០២៨

​បង្កើន​ការអភិវឌ្ឍន៍ និង​បន្ត​ចុះ​តាមដាន​វឌ្ឍនភាព​ការសាងសង់​សំណង់​នានា​តាម​បណ្តា​ក្រុង​ស្រុក​ក្នុង ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​
-​បន្ត​ជំរុញ​ការផ្តល់​សេវា​រដ្ឋបាល ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពជឿ​ទុកចិត្ត ឱ្យ​កាន់តែ​ល្អប្រសើរ​។​
– សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ការពិនិត្យ​បច្ចេកទេស​លើ​សេវា​ដែល​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ឱ្យទាន់​ពេលវេលា​កំណត់ និង​ចុះ​ពិនិត្យ​ដល់​ទីតាំង​ជាក់ស្តែង​
-​អប់រំ​ផ្សព្វផ្សាយ​ការបង្ការ​ជំងឺឆ្លង​ដូចជា​ជំងឺគ្រុនឈាម គ្រុនចាញ់ អុត​ស្វា ផ្តាសាយ​បក្សី និង​ពង្រីក​សេវា ជំងឺមិនឆ្លង​ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម នៅតាម​មណ្ឌល​សុខភាព​។​
-​បង្កើន​កម្មវិធី​វា​រី​ប្ប​កម្ម ចុះ​ល្បាត​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល នៅតាម​អាង​/​ទំនប់ ស្ទឹង បឹង ព្រែក និង​តាម​សហគមន៍​ស្រះ​ជម្រក​ត្រី​ធម្មជាតិ​
-​ផ្សព្វផ្សាយ​បង្គា បន្ត​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ការកាប់​រាន ឈូសឆាយ ហ៊ុំព័ទ្ធ​ដី​ព្រៃឈើ​យក​ធ្វើ​ជា​កម្ម សិទ្ធិ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ​ផងដែរ​៕​

   

Leave a Reply

Your email address will not be published.