ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​នគរបាល​ចំនួន​០៣​ស្រុក រួម​ជាមួយ​កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តាម​ចាប់​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​១​គ្រឿង​

ខេត្ត​ព្រះវិហារ ÷​រថយន្ត​ម៉ាក​ហ្វ​ត​ចង្កួត​ស្តាំ​ពណ៌​ស ចំនួន​០១​គ្រឿង ដឹកឈើ​ប្រភេទ​ឈើ​ឈ្លីក រួម​ជាមួយ​រថយន្តរ​ថយ​ន្ត​ម៉ាក​ស៊ីណា​មួយគ្រឿង​ទៀត ដែល​បើក​បិទគូត ត្រូវ​ក្រុម​សមត្ថកិច្ច នគរបាល​បង្ក្រាបបាន ខណៈ​ពួកគេ​ដឹកឈើ​ឈ្លីក​ចំនួន​១៣​ដុំ​ស្មើ​ជិត​០២​ម៉ែត្រគូប បើក​កាត់ ប៉ុស្តិ​ត្រួតពិនិត្យ​ហើយ​បាន​បុក​បា​រ៉ា​ស​សមត្ថកិច្ច ដើម្បី​បើក​គេចខ្លួន តែ​គេច​មិន​រួច​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់បាន​។​

​ក្នុង​ប្រតិបត្តិកា​នេះ​បណ្តាលអោយ រថយន្ត​សមត្ថកិច្ច រង​ការ​ខួច​ខាតរ​បន្តិចបន្តួច ដោយសា​រថយន្ត​ដឹកឈើ​បើក​កៀរ ។​
​ហរ​តុ​ការ​នេះ​កើតឡើង នៅ​ចន្លោះ​ម៉ោង ១២​រំលង​អាធ្រា​ត្រ ដល់​ម៉ោង ៥​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កុម្ភះ ឆ្នាំ​២០២៤ ស្ថិត​នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​។​

​លោក​វិរៈសេនិយ៍ឯក រស់ សុធី នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយដឹងថា សមត្ថកិច្ច​មាន​ការយ​ក​ចិត្ត​ទុកដាក់ និង​តាម​ចាប​បង្ក្រាប​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ ខុស​ច្បាប់​យ៉ាង​នេះ​ដោយ​លំបាក​បំផុត​ទើប​អាច​តាម​ចាប់​បង្ក្រាបបាន​។​

​រថយន្ត​ដឹង​ឈើ​ខាងលើ បាន​ដឹក ចេញពី​ស្រុក​ឆែ​ប កាត់​ស្រុក​ជ័យ​សែន ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​ជយ័​សែន តាម​ប្រ​ម៉ាញ់ រថយន្ត​ដឹកឈើ​បើក​រត់​ចូល​ស្រុក​រវៀង ត្រូវ​កម្លាំង​នគរបាល​ស្រុក​រវៀង​ដាក់​បា​រ៉ា​ស​ចាំ​ស្ទាក់ចាប់ តែ​រថយន្ត​ដឹកឈើ​ដឹងខ្លួន​ក៍​បាន​បើក​បុក​បា​រ៉ា​ស់ ពី​ស្រុក​រវៀង មក​ស្រុក​ត្បែង​មាន​ជយ័ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ ពួនស្ទាក់​ត្រង់ចំណុច​ភូមិ​​ក្រាំង​ដូង រថយន្ត​ដឹង​ឈើ​បាន​បើក​រត់​ចូល​ស្រុក​សង្គម​ថ្មី ត្រូវ​កម្លាំង​អធិការ​ស្រុក​ស្ទាក់​ចាប់បាន ។​

​នៅ​ចំណុច​ស្រុក​សង្គម​ថ្មី ចំណែក​កម្លាំង​នគរបាល​សេដ្ឋកិច្ច តាម​ប្រ​ម៉ាញ់​ពីក្រោយ​ជាប់​រហូត លោក រស់ សុធី បាន​បន្ត​អោយដឹងថា ដោយសារ​មានរ​ថយ​ត្ត​ម៉ាក​សុីណា​មួយគ្រឿង​ទៀត ជា​អ្នក​បិទគូត ទើប​រថយន្ត​សមត្ថកិច្ច​លើង​ទៅមុខ​មិន​រួច​។​

ទើប​ធ្វើអោយ​ការ​តាម​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​ចំណាយពេល ស្ទើ​ពេញ​មួយ​យប់ ចំណែក​តៃកុង​រថយន្ត​ដឹកឈើ​រត់​បាត់​ស្រមោល នៅ​តែ​ក្រុម​បិទគូត​ជាប់ដៃ​សមត្ថ​កិច្ចំ​នួន​០៣​នាក់ ។​
១,​ឈ្មោះ ឱន ទែ​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​​ក្រ​យា ។​
២,​ឈ្មោះ នី ណាក់ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​រស់នៅ ភូមិ​សា​ក្រៀម ស្រុក​ប្រាសាទ​បាល​ង្គ័ ខេត្ត​កំពង់ធំ ។​
៣,​ឈ្មោះ ស៊ុន សុផល​ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គុំ ខេត្តសៀមរាប ។

ជន​សង្សយ័​ទាំង​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន លោក គឹម សំឡេង ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​បាន​អោយដឹង​ថា យោង​តាម​បញ្ជា​​របស់​ឯកឧត្តម ទី សុវណ្ណ​ថាល់ ព្រៈរាជអាជ្ញាអម​សាលាដំ​បូង​ខេត្ត បញ្ជា​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្សយ័​ទាំង​3​រូប ក៍សាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចំណែក​វត្ថុតាង​មាន​រថយន្ត​ចំនួន​2​គ្រឿង​រួមទាំង​ឈើ​លេខ​៩១​ចំនួន​១៣​ដុំ​ត្រូវ​ប្រ​​គល់​ទៅអោយ​ផ្នែក សង្លាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជយ័​ចាត់ការ​បន្ត​ទៅ​តាមនិ​តិវិ​ធី​ស្តីពី​ច្បាប់​ព្រៃឈើ ។​

 

   

Leave a Reply

Your email address will not be published.