ព័ត៌មានជាតិ

ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​រៀបចំ​ផែនការ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​!

ពោធិ៍សាត់ : នៅ​រសៀល​ថ្ងៃ​អាទិត្យ ១​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​រៀបចំ​ផែនការ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិសាត់ ជាពិសេស​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ដែល​បាន និង​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ ស្រុក​វាលវែង​។​

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម អ៊ាង សុផល្លែត បាន​ផ្តល់​ជូន​ថវិកា​មុន​តាម​សំណូមពរ​របស់​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចំនួន ១០០​លាន​រៀល និង​ប្រេងសាំង ១០,០០០​លីត្រ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តល់​ជូន​ថវិកា​ចំនួន ១០០​លាន​រៀល និង​ប្រេងសាំង ១០,០០០​លីត្រ (​សរុប​ថវិកា ២០០​លាន​រៀល និង​ប្រេងសាំង ២០,០០០​លីត្រ​) សម្រាប់​កម្លាំង​ចុះ​ប្រតិបត្តិការ​ការពា​រការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ ។​

Leave a Reply

Your email address will not be published.