សូមគោរពសូមកោតសរសើលោក នាង ខ្វាយ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ ក្រោយពីរទទួលការផ្ដល់ព័ត៌មានភ្លាម លោកបាន បញ្ជាកម្លាំងក្រោមឱវាទ ឲ្យចុះធ្វើការចំណាត់ការចាប់បង្ក្រាបភ្លាម និងសូមគោរពសូមអរគុណ លោក សោម ពុទ្ធដារ៉ា មេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដែលលោកបានដឹកនាំកម្លាំងអាវុធហត្ថ សហការណ៍ជាមួយកម្លាំងនាញ ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខឹតខំធ្វើការទប់ស្កាត់ បង្ក្រាបបានដោយជោគជ័យ ករណីកាប់ដឹកជញ្ជូនឈើមកស្តុក ត្រៀមដឹកជញ្ជូនទៅក្រៅស្រុក តាំងពីរល្ងាចថ្ងៃទី17/04/2024 រហូតដល់រសៀល ថ្ងៃទី18/04/2024 ក្នុងករណីបង្ក្រាប ការកាប់ដឹកជញ្ជូនឈើ ប្រភេទនាំចេញក្រៅស្រុក យកមកស្តុកទុក ជាច្រើនដុំ នៅចំណុច ក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។ យកមករក្សាទុកនៅ ស្នាក់ការដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ បានដោយជោគជ័យ។🙏♥️
លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដែលស្រលាញ់សប្បត្តិធនធានធម្មជាតិ ទន្ទឹងរង់ចាំមើល ហើយសង្ឃឹមថា អស់លោកកងកម្លាំសមត្ថកិច្ច និងកម្លាំងជំនាញ ថ្នាក់ក្រោមជាតិ ខេត្ដ ស្រុក និងបើកការស្រាវជ្រាវ វែកមុខ និងចាប់ពួកឈ្ញួញ ដែលប្រព្រឹត្តិការកាប់ដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត ទាំងអស់នោះ យកទៅផ្ដន្ទាទោសតាមច្បាប់បានម្ដង🙏🇰🇭 ។ ព្រោះថាឈើទាំងអស់នោះ វាមិនរលំចេញពីរដើម ហោះមកដោយខ្លួនឯង មកស្តុកក្នុងភូមិសាស្ត្រខាងលើ បានដោយឯងៗនោះទេ🙏♥️🇰🇭។
ដោយ ផល ផាន់នី សូមគោរពសូមអរគុណ ថ្ងៃទី18/04/2024