ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​

​នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ ដើម្បី​អញ្ជើញ ថ្លែង​សុន្ទរកថា​ពិសេស​នៅក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី​-​ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)​។​

​យោង​តាម​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញ​ថ្លែង​សុន្ទរកថា​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ លោកស្រី​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​

​អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី រួមមាន ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម លី ធុច ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្ដាប់ និង​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ​មន្តី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​មន្ត្រី​សំខាន់ៗ​មួយចំនួន​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕

Leave a Reply

Your email address will not be published.