ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិហារ​ឥស្លាម ម៉ាស្ជិទ​អាល់​អឹក​ពើរជ្រៃ​អណ្តែត នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល​

​នា​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម ម៉ាស្ជិទ​អាល់​អឹក​ពើរជ្រៃ​អណ្តែត នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម បាន​មានប្រសាសន៍ថា តាំងពីដើម​រៀងមក​សាសនា​ឥស្លាម​បាន​ចូលរួមចំណែក​ជាមួយ​សាសនា​ដ៏ទៃទៀត ក្នុងការ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ខ្មែរ ជាពិសេស ការលើកកម្ពស់​ការអប់រំ​ចរិយា​ធម៌ និង​សីលធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​សាសនិក​ឥស្លាម​គ្រប់រូប​។ តាមរយៈ​ការអប់រំ​ទូន្មាន​ទាំងអស់នេះ សាសនា​ឥស្លាម​ក៏​បាន​ចូលរួមចំណែក​ក្នុង​ការធានា​នូវ​ភាពសុខសាន្ត ភាព​សុខដុម​នៃ​សង្គម​ការពារ អភិរក្ស វប្បធម៌ ប្រពៃណី និង​បុព្វហេតុ​សង្គមជាតិ​ជារួម​ផងដែរ​។

​ក្នុងន័យនេះ និង​ជា​បន្តបន្ទាប់ ការពង្រឹង​តួនាទី ភារកិច្ច​របស់​គណៈ​អ៊ី​ម៉ាំ ហា​កឹម តួ​ន និង​ម៉ា​ស្ជិត ស៊ូ​រ៉ាវ ព្រមទាំង​សាលាបង្រៀន​សាសនា ពិតជា​មាន​សារៈសំខាន់ និង​មាន​អត្ថប្រយោជន៍​សម្រាប់​ការប្រតិបត្តិ​ជំនឿ​សាសនា និង​ការរួមចំណែក​ចូលរួម​អភិវឌ្ឍ​សហគមន៍​ឥស្លាម និង​សង្គមជាតិ​។

​ដូច្នេះហើយ​ទើប​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​រាជរដ្ឋាភិបាល​តែងតែ​បង្ក​បរិយាកាស​ល្អ និង​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​សាសនា​ឥស្លាម​តាមរយៈ​ការចូលរួម​អភិវឌ្ឍន៍ និង​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាច្រើន​សម្រាប់​បម្រើ​សាសនា​ឥស្លាម​ជា​បន្តបន្ទាប់​។​

​សមិទ្ធផល​ដែល​យើង​ទាំងអស់គ្នា​មើលឃើញ​នាពេល​បច្ចុប្បន្ន មិនអាច​កើត​ឡើង​ដោយ​ឯកឯង​បានទេ បើ​មិន​មាន​ការចូលរួម​ចំណែក ពី​គ្រប់ ភាគី​ពាក់ព័ន្ធ និង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​នាំមក​នូវ​សន្តិភាព និង ស្ថិរភាព​ន យោ​បាយ​ដូច​ពេល​នេះ ដែល​ធានា​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​សាសនា​ចក្រ និង​អាណាចក្រ​។ កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នេះហើយ ដែល​បាន ផ្តល់ឱកាស ឱ្យ​យើងទាំងអស់គ្នា​បាន​ជួបជុំ​ធ្វើបុណ្យ​រួមគ្នា​និង​ប្រមូល​បច្ច័យ​ពី​គ្រប់ទិសទី​មក​កសាង​សមិទ្ធផល​នានា​ជាច្រើន​ឱ្យ​ចេញ​ជា​រូបរាង​សម្រាប់​បម្រើ​ឱ្យ​ឥស្លាម​សាសនា ដូច​ពេល​នេះ​។​

​ជំនួសមុខ​ឱ្យ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ឯកឧត្តម ហ៊ុន ម៉ា​នី សូម​ចូលរួម​អបអរសាទរ​ជាថ្មី​ជាមួយ​សហគមន៍​ឥស្លាម​នៅ​ទូទាំង​ប្រទេស និង​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចំពោះ​សមិទ្ធផល​ថ្មីៗ​នានា​ជា​បន្តបន្ទាប់ រួម​ទាំង​មាស្ជិត​អាល់​អឹក​ពើរជ្រៃ​អណ្តែត ដ៏​ថ្មីស្រឡាង​នា​ថ្ងៃនេះ ៕

Leave a Reply

Your email address will not be published.