ព័ត៌មានជាតិ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ នេះ បានចេញ​សេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោល​ព័ត៌មាន ស្តីពី ការ​កាត់​ទឹកដី ៤ ខេត្ត​ជូន​ប្រទេស​វៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ដូច​តទៅ​៖
​ទី​១. គ្មាន​ការ​កាត់​ទឹកដី ៤​ខេត្ត ជូន​ប្រទេស​វៀតណាម​ដូច​ការចោទប្រកាន់​មួលបង្កាច់​ពី​ក្រុម​ជ្រុលនិយម​មួយចំនួន​តូច​នោះឡើយ​។​
​ទី​២. គ្មាន​ការ​យក​ខេត្ត​ទាំង​៤ របស់​កម្ពុជា ទៅ​ដាក់​ហ៊ុន​ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមបញ្ចូល​គ្នា​ជា​ដែន​ដី​តែ​មួយ ដូច​ការលើក​ឡើង​ដោយ​បំភាន់ ឬ​ដោយ​ការភាន់ច្រឡំ​មួយចំនួន​នោះឡើយ​។​
​ទី​៣. គ្មាន​ការ​ដាក់​ហ៊ុន​ធនធានធម្មជាតិ ដូច​ជា​ធនធាន​រ៉ែ និង​ធនធាន​ព្រៃឈើ​ជា​ដើម របស់​ខេត្ត​ទាំង ៤ ដើម្បី​វិនិយោគ​រួមគ្នា ដូច​ការលើក​ឡើង​នោះ​ឡើយ​។
​ទី​៤. គ្មាន​ការអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​នី​មួយៗ​ចេញ​ចូល​ដោយ​សេរី ក្នុង​ទឹកដី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នោះឡើយ​៕

 

Leave a Reply

Your email address will not be published.