ព័ត៌មានជាតិ

ពិធី​ប្រកាស​បញ្ចូល​ជា​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ​

​កំពង់ស្ពឺ​÷ ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៧ ខែវិច្ឆិកា​ឆ្នាំ ២០២៤ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពង់ស្ពឺ​ឯកឧត្តម យឹម សុខុម អនុប្រធាន​គណបក្ស​ខេត្ត ឯកឧត្តម អិន ឃុន ប្រធាន​មន្ទីរ​បក្ស​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម អៀង មូ​លី ប្រធាន​ប្រធាន​គណបក្ស​ចុះជួយ​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ភូមិ​ក្រុមហ៊ុន ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ចំនួន ៣០៧​នាក់​ស្រី ១៦៣ នាក់​ក្នុងនោះ​ជា​មន្ត្រីរាជការ​មាន​ចំនួន ៦ នាក់​កម្មករ ២១០​នាក់​សិស្ស​ចំនួន ២២ នាក់​និស្សិត​ចំនួន​១០ នាក់ និង​បងប្អូន​ជា​កសិករ ៥៨ នាក់ ក្នុងនោះ​សមាជិក​មកពី​គណបក្ស​ផ្សេង​ចំនួន ១ នាក់​សរុប សមាជិក​ចូលរួម ៤១៧​នាក់​។

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា​÷ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​សូម​ចូលរួម​អបអរសាទរ ដោយ​គោរព​ស្រឡាញ់​ចំពោះ​បងប្អូន ដែល​បានភ្ញាក់រលឹក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុងន័យ​នេះ​បង្ហាញ​ឲ្យឃើញ​ថា​យើង​រួបរួម​គ្នា ស្រលាញ់គ្នា ដើម្បី​កសាង​ជាតិ​មាតុភូមិ​របស់​យើង​ឲ្យបាន​រុងរឿង ហើយ​ឯកឧត្តម បាន​បន្ថែមទៀតថា ក្នុងនាម​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​យើង ពុំដែល​មាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ​។​

​ទោះបីជា​បងប្អូន​នៅក្នុង​បក្ស​ណា ក៏ដោយ បើ​បងប្អូន​មានបំណង​ចង់​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​សូម​ស្វាគមន៍​ជានិច្ច មិន​ថា​នៅ​តំបន់​ណា ទីណា​នោះ​ទេ សូម​អញ្ជើញ​ចូលរួម​ដោយ​ភាពជឿជាក់ និង​កក់ក្តៅ​មិន​មាន​ការភ័យខ្លាច និង​គោរព​ស្រឡាញ់​រាប់អាន​គ្នា​ឲ្យបាន​ច្រើន ទើប​ប្រទេស​ជាតិ​យើង​មាន​ការរីកចម្រើន​ជា​ជា​បន្តបន្ទាប់​ផងដែរ​៕​

 

Leave a Reply

Your email address will not be published.