ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ជួព​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទទួលបាន​និទ្ទេស A ទាំង ១១៩​នាក់ នៅ​ខេត្ត​ព្រៃវែង ឆ្នាំ​សិក្សា​២០២៣-២០២៤

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទទួលបាន​និទ្ទេស A ទាំង ១១៩​នាក់ នៅ​ខេត្ត​ព្រៃវែង ឆ្នាំ​សិក្សា​២០២៣-២០២៤ នៅ​សាលប្រជុំ​សាលា​ខេត្តព្រៃវែង​។​

​ក្នុងឱកាស​នោះ ដើម្បី​ជា​ការលើកទឹកចិត្ត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​ដល់​ក្មួយៗ​ប្រឡង​ជាប់​និទ្ទេស A ទាំង ១១៩​នាក់ ក្នុង​ម្នាក់ៗ ថវិកា ចំនួន ៣០០​ដុល្លារ​។ ដោយឡែក​លោក​នាយក នាយិកា​វិទ្យាល័យ ទាំង​២៨ ដែល​មាន​សិស្ស​ជាប់​និទ្ទេស A ក្នុង​មួយ​វិទ្យាល័យ ថវិកា ចំនួន ២០​ម៉ឺន​រៀល​ផងដែរ​។​

Leave a Reply

Your email address will not be published.