ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ អញ្ជើញ​ចូលរួម​ពិធី​បើក​ឱ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

​ក្រចេះ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្ដម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ ក្នុង​រយៈពេល​ចំនួន ២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។​

​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាល អភិបាលរង ក្រុង ស្រុក មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​សាងសង់​ស្ពាន​។​

​សូមបញ្ជាក់​ថា ចំពោះ​មធ្យោបាយ​ធ្វើដំណើរ ដូចជា​៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្ត​ធុន​តូច និង​រថយន្ត​ទេសចរណ៍​ចាប់ពី​១២​កៅអី​ចុះ​៕ ដោយ​លោក ម៉ែន បូរិទ្ធ​

Leave a Reply

Your email address will not be published.