ព័ត៌មានជាតិ

ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​

រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហ្វីលីពីន បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វីលីពីន មក​កាន់​កម្ពុជា​។​

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក Ferdinand Romualdez Marcos Jr. បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​។​

​ឯកសារ​នោះ​ទាំងនោះ​រួមមាន​៖

​ឯកសារ​ទី​១៖ អនុស្សារណៈ​យោគយល់​ស្តីពី​វិស័យ​សហប្រតិបត្តិការ​នានា​រវាង​នគរបាលជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង នគរបាល​ជាតិ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចុះហត្ថលេខា​ដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​

​ទី​២៖ អនុស្សារណៈ​យោគយល់​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា និង គណៈកម្មការ​ឧត្តមសិក្សា​នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន ចុះហត្ថលេខា​ដោយ លោក​បណ្ឌិត Shirley C. Agrupis ប្រធាន​គណៈកម្មការ​ឧត្តមសិក្សា នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោក​បណ្ឌិត ហង្ស ជួន​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា​។​

​ទី​៣៖ អនុស្សារណៈ​យោគយល់​ស្តីពី​កិច្ចព្រមព្រៀង​ស្ដី​ពី​សេវាកម្ម​អាកាសចរណ៍ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ហ្វីលីពីន ចុះហត្ថលេខា​ដោយ លោក Jim C. Syndiongco អនុរដ្ឋលេខាធិកា​រអា​កាស​ចរណ៍ និង​អាកាសយានដ្ឋាន នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោក​បណ្ឌិត ម៉ៅ ហា​វណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​លើ​រដ្ឋលេខាធិការដ្ឋា​នអាកាស​ច​រណ៍​ស៊ី​ល​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Leave a Reply

Your email address will not be published.