ព័ត៌មានជាតិ

លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ២៨ សីហា ២០២៥

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​ខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​បើក​កញ្ចប់​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​កំពង់ស្ពឺ​។​

​ជា​លទ្ធផល​សម្រាប់​ខេត្ត​កំពង់ស្ពឺ បេក្ខជន​ដែល​មក​ប្រឡង​សរុប​ចំនួន ៥.២៩៧​នាក់ (​ស្រី ៣.១០៣​នាក់​)
​បេក្ខជន​ប្រឡង​ជាប់​សរុប ៤៧៦​នាក់​(​ស្រី ២.៨៨៣​នាក់​)
​ភាគរយៈ​ជាប់ ៨៩.៩១
​បេក្ខជន​ប្រឡង ជាប់​តាម​និទ្ទេស អេ​(A),​សរុប​ចំនួន ៧៩​នាក់ (​ស្រី ៥០​នាក់​) និទ្ទេស ប៊ី (B),​សរុប​ចំនួន ៣៣៧​នាក់ (​ស្រី ២២៥​នាក់ ),​និទ្ទេស ស៊ី​(C ) ចំនួន​១២២៤​នាក់ (​ស្រី ៩៣២​នាក់​) ,​និទ្ទេស ឌី​(D) ២.០១០​នាក់​( ស្រី ១.២៤៦​នាក់​), និទ្ទេស អ៊ី​(E) ដរុប​ចំនួន ១.៣៨៨​នាក់​( ស្រី ៦៦១​នាក់​) ។​

​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A ទាំងអស់ នឹង​ទទួលបាន​នូវ កុំព្យូទ័រ​យួរដៃ​ម្នាក់ មួយគ្រឿង ដែល​ជា​ការឧបត្ថម្ភ​ផ្ទាល់​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​។​

​យោងតាម​ការប្រកាសរ​បស់​
​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​ថា លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០២៥ តាម​និទ្ទេស​នី​មួយៗ មានដូចជា​៖ សិស្ស​ទទួលបាន​និទ្ទេស A ចំនួន ៣.០០៣​នាក់​, និទ្ទេស B ចំនួន ៩.៩០១​នាក់​, និទ្ទេស C ចំនួន ២៨.៨០១​នាក់​, និទ្ទេស D ចំនួន ៤៥.៨៥៩​នាក់ និង​និទ្ទេស E ចំនួន ៣៤.៩០៩​នាក់​។​

​សូម​រំលឹក​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​៖ រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៥ ការប្រឡង​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៤៦ ៧២០ នាក់ (​ស្រី ៨១ ៤៤២ នាក់​) ក្នុងនោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤០ ៦៧៨ នាក់ (​ស្រី ២៤ ៥១៩ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១០៦ ០៤២ នាក់ (​ស្រី ៥៦ ៩២៣ នាក់​)៕​

    

Leave a Reply

Your email address will not be published.