ព័ត៌មានជាតិ

‎​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ និវត្តន៍​ជន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជាង​២០០០​នាក់

កំពង់ស្ពឺ​៖ ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​អញ្ជើញ​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ និវត្តន៍​ជន​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ប្រមាណ​ជាង​២០០០​នាក់ ។ ក្នុង​ពិធី​នេះ​ផង​ដែរ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូល​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក អភិបាលក្រុង​-​ស្រុក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​ចូលរួម​ជាច្រើន​នាក់​ទៀត​៕

‎​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​  អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា ការជួបជុំ​គ្នា​នេះ ធ្វើឡើង​ដើម្បី​បង្ក​ឱកាស​ជូន​រៀមច្បង ជា​អតីត​មន្ត្រីរាជការ​ស៊ីវិល ទូទាំង​ខេត្ត​កំពង់ស្ពឺ បាន​ជួបជុំ​ពិភាក្សា​សួរសុខទុក្ខ សំណេះសំណាល និង​ឈ្វែងយល់​អំពី​ស្ថានភាព ជីវភាព​រស់នៅ គ្នា​ទៅវិញទៅមក ក្នុងន័យ​បង្កើន​ចំណង​សាមគ្គីភាព និង​មិត្តភាព​  ជា​ការពិត​ណាស់ លោកពូ លោក​អ៊ុំ អ្នក​មីង ជា​រៀប​ច្បង ពេល​នេះ​ចប់​ភារកិច្ច​ក្នុង​ការបម្រើ​ជាតិ​ក៏​ពិតមែន ប៉ុន្តែ​មិន​ត្រូវ​មាន​ចិត្ត​អស់សង្ឃឹម​នោះទេ ព្រោះ​នៅ​មាន​កាតព្វកិច្ច​ជួយ​ជ្រោមជ្រែង ទៅ​ដល់​យុវជន​ជំនាន់​ក្រោយៗ​ទៀត​។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សា​ធា​រណះ បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​និវត្ត​ជននេះ ត្រូវបាន​រៀបចំឡេីង​ដើម្បី​ជា​ការលើកទឹកចិត្ត និង​តបស្នង​គុណ​ជូន​ចំពោះ​មន្ត្រីរាជការ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើ​ការងារ​រហូតដល់​អាយុ និង​គ្រប់​អតីតភាព​ការងារ​ត្រូវ​ចូល​និវត្តន៍​  ការជួបជុំ​គ្នា​នេះ គឺជា​ការ​រំលឹក​ដឹងគុណ អតីត​មន្ត្រីរាជការ​ស៊ីវិល ដែល​បាន​ខិតខំ​តស៊ូ​អត់ធ្មត់ គ្រប់​កាលៈទេសៈ និង​គ្រប់​ដំណាក់កាល ក្នុង​ការការពារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ពិសេស​បាន​កសាង​កេរ្តិ៍តំណែល និង​ស្នាដៃ​ដ៏​មាន​សារៈសំខាន់ ទាំង​ការផ្តល់​នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ល្អៗ​ជាច្រើន សម្រាប់​មន្ត្រីរាជការ​ជំនាន់​ក្រោយ​រៀនសូត្រ និង​យកទៅ​អនុវត្ត​តាម​។

‎​ជា​ការពិត​ណាស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​ខិតខំ​ប្រឹងប្រែង និង​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព​ពេញលេញ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​  ព្រមទាំង​សូម​បួងសួង វត្ថុ​ស័ក្កិសិទ្ធ​ក្នុង​លោក​‎​ជួយ​បីបាច់​តាម​ថែរក្សា​ដល់​វិរៈ​កងទ័ព​ដែល​កំពុង​ឈជើង​ការពារ​ទឹកដី​កម្ពុជា មិន​អោយ​ជន​ណា​មក​ឈ្លានពាន​ទឹកដី​សូម្បីតែ​មួយ​មី​លី​ម៉ែត្រ​ផងដែរ​។​

Leave a Reply

Your email address will not be published.