ព័ត៌មានជាតិ

សម្ពោធ​ដាក់​ឱ្យ​ដំណើរការ «ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ក្រោមអធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតី​​ដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ “​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” នៅសណ្ឋាគារ​សុខា​ភ្នំពេញ ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ “​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” ថា ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​ថ្នាល​ឌី​ជី​ល​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ជួយ និង​មិនមែន​ដាក់បន្ទុក​បន្ថែម​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិន​មាន​ការបង្ខិតបង្ខំ​នោះឡើយ​។ នេះ​ជា​យន្តការ​ដែល​រាជរដ្ឋាភិបាល​រៀបចំឡើង ដើម្បី​បង្កើត​នូវ​ទំនាក់ទំនង​រវាង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការគិតគូរ និង​ជួយ ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់​ពេល​។​ ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​ពន្យល់​បន្ថែម​អំ​ពី គុណ​តម្លៃ និង​កញ្ចប់​អត្ថប្រយោជន៍ នៃ​ការចុះឈ្មោះ​ចូល​ក្នុង​ប្រព័ន្ធ​ចំនួន ៨ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​គិតគូរ និង​រៀបចំ​ជួយ​ដល់​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុងនោះ​រួមមាន​៖ ១/ ការចុះ​ឈ្មោះ​របស់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ទាំងស្រុង​, មិន​មាន​ការបង្ខិតបង្ខំ និង​មិន​គិតថ្លៃ​អ្វី​ទាំងអស់​, ២/ អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ផលរបរ​ក្រោម ២៥០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ មិន​មាន​កាតព្វកិច្ច​ពន្ធ​, មិនចាំបាច់​បង់ពន្ធ​ប៉ាតង់ […]

ព័ត៌មានជាតិ

ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​គណបក្ស​ភូមិ​និង​សាខា​ចំណុះ​ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ​

នា​ព្រឹក​សៅរ៍​១៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ១​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​និង​ថ្ងៃទី ១៤​ខែ​ធ្នូ​ឆ្នាំ ២០២៤ នៅ​ទីស្នាក់ការឲ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ដំណាក់​រាំង បាន​ធ្វើ​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សាខា​បក្ស​ភូមិ​និង​សាខា​គណបក្ស​អង្គភាព ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អ៊ុក កោសា ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ ពិធី​នេះ​ផងដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ឈួ​រ សុ​បញ្ញា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដំណាក់​រាំង លោក មួង​ធី ប្រធាន​គណបក្ស​ស្រុក សមាជិក​សមាជិកា​គណ​បក្ស​ស្រុក ឃុំ ភូមិ យុវជន​គណបក្ស សរុប​ប្រមាណ​ជិត​៣០០​នាក់​ក្នុងនោះ​ស្រី​ចំនួន ៥៣ នាក់​ផង​ដែរ​។​ ​ក្រោយ​ពី​ឯ​.​ឧ នាង កែវ​សុវណ្ណ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដំណាក់​រាំ​ង​បាន​អាន​សេចក្តីសម្រេច​ប្រកាស​តែងតាំង ប្រធាន អនុប្រធាន និង​សមាជិក សាខា​បក្ស​ឃុំ រួចមក លោក​មួ​ង​ធី​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន អនុប្រធាន​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​តួនាទី​និង​ភារកិច្ច​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង លោក​ក៏​បាន​ដាក់​សេចក្តីសង្ឃឹម​និង​ទុក​ចិត្ត​ទៅ​លើ​សមាជិក​ទាំង​១៨​ភូមិ និង​៣​សាខា​អង្គភាព ។​ ​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ឯកឧត្តម ឈួ​រ សុ​បញា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដំណាក់​រាំង ឯកឧត្តម​ក៍​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ពាក់ ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍ លិខិត​អត្រានុកុលដ្ឋាន […]

ព័ត៌មានជាតិ

វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២៥-២០២៧

​កំពង់ស្ពឺ​÷ ឯកឧត្តម សុខ សុ​ទ្ធី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា ផ្អែក​តាម​ប្រតិទិន​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ខេត្ត ជា​ពេលវេលា​មួយ​ក្នុង​ការពិគ្រោះ​យោបល់ ដ៏​មាន​ប្រយោជន៍​សម្រាប់​កសាង​ផែនការ​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ ប្រកបដោយ​តម្លាភាព និង​មាន​ការចូលរួម​ពង្រឹង​គោលការណ៍​ទាំង ៩ ចំណុច​។ ហើយ​លោក លោកស្រី​មាន​វត្តមាន​ក្នុង​អង្គ​វេទិកា​នេះ ត្រូវ​ចូលរួម​លើ​គម្រោង​សកម្មភាព​អាទិភាព ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ការអភិវឌ្ឍន៍​គោលដៅ​មូលដ្ឋាន និង​មាន​ការគៀងគរ​មូលនិធិ ដើម្បី​ឲ្យមាន​ការចូលរួ​ម​គាំទ្រ និង​រក​ប្រភព​សម្រាប់​កសាង​មូលដ្ឋាន​ម​ន្ថែ​មទៀត​។​ ​ឯកឧត្តម​បាន​បន្តទៀតថា​÷ កម្មវិធី​សិក្ខាសាលា​សមាហរណកម្ម នៃ​កម្មវិធី​វិនិយោគ​របស់​ឃុំ សង្កាត់ នៅ​ថ្នាក់​ក្រុង ស្រុក របស់​ខេត្ត​កំពង់ស្ពឺ សម្រាប់​ឆ្នាំ​២០២៥ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ដល់ ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤​។ អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ត្រូវ​ដឹកនាំ​ចាត់ចែង​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម នៃ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ សង្កាត់ នៅ​ថ្នាក់​ក្រុង ស្រុក រវាង​មន្ទីរ អង្គភាព អង្គការ​ជាតិ និង​អន្តរជាតិ ជាមួយ​ឃុំ សង្កាត់ និង​ត្រូវ​ផ្តល់ព័ត៌មាន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​អង្គការ​-​សមាគម ប្រកៀក​ស្មា​បម្រើ​ផលប្រយោជន៍​សង្គម និង​មនុស្សជាតិ ជាមួយ​រាជរដ្ឋាភិបាល​

​ថ្លែង​ក្នុង​ពិធី​បិទ​វេទិកាស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៦ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ និង​លើកទឹកចិត្ត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួម​ប្រកៀក​ស្មា​គ្នា​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​មនុស្សជាតិ ស្របតាម​ច្បាប់​និង​លក្ខន្តិកៈ ដែល​ខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​មាន​សមត្ថកិច្ច​។ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ស្នើ​ឱ្យ​ចៀសវាង​ជាដាច់ខាត​ការពាក់ព័ន្ធ ឬ​គាំទ្រ​អំពើ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​អាវុធ​មហា​ប្រល័យ ព្រមទាំង​បន្ត​ចូលរួម​ដោយ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា​ការពារ​ធនធាន​ធម្មជាតិ​និង​ ​បរិស្ថាន ការទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ និង​បទល្មើស​នេសាទ ដើម្បី​ពង្រឹង​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ ​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ណែនាំ​អង្គការ និង​សមាគម ចៀស​ចេញពី​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​ជា​វិទ្ធង្សនា​លើ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ជាតិ​។ ​ជាថ្មីទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ដូច​ប្រទេស​នានា​ដែរ រួម​ទាំង​អាម៉េរិក និង​អឺរ៉ុប អង្គការ […]

ព័ត៌មានជាតិ

​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​វៀតណាម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​កម្ពុជា​នា​ពេល​កន្លងមក ហេ​ី​យ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​រក្សាបាន​នូវ​សុខសន្ដិភាព​, ស្ថិរភាព​នយោបាយ​, សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជា​សកល និង​អសកល​, ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២, ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​នា​ពេល​ថ្មីៗ ដូចជា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​(IDC-CDI), មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២ (ICAPP 12), សម័យប្រជុំ​ពេញអង្គ​នៃ​សភា​អន្តរជាតិ​សម្រាប់​ការអត់ឱន និង​សន្តិភាព លើក​ទី​១១(IPTP11) និង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ជា​ដេ​ី​ម ដែល​ធ្វើឱ្យ​កិត្យានុភាព​របស់​កម្ពុជា​កាន់តែ​លេច​ត្រដែត​ឡេីង​បន្ថែមទៀត នៅលើ​ឆាក​អន្តរជាតិ​។ […]

ព័ត៌មានជាតិ

ទំហំ​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល​អាច​ច្រើន តែ​ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ គឺ​មាន​ទំហំ​មហាសាល​សម្រាប់​សុខុមាលភាព​ប្រជាជន ហើយ​រាជរដ្ឋាភិបាល​ចាត់ទុក​មូលធន​មនុស្ស​ជា​ទ្រព្យសកម្ម​ដ៏​ធំ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី “​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ទី​តាំងទី​៣ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​” ថា ទំហំ​នៃ​ការវិនិយោគ​នៃ​ការសាងសង់​មន្ទីរពេទ្យ និង​សាកលវិទ្យាល័យ​ពេលនេះ​អាច​មាន​ទំហំ​ថវិកា​ច្រើន តែ​រាជរដ្ឋាភិបាល​បាន​តម្កល់​ផលប្រយោជន៍​ដែល​ទទួល​ពី​ការវិនិយោគ​នេះ មាន​ទំហំ​មហាសាល​សម្រាប់​បម្រើ​ដល់​សុខមាលភាព​ប្រជាជន ជាពិសេស​រាជរដ្ឋាភិបាល​បានចាត់ទុក​មូលធន​មនុស្ស គឺជា​ទ្រព្យសកម្ម​ដ៏​ធំ​របស់​សង្គមជាតិ​។​ ​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ចាប់ពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រហូត​បច្ចុប្បន្ន គឺ​បង្កើត​ទ្រព្យ​សកម្ម ជាជាង​បន្ទុក ដោយ​ឈរ​លើ​កត្តា ៣៖ ១/ ពង្រឹង​វិស័យ​សុខាភិបាល ដោយ​ផ្តោត​លើ​ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​, ២/ អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​, ការងារ​និយ័តកម្ម​, ការឆ្លើយតប​នឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ព្រមទាំង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​មុខងារ​ស្ថាប័ន និង​៣/ កសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន​ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​គុណភាព​, សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​ ​ជាមួយគ្នានេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់ថា ត្រូវ​រក្សា​គោលការណ៍​បច្ចេកទេស ឈរ​លើ​គុណភាព​, សុខភាព និង​ការទទួលខុសត្រូវ​។ ក្នុងន័យនេះ ត្រូវមាន​ស្វ័យ​ត្រួតពិនិត្យ ដោយ​ខ្លួនឯង ហើយ​រាជរដ្ឋាភិបាល​នឹង​លើក​ទឹកចិត្ត​។ ផ្ទុយទៅវិញ​, […]

ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​០៤ លើក​ទី​១ ឆ្នាំ​២០២៤  នៅ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ និង​ស្រុក​សាមគ្គី​មុនី​ជ័យ

​កំពង់ស្ពឺ​៖ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​ខេត្ត បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ឈៀង សិលា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ហន ភក្តី​  អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ពិធី​នេះ​ក៏​មាន​ការ អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​  លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ អាជ្ញាធរ​  មេឃុំ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា​២២០​នាក់​។​ ​ថ្លែង​ក្នុង​វេទិការ​នេះ​ឯកឧត្តម ឯកឧត្តម ឈៀង សិលា សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ជម្រាប​ដល់ លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ នា​ឱកាស​នោះ​ថា​÷ វេទិកា​នេះ​រាជរដ្ឋាភិបាល​បង្កើត​ឡើង ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការពិភាក្សា ពិគ្រោះ​យោបល់ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​រក​នូវ​បញ្ហា​អាទិភាព​សំខាន់ៗ សម្រាប់​រដ្ឋបាល​ខេត្ត​យកទៅ​ធ្វើការ​ពិចារណា​ដោះស្រាយ និង​បន្ត​អនុវត្ត ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​ស្ដីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​

​កំពង់ស្ពឺ​÷ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​មាន​ប្រសាសន៍ថា​÷ មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​សូម​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ខេត្ត កង​រាជវុ​ធ​ហត្ថ កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​តាម​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ការសម្រេច​ឲ្យបាន​ជា​ដា​ច់​ខាត ស្តីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ នា​ពេល​ថ្មីៗ​នេះ ដែល​ក្រសួង​មហាផ្ទៃ​បាន​សង្កេតឃើញថា បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន បាន​ផលិត​រូបភាព វីដេអូ និង​មាតិកា ល្បែងស៊ីសង​ខុសច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ទាំងនេះ ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដោយផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អន​ឡា​ញ (Online)​។ នៅក្នុង​សកម្មភាព​ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​(Share) អំពី​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ ក៏​មាន​ការចូលរួម ពី​បុគ្គល​មាន​ប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកា​សង្គម​មួយចំនួន​ផង​ដែរ ដែល​ជាហេតុ​ធ្វើឱ្យ​សាធារណ​ជន​មាន ការភាន់ច្រឡំ ហើយ​បន្ត​ចែកចាយ​រូបភាព វីដេអូ និង​មាតិកា​ទាំងនោះ ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​ ​ឯកឧត្តម​បណ្ឌិត បាន​បន្តទៀតថា​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ធានា​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការណែនាំ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ទៅដល់​រដ្ឋធានី​រី​យ៉ាត ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត ប្រកបដោយ​សុវត្ថិភាព

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​ទៅដល់​រដ្ឋធានី​រី​យ៉ាត ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ១​សប្តាហ៍​ទៅកាន់​ប្រទេស​ចំនួន​៤ នៅ​តំបន់​មជ្ឈឹម​បូព៌ា និង​អឺរ៉ុប ក្នុងនោះ​រួមមាន​ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត រដ្ឋ​កាតា តួ​ក​គី​យេ និង​ប្រទស​អារ៉ាប​រួម​។​ ​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ឃី​ង​ខា​លី​ដ កាលពី​វេលា​ម៉ោង​១២​និង​២៣​នាទី ម៉ោង​នៅ​រដ្ឋធានី​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ី​សា​អូឌិត ត្រូវ​និង​ម៉ោង​១៦​និង​២៣​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤​។ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម​បណ្ឌិត អាប់​ឌុល​ឡា ម៉ូ​ហា​ម៉េដ អ៊ីប្រាហ៊ីម អាល់​-​សេ​ក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភា​ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​។ ​សូមបញ្ជាក់​ថា ព្រះរាជាណាចក្រអា​រ៉ាប៊ី​សា​អូឌិត គឺជា​ប្រទេស​ទី​១ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈឹម​បូព៌ា និង​អឺរ៉ុប​។ ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា […]

ព័ត៌មានជាតិ

សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​របស់​កម្ពុជា គឺជា​ធាតុ​ផ្សំ​មិនអាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ និង​ការធានា​បាន​នូវ​សុខ​ដម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​តម្រង់​ទិស​ការងារ ដើម្បី​ធានា​ភាព​គ្រុប​ជ្រុងជ្រោយ​នៃ​ការអនុវត្ត​សារាចរ​ណែនាំ​ដ៏​មាន​សារៈសំខាន់​នេះ ទាំង​កម្រិត​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ ​កិច្ចប្រជុំ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ភ្លាមៗ មួយ​ថ្ងៃ​ក្រោយ​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ។​ ​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ ព្រមទាំង​មាន​ការចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូ​ម ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី ខេត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដើម្បី​ធានា​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​សារាចរ​ណែនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​មាន​អង្គភាព​ចំណុះ​ជា​សេនាធិការ រួមទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​តាមដាន ស្រាវជ្រាវ ទាំង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​គ្រប់​ប្រភព រួម​ទាំង​ការផ្សព្វផ្សាយ​ចល័ត និង​អចល័ត​គ្រប់​ទីកន្លែង ដើម្បី​ឈាន​ទៅ​បង្ក្រាប​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​ករណី​នៅតែ​បន្ត​ផ្សព្វផ្សាយ​បំពាន​ក្រោយ​ផុត​ឱសានវាទ​។​ ​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួង​សម្រេច​ទុកពេល​ឱ្យ​អ្នកពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់​ទាំងអស់ បញ្ឈប់​សកម្មភាព​យូរ​បំផុត​ត្រឹម​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ តទៅ មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​គ្រប់​ជំនាញ […]