ព័ត៌មានជាតិ

​កម្ពុជា​-​ម៉ាឡេស៊ី​នៅ​មាន​សក្ដានុពល និង​កាលានុវត្តភាព​ជាច្រើន ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​

នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខ​រដ្ឋបាល នៃ​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ឥស្លាម​តំបន់​អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក​(RISEAP) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រមុខ​រដ្ឋបាល​នៃ​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​ការគាំទ្រ​ដល់​អង្គការ RISEAP ក្នុង​ការរៀបចំ​សន្និបាត​លើក​ទី ២០ របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ នា​ឱកាស​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​បំផុត​។ ឯកឧត្តម​ប្រមុខ​រដ្ឋបាល​នៃ​រដ្ឋ Sarawak ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​សាវតារ​របស់​អង្គការ RISEAP ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨០ ដោយ​នាយក​រដ្ឋមន្ត្រី​ទី​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុង​គោលបំណង​លើកកម្ពស់​ការយោគយល់​គ្នា និង​ការគោរព​គ្នា​ទៅវិញទៅមក រវាង​សាសនា​និង​សាសនា ព្រមទាំង​ការចូលរួម​ចំណែក​ក្នុង​ការបង្កើត​សង្គម​មួយ​ប្រកបដោយ​សុខសន្តិភាព និង​សុខដុម​នីយកម្ម​។ ឯកឧត្តម​ប្រមុខ​រដ្ឋបាល​នៃ​រដ្ឋ Sarawak​ក៏​បាន​កត់សម្គាល់​បន្ថែ​ម​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល និង​កាលានុវត្តភាព​ជាច្រើន […]

ព័ត៌មានជាតិ

អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៦ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» (២​ធ្នូ ១៩៧៨ – ២​ធ្នូ ២០២៤) 

​កំពង់ស្ពឺ​÷ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត ឯកឧត្តម យឹម សុខុម អនុប្រធាន​គណៈកម្មាធិកា​រ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៦ ទិវា​កំណើត រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤) ថ្ងៃ​សៅរ៍ ៧​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ នៅ​បណ្ណាល័យ​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៧ ខែ​ឆ្នូ ឆ្នាំ​២០២៤​។​ ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណៈកម្មាធិការ រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត បាន​អាន​÷ សារលិខិត​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។ ហើយ​ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍ នៅ​ក្នុង​ទិវា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៤៦​នោះ​ថា ឯកឧត្តម […]

ព័ត៌មានជាតិ

ក្រុមហ៊ុន MinebeaMitsumi Inc. នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវការ​នៅ​ខេត្ត​ពោធិ៍សាត់ នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​

នា​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Yoshihisa Kainuma អគ្គនាយក​ក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក​អគ្គនាយក​ក្រុមហ៊ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី វឌ្ឍនភាព​ដ៏​ល្អ នៃ​ប្រតិបត្តិការ​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្ដើម​វិនិយោគ​ដំបូង​នៅក្នុង​ឆ្នាំ​២០១១ និង​បាន​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​មក​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​និង​កំពុង​បង្កើត​រោងចក្រ​ថ្មី​មួយ​បន្ថែមទៀត នៅក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​។ ក្រុមហ៊ុន Minebea ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ​សៀគ្វី​អេឡិចត្រូនិក គ្រឿងបន្លាស់​យានយន្ត និង​គ្រឿង​ម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​មាន​រោងចក្រ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​។ លោក​អគ្គនាយក​ក្រុមហ៊ុន​ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​បាន​ផ្ដល់​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​នា​ពេលកន្លងមក ហើយ​រោងចក្រ​ថ្មី​ដែល​ក្រុមហ៊ុន​កំពុង​ដំណើរការ​សាងសង់​នេះ​នឹង​ក្លាយទៅជា​រោងចក្រ​ទីមួយ​នៅ​កម្ពុជា ដែល​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ១០០%​។ ការណ៍​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ នៅក្នុង​វិស័យ​ឧស្សាហកម្ម​។ បន្ថែម​ពី​នេះ កម្ពុជា​ក៏​មាន​កម្លាំង​ពលកម្ម​ដែល​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ផងដែរ​។ ​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Minebea នៅ​កម្ពុជា ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន ដែល​បាន​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​។ ការណ៍​នេះ បង្ហាញ​ឱ្យឃើញ​អំពី​ការជឿជាក់​បន្ថែមទៀតរ​បស់​ក្រុមហ៊ុន​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា ជាមួយនឹង​ការ​បន្ត​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការអនុវត្ត​សារាចរ​បញ្ឈប់​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​!

​នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​តម្រង់​ទិស​ការងារ ដើម្បី​ធានា​ភាព​គ្រុប​ជ្រុងជ្រោយ​នៃ​ការអនុវត្ត​សារាចរ​ណែនាំ​ដ៏​មាន​សារៈសំខាន់​នេះ ទាំង​កម្រិត​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ ​កិច្ចប្រជុំ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ភ្លាមៗ មួយ​ថ្ងៃ​ក្រោយ​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ។​ ​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ ព្រមទាំង​មាន​ការចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូ​ម ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី ខេត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដើម្បី​ធានា​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​សារាចរ​ណែនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​មាន​អង្គភាព​ចំណុះ​ជា​សេនាធិការ រួមទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​តាមដាន ស្រាវជ្រាវ ទាំង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​គ្រប់​ប្រភព រួម​ទាំង​ការផ្សព្វផ្សាយ​ចល័ត និង​អចល័ត​គ្រប់​ទីកន្លែង ដើម្បី​ឈាន​ទៅ​បង្ក្រាប​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​ករណី​នៅតែ​បន្ត​ផ្សព្វផ្សាយ​បំពាន​ក្រោយ​ផុត​ឱសានវាទ​។​ ​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួង​សម្រេច​ទុកពេល​ឱ្យ​អ្នកពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់​ទាំងអស់ បញ្ឈប់​សកម្មភាព​យូរ​បំផុត​ត្រឹម​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ តទៅ មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​គ្រប់​ជំនាញ […]

ព័ត៌មានជាតិ

កម្ម​សិទ្ធ​ករ​ចំនួន​១.១២៥​នាក់ ស្មើ​និង​៦៧៥​ក្បាល​ដី​នៅក្នុង​ស្រុក​ភ្នំស្រួច ទទួល​បាន​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិឆ្ឆ័យ​ប្លង់រឹង​ស្របច្បាប់​

​ខេត្ត​កំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០២៤ លោក ស្រី​ឡាវ ស៊ី​ថុល​អភិបាលរង ហើយ​គណៈ​អភិបាលស្រុក​ភ្នំស្រួច​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការបិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​រៀបចំ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ស្ថិត​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត តំណាង​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​លោក តំណាង​ការិយាល័យ រៀបចំ​ដែនដី​សំណង់​និង​ភូមិបាល រៀបចំ​ដែ​ដី​និង​សំណង់ ក្រុង ព្រមទាំង​មន្ត្រី ការិយាល័យ​ជុំវិញ​ស្រុក កងកម្លាំង​ទាំង​បី​អជ្ញាធរ​ពាក់ព័ន្ធ គណៈកម្មការ​រដ្ឋបាល ប្រជាពលរដ្ឋ​និង​ព្រឹទ្ធាចារ្យ​សរុប​ប្រមាណ​ជាង​២០០​នាក់​។​ ​លោក ម៉ី សំអឿន អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​នគររូបនីយកម្ម​ស្រុក​ភ្នំស្រួច បានបញ្ជាក់​ថា​ថ្ងៃនេះ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​បិទ ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​ការវិនិច្ឆ័យ​នៅ យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច​មាន​ចំនួន​២​ភូមិ រួម​មាន​ក្បាលដី​ចំនួន​សរុប​១ ១២៥​។​ ​លោក​បាន​ថ្លែងថា​÷​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​កំណត់ ដោយ​ច្បាប់ និង​បច្ចេកវិទ្យា​ទំនើប​មាន​តម្លាភាព និង​ការទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត​និង​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី នេះ​ជា​ការ​សមស្រប​បំផុត​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ផង គឺ រដ្ឋ​គ្រប់គ្រង​ដីធ្លី​បាន​ទាំង​ដី​រដ្ឋ និង​ដីឯកជន ដែល​ធ្វើ​ឱ្យ​រដ្ឋ​មាន​ការងាយស្រួល​ក្នុង​ការរៀបចំ​ដែនដី​រដ្ឋបាល​ដីធ្លី ការបែងចែក​ដី និង​កាត់បន្ថយ​ទំនាស់​ដីធ្លី ធានា​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​បម្រើ​ដល់​ការវិនិយោគ​ទទួលបាន​នូវ​សិទ្ធិ​ស្រប​ច្បាប់ ក្លាយ​ជា​ម្ចាស់​ដី​ពិតប្រាកដ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ […]

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្មក់​បង្ក្រាប​ទីតាំង​គ្រឿងញៀន​មួយកន្លែង ជ្រោក​ក្រោម​ផ្លាក ភោជនីយដ្ឋាន​ហាង​តែ ឃាត់ខ្លួន​មនុស្ស ៩៣​នាក់ ព្រម​ជាមួយ​ថ្នាំញៀន​ជាច្រើន​រយ​កញ្ចប់​!

​អនុវត្ត​តាម​គំរូ​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០៣ ឈានចូល​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការណ៍​ជាមួយ​មូល​ដ្ឋា​ន​អាវុធ​ខណ្ឌ​ជ្រោយចង្វារ ក្រោម​ការសម្របសម្រួល​ពី​លេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​មួយកន្លែង ដោយ​ជ្រោក​ក្រោម​ផ្លាក ភោជនីយដ្ឋាន​ហាង​តែ ស្ថិតក្នុង ព្រែក​តា​គង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣​នាក់ (​ស្រី​៤៩​នាក់​) ព្រម​ជាមួយ​ថ្នាំញៀន​ចម្រុះ ជាង​៤០០​កញ្ចប់ បំពង់ខ្យល់​ជាង​១០០​បំពង់ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​។ បច្ចុប្បន្ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​និតិ​វិធី​យ៉ាង​មមាញឹក​បំផុត​៕

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ

ក្នង​ឱកាស ក្រមា​ខ្មែរ ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ សម្តេច​តេជោ ហ៊ុន សែន ប្រធានរដ្ឋសភាជាតិ បាន​សម្តែង​នូវ ការកោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង គាំទ្រ និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកជំនាញ​ជាតិ​-​អន្តរជាតិ នូវ​កាតព្វកិច្ច​នៃ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការថែរក្សា ការពារ និង​លើកតម្កើង គុណ​តម្លៃ «​ក្រមា​» ទុក​ជា​កេរ​មរតក​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​ត​រៀង​ទៅ​។​ ​ក្រមា​ខ្មែរ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​តំណាង នៃ​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង អា​សង់​ស្យុង (Asunción) សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គាយ (Republic of Paraguay) នា​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដើម្បី​ការការពារ​បេតិកភណ្ឌ​វប្បធម៌ អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​តាមរយៈ​សេចក្ដីសម្រេច​19.COM 7.b.27 ។​ ​សម្តេច​បាន​មានប្រសាសន៍​​ក្នុង​បណ្តាញ​សង្គម​ដូចនេះ​ថា ៖ «​ក្នុងនាម​ជា​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​ក្រមា​ខ្មែរ […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ​។ សម្តេច​តេជោ បាន​លើកឡើង​ថា សម្តេច​បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ កាល​សម្តេច​នៅ​ជា​នាយករដ្ឋមន្ត្រី និង​បាន​បន្ថែមថា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ត្រៀម​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​នា​ខែ​មករា ឆ្នាំ​២០២៥ នេះ​ផង​ដែរ​។ សម្តេច​រីករាយ​នឹង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ប្រកបដោយ​ការចាប់​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​។ ​នា​ឱកាស​នោះ ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​អរគុណ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ក្នុង​ឱកាស​នេះ និង​បាន​ពាំនាំ​ការសួរសុខទុក្ខ សេចក្តី​នឹករលឹក និង​ការអញ្ជើញ​របស់​ឯកឧត្តម សាយ​សំផន ភុម​វិហា​ន ប្រធានរដ្ឋសភា​ឡាវ​ជូន […]

ព័ត៌មានជាតិ

កម្ពុជា​-​ឡាវ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

នា​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​, ថ្ងៃទី​៤-៥ ខែ​ធ្នូ​, ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ឡាវ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២៤​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ចំណង​មិត្តភាព​កម្ពុជា​-​ឡាវ នឹង​ត្រូវ​បាន​ពូន​ជ្រុំ ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ​។ ការណ៍​នេះ​បាន​បង្ហាញ​ពី​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ទំនាក់ទំនង​ដ៏​រឹងមាំ ជា​ប្រពៃណី​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​។ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង​កោត​សរសេីរ​កម្ពុជា ដែល​រក្សាបាន​នូវ​សុខសន្ដិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ជាមួយ​នឹង​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ល្អប្រសើរ និង​បោះជំហាន​ទៅមុខ​ប្រកបដោយ​ភាពស្វាហាប់ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី​។ ទាំងនេះ​ពិតជា​បាន​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រ​សេីរ​ឡេីង​។ ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ជា​ប្រពៃណី ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ។ ប្រមុខ​ទាំងពីរ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ […]

ព័ត៌មានជាតិ

ពិធី​សំណេះសំណាល និង​ជូន​ដំណើរ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជាស្ដា​រពរ​) ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន រីករាយ​)

​កំពង់ស្ពឺ​៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ រៀបចំ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យោធិន នៃ​កង​រាជ​អាវុធ ហត្ថ ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជាស្ដា​រពរ​) ចូល​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​សែន​រីករាយ​)​ចំនួន​៤០​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម ពី​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​អាណាព្យាបាល​ជាច្រើនរូប​ទៀត​។​ ​ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសា​សាន៍​លើកឡើងថា​÷ ក្នុង​នាម​រដ្ឋបាល​ខេត្ត​មាន​មោទនៈភាព​យ៉ាង​ក្រៃលែង ដែល​កូនក្មួយ​ជា​កងកម្លាំង​បន្តវេន បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ទៅតាម​សមត្ថភាព​។ ហើយ​កង​រាជ​អាវុធ ហត្ថ បាន​បញ្ជូន​ទៅ​ហ្វឹកហ្វឺន​នៅ​សាលា​ជំនាញ ដូច្នេះ​សូម​ឲ្យ​កូន​ក្មួយ ត្រូវ​យក​អស់​កម្លាំងកាយ​ចិត្ត​ហ្វឹកហាត់​លត់​ដំ​ឲ្យបាន​ជា​ដាច់​ខាត​ទាំង​ទ្រីស្តី និង​អនុវត្ត​ផ្ទាល់ ដើម្បី​បាន​ក្លាយខ្លួន​ទៅ​ជា​អ្នក​បន្តវេន​ដ៏​មុត​ស្រួច​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​។​ ​ឯកឧត្តម​បណ្ឌិត បន្តថា ក្រោយ​ពី​ហ្វឹកហាត់​ចប់​ទើប​ក្មួយៗ​ក្លាយខ្លួន​ជា​កម្លាំង​កង​រាជ​អាវុធហត្ថ ត្រូវ​មក​បម្រើការ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​វិញ […]