ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ក្តីសង្ឃឹម​ជឿជាក់ថា អង្គ​មហា​សន្និបាតសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ទាំងមូល នឹង​មាន​ឱកាស​ស្វែងយល់​ពី​សក្តានុពល​របស់​កម្ពុជា ក្នុងការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ហើយ​រាជរដ្ឋាភិបាល​រង់ចាំ​ផ្តល់​ការសម្របសម្រួល​ក្នុងនាម​ជា​ដៃគូ​ដ៏​ស្និទ្ធស្នាល​

នា​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មហាសន្និបាត​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ (Rising Together) នៅ​មជ្ឈមណ្ឌល​សន្និបាត​សុខា ខេត្តសៀមរាប​ ​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ប្រធានបទ​(Rising Together) នេះ​ពិតជា​ស័ក្ដិសម ក្នុងពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា ដោយសារ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង​ការ​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​នៃ​ជំងឺ​រាតត្បាត​ថ្មីៗ ជាដើម ។ ជា​ការពិត​ណាស់ កាលៈទេសៈ​លំបាក​បែបនេះ ងាយស្រួល​នឹង​ធ្វើឱ្យ​យើង​បាត់បង់​នូវ​ក្តីសង្ឃឹម ហើយ​ថែមទាំង​អាច​ឱ្យ​យើង​ក្លាយជា​មនុស្ស​បុគ្គលនិយម ។ កាលៈទេសៈ​បែបនេះ ក៏​អាច​ធ្វើឱ្យ​យើង​ភ្លេច​ផងដែរ​ថា អនាគត​របស់​យើង​អាស្រ័យ​ទៅ​លើ​យុវជន​គ្រប់ៗ​រូប ដែលជា​អ្នក​បន្តវេន ព្រោះថា ពិភពលោក​ទាំងមូល ជាពិសេស យុវជន​គ្រប់ៗ​រូប ក៏​ចាំបាច់​ត្រូវ​ចងចាំ​ផងដែរ​ថា យើង​ទាំងអស់​គ្នា​រួម​ក្នុង​ជោគវាសនា​តែមួយ ហើយ​មាន​តែ​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​ប៉ុណ្ណោះ ទើប​យើង​អាច​កសាង​នូវ​អនាគត​មួយ ដែល​នាំឱ្យ​យើង​រីកចម្រើន​រួមគ្នា​បាន​។ ក្នុង​ស្មារតី​នេះ សូម​ក្រើនរំលឹក​ទៅកាន់​យុវជន​ទាំងអស់ ដែល​កំពុង​មាន​វត្តមាន​នៅទីនេះ ក៏ដូចជា​នៅ​ទីកន្លែង​ដទៃ​ទៀត​ថា បងប្អូន​យុវជន​នេះ​ហើយ​ជា​អ្នក​កំណត់​ជោគវាសនា នាពេល​អនាគត​នេះ​។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុម​ក្មេង​ទំនើង​តែង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​០៧​នាក់​

(​ខេត្ត​បាត់ដំបង​) ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ប្រហែល ១១​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ ក្រោយ​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំបិត​កាប់​បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​កសិកម្ម ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ខណៈពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​មក​ហូប​មី​នៅផ្ទះ​មិត្តភក្តិ ហើយ​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​។​ ​លោក​វរសេនីយ៍ទោ ហៀ​ង ប៊ុន​ថា​អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​បាន​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​និង​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់​។​ ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន /​ទី​១​ឈ្មោះ សុខ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​២.​ឈ្មោះ យួម ស៊ី​នី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើក​ម៉ូតូ​) /​ទី​៣.​ឈ្មោះ ណា​ង រ៉ាវុត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ (​អ្នកបើក​ម៉ូតូ​) /​ទី​៤.​ឈ្មោះ ផាន់ ដា​រា​៉ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​អ្នករួមដំណើរ​) /​ទី​៥.​ឈ្មោះ ឆេង ចាន់​រ័ត្ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​អ្នកជិះ​ម៉ូតូ​មើល​ភូមិសាស្ត្រ​) /​ទី​៦-​ឈ្មោៈ​ណុល បញ្ញា​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ /​ទី​៧-​ឈ្មោះ​លៀម ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។​ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​៖ សហរដ្ឋអាមេរិក​នឹង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ​

​នា​ព្រឹក ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Lloyd James Austin III បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើក​ទី​១ ឯកឧត្តម​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​កាលពី​ឆ្នាំ​២០២២ ។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ នេះ ឯកឧត្តម​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ជាច្រើន​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​រួម​គ្នា ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ ដោយ​សហរដ្ឋអាមេរិក​នឹង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ការងារ​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​រៀបចំ​ដាក់ចេញ​នូវ​យន្តការ​ក្នុង​ការកសាង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​គ្នា ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ ​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារជាតិ ក៏​បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ធ្វើ​ជា​ប្រទេស​សម្របសម្រួល​កិច្ចសន្ទនា​ការពារជាតិ អាមេរិក​-​អាស៊ាន ក្នុង​ឆ្នាំ​២០២៤ នាពេល​ខាងមុខ​នេះ​។ […]

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖ ការធ្វើ​វិបស្សនា​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការ​បូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូចៗ ឱ្យ​ចៀសផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​

​នា​ព្រឹក​ថ្ងៃទី​២ ខែ មិថុនា ២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ពិធី​សមាធិ និង​វន​យាត្រា ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត និង​សួន​រុក្ខជាតិ​អង្គរ ក្នុងឱកាស​បើក​យុទ្ធនាការ «១​ម៉ុឺ​នរៀល ១​ម៉ឺន​នាក់​» ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា ។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន​លើកទ្បើង​ថា ការធ្វើ​សមាធិ និង​វន​យាត្រា​នេះ គឺ​ដើម្បី​មាន​អារម្មណ៍​ស្រស់ថ្លា និង​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ម្យ៉ាងទៀត​ការធ្វើ​វិបស្សនា​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែល​ជាទី​គោរព​សក្ការ​បូជា​របស់​កម្ពុជា​យើង​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​ប្រទេស​ជាតិ​ផង និង​ប្រជាជន​ផង ជា​ពិសេស​កុមារ​តូចៗ ឱ្យ​ចៀសផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ ។​ ​ក្នុងឱកាស​នោះ​ផងដែរ បន្ទាប់ពី​ពិធី​សមាធិ និង​យូ​ហ្គា លោកជំទាវ​បណ្ឌិត បាន​ដឹកនាំ​ក្រុមការងារ​ដើរ​ចង្ក្រម​ភាវនា ក្នុង​បរិវេណ​ប្រសាទ​អង្គរ​វត្ត និង​វន​យាត្រា​ក្នុង​សួន​រុក្ខជាតិ​អង្គរ ដើម្បី​ទស្សនា​ព្រៃព្រឹក្សា និង​ជីវចម្រុះ​នៅ​ទីនោះ ៕

ព័ត៌មានជាតិ

ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ​២០២៤

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ប្រមាណ​ជា ២៥០​នាក់ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​បណ្ណាល័យ​កំពង់ស្ពឺ​។​ ​លោកស្រី ចែ ផល្លី អនុប្រធាន​មន្ទីរ​អប់រំ​យុ​ជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ មានមតិ​ស្វាគមន៍ និង​អាន​របាយការណ៍​សង្ខេប និង​ជម្រាបជូន​នូវ​ស្ថានភាព​អប់រំ​ក្នុង​ខេត្ត​កំពង់ស្ពឺ​រួច​មក ។​ ​ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ពី​មនោសញ្ចេតនា​ប្រកបដោយ​សុទិដ្ឋិនិយម​គាំទ្រ និង​លើកកម្ពស់​សិទ្ធិ​កុមារ​ជា​មូលដ្ឋាន ព្រមទាំង​យកចិត្ត ទុកដាក់​ចំពោះ​កុមារ ជា​ពិសេស​ធ្វើឱ្យ​កុមារ​កាន់តែ​មាន​ភាពកក់ក្តៅ​ក្នុង​ការខិតខំ​រៀនសូត្រ ធ្វើឱ្យ​ពួកគេ​មាន​សមត្ថភាព វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា ជា​មនុស្ស ពោរពេញ​ដោយ​តម្លៃ និង​សេចក្តីថ្លៃថ្នូរ មាន​ទំនុកចិត្ត លើ​ខ្លួនឯង អាច​ដោះស្រាយ​បញ្ហា ចេះ​សម្រេចចិត្ត […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម ដូ​មីនី​ក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្ដែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ជំនួប​ដំបូង​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​។ ឯកឧត្តម ឯកអគ្គរាជទូត បាន​សំដែង​នូវ​ក្ដី​រីករាយ និង​អរគុណ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម បាន​ដឹកនាំ​សហការី ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ​។ ឯកឧត្តម​បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​ជូនពរ​សម្ដេច សូម​មាន​សុខភាព​ល្អ និង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។​ ​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​រំលឹកថា កាល​ពី​ជំនួប​លើក​មុន ក្រោយពេល​ដែល​ឯកឧត្តម បាន​ក្លាយជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​ចាប់​តាំងពី​ពេលនោះ​មក ទំនាក់ទំនង​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ដែរ​គឺ​ការបើក​សាកលវិទ្យាល័យ​អង់គ្លេស​មួយ​នៅ​កោះ​ពេជ្រ​ដែល​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៣ […]

ព័ត៌មានជាតិ

សម្ដេច​ធិបតី​៖ វត្តមាន​របស់​លោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) នឹង​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​វិស័យ​កីឡា និង​ទេសចរណ៍​នៅ​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) កំពូល​កីឡាករ​ប្រដាល់​កម្រិត​ពិភពលោក និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក ម៉ា​នី ផា​គី​អាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​លោក​បាន​ចូលរួម​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​របស់​លោក​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​ប្រដាល់​។ លោក ម៉ា​នី ប៉ា​គី​អាវ បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី ថា កីឡាប្រដាល់​គឺ​ប្រភេទ​កីឡា​មួយ ដែល​មាន​លក្ខណៈ​ពិសេស និង​លំបាក ដែល​ទាមទារ​នូវ​ការហ្វឹកហាត់​ខ្លាំងក្លា វិន័យ​ខ្ពស់ ជាមួយនឹង​ការ​យល់​ដឹង​អំពី​គោលការណ៍​ច្បាស់លាស់ ដើម្បី​អាច​កសាងបាន​នូវ​អាជីព​ជា​កីឡាករ​ប្រដាល់ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​។ ជាមួយគ្នានេះ លោក ម៉ា​នី ប៉ា​គី​អាវ​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី ថា លោក​នឹង​ចូលរួម​លើកស្ទួយ និង​ជំរុញ​ដល់​វិស័យ​គុន​ខ្មែរ ដែល​ជា​ផ្នែក​មួយ​នៃ​កីឡាប្រដាល់ ហើយ​លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​កីឡាករ​ល្បីៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ស្មារតី​នៃ​កីឡាប្រដាល់ ក៏ដូចជា​ចែករំលែក​ពី​បទពិសោធន៍​ដ៏​ច្រើន […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ជាមួយ ប្រធានសភា​អ៊ុ​យក្រែន តាម​ប្រព័ន្ធ​វីដេអូ​

នៅ​រសៀល​ថ្ងៃ​អង្គារ ៦ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម រូ​ស្លា​ន ស្តេ​ហ្វាន​ឈុក (Ruslan Stefanchuk) ប្រធានសភា​អ៊ុ​យក្រែន តាម​ប្រព័ន្ធ​វីដេអូ ។ ​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ប្រធានសភា បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ដែល​បាន​តប​នឹង​សំណើ​សុំ​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​នាពេលនេះ ដែល​ជា​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់ ចំពោះ​កិច្ចសន្ទនា​សន្តិភាព​ស្តី​ពី​អ៊ុ​យក្រែន​។ ​ជា​ការឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប ឯកឧត្តម​តាម​ប្រព័ន្ធ​វីដេអូ និង សម្ដែង​នូវ​ការរំលែក​ទុក្ខ សេចក្តី​អាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​សោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែល​បាន​កើត​នៅ​ប្រទេស​អ៊ុយ​ក្រែន​អស់​រយៈពេល​ជាង​២​ឆ្នាំ កន្លងមកនេះ ហើយ សម្ដេច​តេជោ ក៏​បាន​បញ្ជាក់ថា​កម្ពុជា​ធ្លាប់​ឆ្លងកាត់​នូវ​សង្គ្រាម​រ៉ាំរ៉ៃ ដូច្នេះ​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​ពី​ផល​លំបាក និង​ទុក្ខវេទនា​ដែល​ប្រជាជន​អ៊ុយ​ក្រែន​កំពុង​ទទួល​រង​។​ ​សម្តេច​តេជោ បាន​រំលឹក​ពី​ការ​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ចំនួន ២​ដង​ជាមួយ ឯកឧត្តម វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​លឡិន​ស្គី […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យ​ប្រតិភូ​សមាគម​សិល្បករ​ខ្មែរ ចូលជួប​សម្តែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ប្រតិភូ​សមាគម​សិល្បក​រ​ខ្មែរ ដឹកនាំ​ដោយ​អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ព្រមទាំង ស្វាគមន៍​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ និង​លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា ដែល​បាន​ជួយ​ជ្រោមជ្រែង​រៀបចំ​រចនាសម្ព័ន្ធ​សមាគម​។​ ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ ទទួល​ជួប សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ ដែល​ជា​សារ​វិជ្ជមាន​មួយ​សម្រាប់​សមាគម​។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេជោ អំពី​សាវតា​សង្ខេប​របស់​សមាគម ដោយ​បាន​រំលឹក​ពី​ការគាំទ្រ និង​ជំនួយ​របស់ សម្តេច​តេជោ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​១១​នាក់ រួម​ទាំង​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម និង​វត្ថុតាង​ជាច្រើន​ក្នុង​ករណី​បង្ក្រាប​នៅ​ក្រុង​ច្បារមន​

(​កំពង់ស្ពឺ​)៖ ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក​វរសេនីយ៍ឯក នាង ខ្វា​យ មេបញ្ជាការរង​ទទួល​ជំនាញ​បាន​ដឹកនាំ កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន ដោយ​មាន​ការសម្របសម្រួល​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​កម្លាំង​បាន​ឆ្មក់​ចូល​ក្នុងផ្ទះ​ដែល​ជា​ជម្រក​ផ្តល់​ទីតាំង​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន កែឆ្នៃ និង​ទទួល​ផល​ចោរកម្ម​ដ៏​ធំ​ចំនួន​២​ទីតាំង ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​ ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤ កម្លាំង​ចុះ​បង្ក្រាប ទីតាំង​ផ្តល់​ឱ្យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ក្នុងនោះ​មាន​ទីតាំង​កែឆ្នៃ​ម៉ូតូ និង​ទទួល​ផល​ចោរកម្ម មាន​ចំនួន ០២​ទីតាំង​។ ​លោក​វរសេនីយ៍ឯក មេបញ្ជាការរង បាន​ឲ្យដឹង​បន្ត​ថា ក្រោយ​កម្លាំង​បាន​ឡោម​ព័ទ្ធ​ផ្ទះ​ទីតាំង​ខាងលើ កំណត់​បាន​មុខសញ្ញា​យ៉ាងច្បាស់ កម្លាំង​ធ្វើ​ការចូល​ឆែកឆេរ ជា​លទ្ធផល​ទទួល​បានគឺៈ​ ​ទី​តាំងទី​១-​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ (​ស្រី​០២​នាក់​) រកឃើញ​ម្សៅ​ពណ៌​ស​ជា​សារធាតុ​ញៀន​K មួយ​កញ្ចប់​ធំ ទម្ងន់​៥៦៣,៧៤​ក្រាម និង​រក​ឃើញ​ម៉ូតូ​ចំនួន​០៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៣​គ្រឿង​គ្មាន​ស្លាក​លេខ និង​០១​គ្រឿង​មាន​ស្លាក​លេខ​ដែល​បាន​ដោះ​រួច រួម​ជាមួយ​សម្ភារៈ​ជា​បំណែក​ម៉ូតូ​ជាច្រើន​ទៀត ដែល​បាន​ដោះ​បំបែក​បំបាត់ដាន និង​បំភ័ណ្ឌភ្នែក […]