ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​ធា​រណ​រដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម​និង​ជម្រាបលា មុន​ពេល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង រីករាយ​ដែល​បាន​ជួប ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាស​ដែល ឯកឧត្តម បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ចូល​រួមចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​បង់​ក្លា​ដែស ក្នុង​អាណត្តិ​របស់​ឯកឧត្តម ។ ​ឯកឧត្តម Mohammed Abdul Hye បាន​សំដែង​នូវ​ការអបអរសាទរ សម្តេច ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្ដី​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែ​ក៏​មាន​អារម្មណ៍​សោកស្តាយ ដោយ ឯកឧត្តម ចប់​បេសកកម្ម និង​ត្រូវ​ចាកចេញ​ពី​កម្ពុជា ។ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​បាន​ចូល​រួមចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុងពេល ឯកឧត្តម​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ជិត​៦ ឆ្នាំ ដែល​ជា​អំឡុង​ពេល​រវល់​ខ្លាំង និង​បាន​ធ្វើ​កិច្ចការ​រួមគ្នា​ជាច្រើន ប្រកបដោយ​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជាពិសេស នៅក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវី​ដ ដែល​សម្តេច​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ក្នុង​ការខិតខំ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​នេះ ។​ ​ឯកឧត្តម […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

​នា​រសៀល ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដែល​សមាសភាព​ចូលរួម​មាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោកនាយ​សេនាធិការ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នាយការិយាល័យ​ព្រហ្មទណ្ឌ និង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុង​គោលបំណង​ដក​បទពិសោធន៍​កិច្ចកា​រ​ជំនាញ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ជាពិសេស ជម្រុញ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​បន្ត​ការយកចិត្ត​ដាក់​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​អាទិភាព ព្រមទាំង​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ឲ្យបាន​ម៉ឹងម៉ាត់​បំផុត សំដៅ​បង្កើន​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឲ្យមាន​សុវត្តិភាព​ខ្ពស់​។​ ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម ដោះស្រាយ​នូវ​កង្វល់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ឆ្លើយតប​ទៅនឹង​បណ្តឹង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​អត់​គិត​ប្រាក់​២៤​ម៉ោង លេខ​១២៩១ លើ​ករណី​ហិង្សា​ក្នុង​គ្រួសារ ការផឹកស៊ី​ឡូឡា​រំខាន​អ្នក​ជិតខាង​ក្នុង​ពេល​រាត្រី ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ ចោរកម្ម ក្មេង​ទំនើង​…​។​ល​។ ធ្វើឲ្យ​ម្ចាស់​បណ្តឹង បាន​ស្ងប់ចិត្ត ព្រមទាំង​ទទួលបាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​៕​

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង និង​សូម​អំពាវនាវ ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ​

​ក្នុង​មួយ​រយៈពេល​នេះ ខ្ញុំ​បាន​សង្កេតឃើញ​មាន​ការ​កើត​ឡើង​ជា​ញឹកញាប់​នូវ​សកម្មភាព​ក្រុម​ក្មេង​ទំនើ​ង ដែល​បង្ក​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ ដោយ​រួមទាំង​ការប្រព្រឹត្ត​អំពើ​ហិង្សា និង​មាន​ទាំង​ការប្រើប្រាស់​អាវុធ ដូចជា​កាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​សាធារណៈ សន្តិសុខ​សង្គម ពិសេស ភាពសុខសាន្ត​របស់​ប្រជាជន​។ ​ក្នុងនាម​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​រឹតបន្តឹង​ការ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ទាំង​វិធានការ​រដ្ឋបាល​ក្នុង​ការបង្ការ​ទប់ស្កាត់ ទាំង​វិធានការ​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការបន្ធូរបន្ថយ និង​ដោយ​គ្មាន​ការលើកលែង ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​, សន្តិសុខ​សង្គម​, សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ ពិសេស ភាពសុខសាន្ត​របស់​ប្រជាជន​ក្នុង​សហគមន៍ ។ ​ជាមួយគ្នានេះ​, ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ មាន​វិធានការ​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ក្នុង​ការចាត់កា​រលើ​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ទាំងនេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​ការការពារ​សង្គមជាតិ និង​ភាពសុខសាន្ត​របស់​ប្រជាជន​យើង​។ ​ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំ​តាមដាន អប់រំ និង​ទូន្មាន​ប្រៀនប្រដៅ​ដល់​កូនៗ ក៏ដូចជា ក្មួយៗ ឱ្យ​ដើរ​តាម​គន្លង​ត្រឹមត្រូវ វៀរចាក​នូវ​អំពើ​អបាយមុខ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​។ ​ជា​ចុងក្រោយ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្មួយៗ​ទាំងអស់ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ខ្មែរ​យើង សូម​ប្រកាន់ខ្ជាប់​នូវ​វិន័យ សីលធម៌ […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ទត​ការតាំង​បង្ហាញ​ផលិតផល​កសិកម្ម កសិឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

​នៅ​ព្រឹក ថ្ងៃអាទិត្យ ៤ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទត​ការតាំង​បង្ហាញ​ផលិតផល​កសិកម្ម កសិឧ​ហ្សាក​ម្ម និង​សិប្បកម្ម នៅក្នុង​ការតាំង​បង្ហាញ​ក្នុង​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ក្នុង​បរិវេណ​មន្ទីរអប់រំ យុវជន និង​កីឡា ស្ថិត​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​ ​ព្រះរាជ​ពិធី​បុណ្យ «​ច្រត់ព្រះនង្គ័ល​» ដែល​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​ពិសាខ​។ ព្រះរាជ​ពិធី​នេះ គឺ​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិ​សេក ដែល​ជា​ពិធី​មួយ​ស្ថិតក្នុង​ចំណោម​ពិធី​ផ្សេងៗ ជាច្រើន​ទៀត​ប្រចាំឆ្នាំ​។ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។ ព្រះរាជ​ពិធីបុណ្យ​នេះ ក៏​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹង​ថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូលមក​ដល់​ហើយ​៕

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ៖ ការសម្រេច​បើក​ការដ្ឋាន សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នៅពេល​ណា​ ​ជា​សិទ្ធិផ្តាច់មុខ​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​

​យោង​ទៅតាម​ហ្វេ​សប៊ុក​ផេ​ខ (Facebook Page ) និង​តេ​លេក្រា​ម​ឆា​ណែ​ល (Telegram Channel) សម្តេច​តេជោ បានលើកឡើង​ដូចនេះ​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការលើកឡើង​ថា ខ្ញុំ​សម្រេច​ឲ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ថ្ងៃ​១២ ​មិថុនា​ ២០២៤​។​ ​ពាក់ព័ន្ធ​នឹង​ករណី​នេះ សម្តេច​បាន​លើកឡើង​ដូចនេះ​ថា ៖ មិន​មាន​រឿង​បែបនេះ​ទាល់តែសោះ ។ ការសម្រេច​បើក​ការដ្ឋាន សាងសង់​នៅ​ពេល​ណា​វា​ជា​សិទ្ធ​ផ្តាច់មុខ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​ ​សម្តេច​បាន​បន្តទៀតថា ៖ មានតែ​ការបំភ្លឺ​តាម​បណ្តាញ​សង្គម​បែបនេះ​ទេ ទើប​ពន្លត់ភ្លើង​បាន​ឆាប់​ដោយ​មិន​ព្រួយ​អង្គុយ​បក់ផ្សែង ៕ ​

ព័ត៌មានជាតិ

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥”

រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ឧសភា ២០២៤ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥” ។ ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល គឺជា​ការប្តេជ្ញា​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក ដែល​ជា​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក ក្នុង​គោលបំណង​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព ប្រកបដោយ​សមធម៌ ដល់​ពលរដ្ឋ​ទាំង​អស់ ដោយ​មិន​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ។ ការប្តេជ្ញា​ជា​សកល​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (​គោលដៅ​ទី​៣ ស្តី​ពី​ការធានា​ឱ្យបាន​នូវ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​សម្រាប់​ពលរដ្ឋ​គ្រប់​វ័យ​) ។ ជា​ការឆ្លើយតប​ដើម្បី​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​កម្មវិធី​អាទិភាព​ចំនួន​២ គឺ​ទី​១- ការពង្រីក​ការ​គ្របដណ្តប់​នូវ​កម្មវិធី​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ មាន​ចំនួន​ជាង ៤៥​ម៉ឺន​គ្រួសារ ស្មើ​នឹង​សមាជិក​សរុប​ជាង ១,៥​លាន​នាក់ ដែល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ និង ទី​២- ការពង្រីក​របប​ថែទាំ​សុខ​ភាព​នៃ​បេឡា​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដល់​សមាជិក​គ្រួសារ​និង​អ្នក​នៅ​ក្នុង​បន្ទុក ប្រមាណ​ជាង ៣​លាន​នាក់ ។​ ​មូលធន​មនុស្ស មាន​សុខភាព​ល្អ និង​គុណភាព​ខ្ពស់ […]

ព័ត៌មានជាតិ

សម្តេច​ភក្តី សាយ ឈុំ អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ពោធ​ឆ្លងសាលា​បុណ្យ ព្រមទាំង​ប្រាសាទ​មរតក​ចក្រី នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក

​ថ្ងៃ​សុក្រ ២​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គម្រប់​៩០ ឈានចូល​៩១​ឆ្នាំ​និង​សម្ពោធ​ឆ្លងសាលា​បុណ្យ ព្រមទាំង​ប្រាសាទ​មរតក​ចក្រី នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​…​។​ ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស បវរ​សួស្តី នៃ​អាយុវឌ្ឍន​ការ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ សូម​គោរព​ជូនពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ថ្លៃថ្លា និង​សូម​សម្តែង​នូវ​កតញ្ញូតា​ដ៏​ជ្រាលជ្រៅ​បំផុត គោរព​ជូន​ចំពោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ដែល​មាន​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​បុព្វហេតុ “​ជាតិ សាសនា ព្រះ​មហាក្រ​ត្រ​” ជាពិសេស​នោះ សម្តេច បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការសង្គ្រោះ​ប្រទេសជាតិ ប្រជាជន និង​កសាង​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​កម្ពុុជា អោយមាន​ការរីកចម្រើន សម្បូរ​សប្បាយ​រុងរឿង​ប្រជាជន​គ្រប់រូប​បាន​រស់នៅ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ ក្នុង​សុខសន្តិភាព ស្ថិរភាព និង​មាន​ជីវភាព​ឈានឡើង​ជា​បន្តបន្ទាប់​។​ ​សម្តេច​វិបុល​សេនា​ភក្តី […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បាន​សម្តែង​នូវ​ក្តីរីករាយ​ដោយ​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន​។ សម្ដេច​តេ​ជោពិត​ជារីក​រាយ ដោយ​ឃើញ​ពី​លទ្ធផល​នៃ​ជំនួប រវាង​ឯកឧត្តម​ជាមួយនឹង​សម្ដេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​កម្ពុជា និង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ម្សិលមិញ​។ ​ជា​ការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជា​រីករាយ​ដែល​បាន​ជួប សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ​។ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​អតីត​សាលាក្តី​ខ្មែរក្រហម​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សកល​អំពី​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​អស់​រយៈពេល ១៦​ឆ្នាំ ព្រមទាំង​ភារកិច្ច និង សកម្មភាព​ការងារ​សំខាន់ៗ ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ដែល​បាន​អនុវត្ត​ក្រោយ​ដំណើរការ​នៃ​សវនាការ​សាលាក្តី​។​ ​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​សម្ដែង​នូវ​ក្តីរីករាយ​អញ្ជើញ​បាន​ចូលរួម​ពិធី​បិទ​សន្និសីទ​ស្តីពី​កម្ពុជា​ដែល​អនាគត​គ្មាន​អំពើ​ប្រល័យពូជសាសន៍ នៅក្នុង​យុត្តិ​តេជោ ប្រហែល​ជា​អតីត​សាលាក្តី​ខ្មែរក្រហម​នេះ​។​សម្តេច​បន្តថា សាល​យុត្តិ​តេជោ ជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​បង្ហាញ​ពី​ការប្រឹងប្រែង​របស់​កម្ពុ​ជា រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ប្រល័យពូជសាសន៍​។ មូលហេតុ​ដែល​សម្រេច​យក​ទីតាំង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ធ្វើជា​កន្លែង​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម ព្រោះតែ​ការគិតគូរ​ជា​ចម្បង​ទៅ​លើ​សុវត្ថិភាព​ពិរុទ្ធជន​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​។ សម្តេច​តេជោ មានប្រសាសន៍​បន្ត​ថា ទីតាំង​នេះ​ពីមុន​ស្ថិត​នៅលើ​ទឹកដី​ខេត្ត​កណ្តាល ដូច្នេះ​គឺ​មិន​ត្រូវ​តាម​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​នោះឡើយ អាស្រ័យហេតុនេះ សម្តេច​ក៏​បាន​សម្រេច​ចុះហត្ថលេខា​កាត់​យក​ដី​នេះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ តែ​ពេល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា មេរៀន​សម្រាប់​កិច្ចការពារ និង​ប្រយុទ្ធប្រឆាំង​អំពើ​ប្រល័យពូជសាសន៍​មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា​នោះ​ទេ គឺ​សម្រាប់​សហគមន៍​អន្តរជាតិ​ផង​ដែរ​។​សម្តេច​បាន​ឯកភាព​ទាំងស្រុង​ជាមួយ​ទស្សនៈ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ថា […]