ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី ថ្ងៃទី​១៥-១៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល​

​រាជធានី​ភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​ពុធ ទី​១៥ ឧសភា ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី ថ្ងៃទី​១៥-១៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។​ ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​បន្ត​បេសកកម្ម ការទូត​ក្រៅប្រទេស ជា​លើក​ទី​១៥ ក្នុង​គោលបំណង​ដើម្បី​បន្ត​ពង្រឹង ចំណង​មិត្តភាព​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​សកល ដោយ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ៕  

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូត​កាណាដា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកជំទាវ ភី​ង អ៊ែ​ម កី​ត​នី​កូន (Ping M. Kitnikone) ឯ​កគ្គ​រដ្ឋទូត​នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​អបអរសាទ​ចំពោះ​លោក​ជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ សង្ឃឹមថា នៅក្នុង​អាណត្តិ​ការងារ​របស់​លោកជំទាវ លោកជំទាវ នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​កាណាដា នឹង​ត្រូវ​បាន​លើកកម្ពស់​បន្ថែមទៀត​។ ទាក់ទង​ទៅនឹង​ការងារ​អាស៊ាន គឺ កាណាដា​កំពុងតែ​ខិតខំ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី Free Trade ជាមួយនឹង​អាស៊ាន ដែល​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ទាំង​អាស៊ាន និង​កម្ពុជា​យើង​ផងដែរ​។ សម្ដេច​តេជោ​សង្ឃឹមថា​លោកជំទាវ នឹង​ជំរុញ​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា និង​ជាមួយ​អាស៊ាន ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ។​ ​ជា​កិច្ច​ឆ្លើយតប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បាញ់សម្លាប់​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់ រងរបួស​ធ្ងន់ នៅ​ស្រុក​អូររាំង​

មណ្ឌលគិរី​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ត្រូវ​ជា​សង្សា បាញ់សម្លាប់ ត្រូវ​ចំ​ក្បាល​សៀតផ្កា ខាងស្ដាំ និង​ធ្លាយ​គ្រាប់​ចេញទៅ​ត្រូវ​ដៃ​កុមារី​ម្នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​  ខេត្ត​មណ្ឌលគិរី នា​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា​  ឆ្នាំ​២០២៤  វេលា​ម៉ោង ២៣ និង ២០​នាទី​ ​។ មូលហេតុ​ដោយសារ​តែ​ឈ្លោះប្រកែក​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ឈាន​ដល់​ការបាញ់​សម្លាប់​នារី​រងគ្រោះ​។​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា​   នារី​រងគ្រោះ​មាន​ឈ្មោះ កែម កែវ​កន្និកា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ពេទ្យ​  មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អណ្ត​ង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ (​ស្លាប់​) និង​ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អណ្តូង​ក្រឡឹង […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​

ភ្នំពេញ​៖ នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ។ ពិធី​នេះ​ដោយ​មាន​ការចូលរួម​ពី​ប្រតិភូ​អមដំណើរ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ជាច្រើន​រូប​ផង​ដែរ​។​ ​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា​៖ ថ្ងៃនេះ ខ្ញុំ​មានក្តី​សោមនស្ស​សប្បាយរីករាយ​ក្រៃលែង​ដោយ បាន​មក​សួរសុខទុក្ខ សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ការជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ នាពេលនេះ គឺ​ស្របពេល​នឹង​ការ​គម្រប់​ខួប​លើក​ទី ៤៦​ឆ្នាំ នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ។​ ​ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​ពាំនាំ​បណ្តាំ​សាកសួរ​សុខទុក្ខ នឹករលឹក […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត កាតា​(Qatar) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត​នៃ​រដ្ឋកាតា​(State of Qatar) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។ ​ជា​កិច្ច​ចាប់ផ្ដើម បន្ទាប់ពី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ឯកអគ្គរាជទូត​ដែល​បាន​ធ្វើដំណើរ​មក​កម្ពុជា សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍ថា កាតា មាន​ថវិកា​ច្រើន​គួរតែ​បើក​ស្ថានទូត​ផ្ទាល់​នៅ​កម្ពុជា ប្រសើរ​ជាជាង​មាន​និវេសដ្ឋាន​នៅ​ប្រទេស​ផ្សេង ។ សម្តេច​តេជោ បាន​រំឭកថា នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី សម្តេច​ពុំមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការទទួល​ទូត​ដែល​គ្មាន​និវេសដ្ឋាន​នៅ​កម្ពុជា​នោះ​ទេ ។ សម្ដេច​តេជោ បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០០៨ ដែល​ព្រះអង្គម្ចាស់​នាយករដ្ឋមន្ត្រី​របស់​កាតា បាន​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ពេល​ដែល​យើង​បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​កាតា​។ ​ជា​ការឆ្លើយតប ឯកអគ្គរាជទូត បាន​ធ្វើ​គារវកិច្ច […]

ព័ត៌មានជាតិ

​ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រៀបចំ​ធ្វើតេស្ត រក​សារធាតុ​ញៀន​ក្នុង​ក្របខណ្ឌ​នៃ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រី​ជាប់​កិច្ចសន្យា​សរុប​ចំនួន ១៨៤០ នឹង​ត្រូវ​ធ្វើ​តេស្ត​រកសា​រ​ធាតុ​ញៀន​។ ជា​យុទ្ធនាការ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការប្តេជ្ញាចិត្ត «​កម្ពុជា​ជា​ប្រទេស​គ្មាន គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​» ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា កិច្ចការងារ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ព័ត៌មាន គឺ​ធ្វើឡើង​ស្រប​ទៅនឹង​ការអនុវត្ត​បទបញ្ជារ​បស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លេខ ០១ បប ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តី​អំពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖«​យើងទាំងអស់គ្នា​មាន​កាតព្វកិច្ច​ក្នុងការ​ធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ទាំងអស់គ្នា​រាប់ទាំង​រូប​ខ្ញុំ​ផង​ដែរ​»​។ ​ដើម្បី​ជា​គំរូ​ដល់​មន្ត្រីរាជកា​រដ​ទៃ​ទៀត ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ​នោះ បាន​ធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន និង​បន្ត​ដោយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រីរាជការ​មកពី​អគ្គនាយកដ្ឋាន​ជំនាញ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ទទួលបាន​លទ្ធផល​ល្អ​ទាំងអស់គ្នា​។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គោរព​ថ្លែងអំណរគុណ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​បានអនុញ្ញាត​ផ្តល់​មន្ត្រី​បច្ចេកទេស​ជួយ​ធ្វើតេស្ត​រកសា​ធារ​តុ​ញៀន […]

ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិតអញ្ជើញ​ជា​អធិបតី​ក្នុង​ ​ពិធីសំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤

នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ ។ ​ជំនួប​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤ គឺ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន និង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ល្អ​ត្រឹមត្រូវ តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ ជំនួប​ថ្ងៃនេះ អាច​ចាត់ទុកបាន​ថា ជា​កិច្ចប្រឹងប្រែង​មួយ ដើម្បី​រួមគ្នា​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​របស់​យើង​។​ ​វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​, ស្មារតី និង​ទស្សនៈ ក្នុង​ការវិភាគ​ពិចារណា ប្រកប​ដោយ​ហេតុផល និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ម្ចាស់​ប្រទេស ព្រមទាំង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការកែលម្អ​ចំណុច​ខ្វះខាត​នានា សំដៅ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព ។​ ​ជា​ការពិត​ណាស់ វិស័យ​ព័ត៌មាន គឺជា​កាតាលីករ​យ៉ាងសំខាន់​បំផុត​ក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែកចាយ​ព័ត៌មាន​អំពី​សង្គម​ជាតិ​, ការបង្ហាញ​អំពី​តថភាព​សង្គម​, ការអភិវឌ្ឍ ជា​ពិសេស​ជា​កញ្ចក់​ឆ្លុះ​យ៉ាងសំខាន់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការកែប្រែ​ភាព​អសកម្ម​, ភាពអវិជ្ជមាន ឬ​បញ្ហា​ខ្វះខាត​ផ្សេងៗ ដើម្បី​នឹង​កែលម្អ​ឱ្យ​ល្អប្រសើរ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដោយ​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម លោក​អ្នកឧកញ៉ា មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ផងដែរ​។ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹង​ថា​យោង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​កំណែទម្រង់​កងកម្លាំង​ប្រដាប់ អាវុធ និង​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ៥​ឆ្នាំ កងរាជអាវុធហត្ថ​បាន​សម្រួច​ការធ្វើកំណែទម្រង់​ឆ្ពោះទៅ (​ប្រមូលផ្តុំ​, រៀបរយ​, ទំនើបកម្ម និង​ប្រសិទ្ធភាព​)​។​ ​សម្រាប់​ពិធី​នាពេលនេះ ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ (​នោះ​មិន​ទាន់​គិត​អំពី​ការអនុវត្ត​ច្បាប់ ចំពោះ​យោធិន​ដែល​ដល់​អាយុ ៦០​ឆ្នាំ ហើយ​ដាក់​ឱ្យ​ចូល​និវត្តន៍ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​

​នៅ​រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គ្រូបង្វឹក​កិត្តិយស​ក្រុមបាល់ទាត់​តារា​កម្ពុជា (Cambodia football Super Stars) បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​ក្រោម​មូលបទ «​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​» និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​នេះ បាន​បញ្ចប់​ដោយ​បរិយាកាស​សប្បាយរីករាយ​បំផុត ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុងនោះ​លទ្ធផល​នៃ​ការប្រកួត​គឺ កីឡាបាល់ទាត់​ក្រុម​តារា​កម្ពុជា (Cambodia football Super Stars) បាន​ទទួល​ជ័យជម្នះ​លើ​ក្រុមបាល់ទាត់ Kun Khmer All Stars ក្នុង​លទ្ធផល (2-0)​។ ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព ហើយ​ជំរុញ​ប្រជាពលរដ្ឋ​ស្រលាញ់​កីឡា និង​ជៀសផុត​ពី​គ្រឿងញៀន និង​ទឹកចិត្ត​សប្បុរសធម៌ ពិសេស​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ភាពសប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ម្លប់​សន្តិភាព និង​ស្របទៅតាម​ពាក្យស្លោក «​កីឡា​រស់​ក្នុង​សន្តិភាព​»៕ ​ […]

ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ៖​រាជរដ្ឋាភិបាល​នឹង​បន្ត​សាងសង់​ផ្ទះ​និង​ប្រគល់​ដី​កសិកម្ម​ជូន​គ្រួសារ​អតីត​យុទ្ធជន​៧០៩​គ្រួសារ​បន្ថែម​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ​

​កំពង់ស្ពឺ​៖ រាជរដ្ឋាភិបាល​នឹង​រៀបចំ​សាងសង់​ផ្ទះសម្បែង​និង​ដី​បង្កបង្កើន​ផល​ជូន​ដល់​អតីតយុទ្ធជន​ចំនួន​៧០៩​គ្រួសារ​ដែល​ ​គ្មាន​ដី គ្មាន​ផ្ទះ មាន​ដី​ខ្វះ​ផ្ទះ​និង​អតីតយុទ្ធជន​កំពុង​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​៣០ ខែ​មេសា​ឆ្នាំ​២០២៤ នា​សាលាខេត្ត​កំពង់ស្ពឺ​។​ ​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​លើកឡើង​ថា​គ្រួសារ​យោធិន​ប្រមាណ​៧០៩​គ្រួសារ​ដែល​គ្មាន​ផ្ទះ គ្មាន​ដី និង​មាន​ដី​ខ្វះ​ផ្ទះ នៅពេល​ខាងមុខ​នេះ​សមាគម​នឹង​រៀបចំ​សាងសង់​ផ្ទះ​និង​ដី​បង្ករ​បង្កើន​ផល​ជូន ដែល​ការរៀបចំ​នេះ ក្រោម​ការគិតគូ​របស់​សម្តេច​តេជោ​ប្រធាន​និង​សម្តេច​បវ​រធិប​តី​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​កន្លងមក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ក៏​បាន​កសាង​ផ្ទះ​ជូន​សមាជិក​អតីតយុទ្ធជន​ក្នុង​ខេត្ត​កំពង់ស្ពឹ​ប្រមាណ​៤១៩​ខ្នង រួចមកហើយ​។ ​នាយ​ឧត្តមសេនីយ៍ សង្គហ​បណ្ឌិត គន់ គីម ក៏បាន​លើកឡើង​ដោយ​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា​ក្នុងនាម​ជា​សេនាធិការ​របស់​សម្តេច​តេជោ​លើ​ការងារ​អតីតយុទ្ធជ​ន បាន​បន្ត​ចុះ​ត្រួតពិនិត្យ ស្រង់​ស្ថិតិ​អតីតយុទ្ធជន ខ្វះ​ដី​ខ្វះ​ផ្ទះ មាន​ដី​ខ្វះ​ផ្ទះ និង​អតីតយុទ្ធជន​កំពុង​រស់នៅ​លើ​ដី​សាធារណៈ នៅតាម​បណ្តា​ខេត្ត​នានា ទូទាំង​ប្រទេស ដើម្បី​រក​បច្ចុប្បន្នភាព អតីតយុទ្ធជន​ក្រីក្រ​ពិតប្រាកដ សម្រាប់​ធ្វើ​ជា​របាយការណ៍​ជូន​ទៅ​លោក សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុងនាម​សម្តេច​តេជោ […]