ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​

​នៅ​ល្ងាច ថ្ងៃ​សុក្រ ៣​រោច ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគម​ឧកញ៉ា​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ហ្គាដិ​ន​ស៊ី​ធី​។ ក្នុង​ពិធី “​ពិសា អាហារ​សាមគ្គី មហា​គ្រួសារ ឧកញ៉ា​កម្ពុជា​” ដើម្បី​អបអរសាទរ សន្និបាត លើក​ទី​១ ឆ្នាំ​២០២៣ និង​ទិសដៅ​ផែនការ ឆ្នាំ​២០២៤ របស់​សមាគម ឧកញ៉ា​កម្ពុជា នៅថ្ងៃនេះ ដែលមាន អ្នកចូលរួម​ជាង​៦០០​រូប​។ ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រធានកិត្តិយស​សមាគម​ឧកញ៉ា​កម្ពុជា សម្ដេច​បាន​បង្ហាញ​ការអបអរសាទរ និង​កោតសរសើរ​ចំពោះ​ការរៀបចំ​ទាំងឡាយ​ទាំង​លក្ខន្តិក និង​បទបញ្ជា​ផ្ទៃ​របស់​សមាគមន៍​បាន​យ៉ាង​ល្អ​រហូត​មកដល់ពេលនេះ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា សម្ដេច​តែងតែ​ចាត់ទុកថា វិស័យ​ឯកជន​គឺជា​ក្បាលរថភ្លើង​ក្នុង​ការចូលរួម​កសាង​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​ដែល​រដ្ឋាភិបាល​គឺជា​សេដ្ឋវិទូ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​។​ ​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា វិស័យ​ឯកជន គឺជា​ក្បាលរថភ្លើង […]

ព័ត៌មានជាតិ

សម្ដេច​មហា​បវ​ធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​យោធិន​ដែល​ពលី​ជីវិត ក្នុងករណី​ផ្ទុះ​គ្រាប់ នៅ​យោធភូមិភាគ​ទី ៣ និង​ចូលរួមឧ​ប​ត្ត​ម ក្រុមគ្រួសារ​សព​កងទ័ព ដែល​ពលី​ក្នុងករណី​ទុក​គ្រាប់ ក្នុង​មួយ​គ្រួសារ ២ ម៉ឺន​ដុល្លារ និង ឧបត្ថម្ភ​ដល់​នាក់​រងរបួស​ក្នុងករណី​ផ្ទុះ​គ្រាប់​ម្នាក់ ២០ លាន​រៀល

​ខ្ញុំ​មាន​ក្តីរ​ន្ធ​ត់​ក្តុកក្តួល​ឥតឧបមា ដែល​បាន​ទទួលដំណឹង​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ ដែល​បាន​បង្ក​ឱ្យ​យោធិន​ចំនួន ២០ នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយចំនួន​ទៀត​បានរ​បួស​។ ​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​យោធិន​ពលី និង​សម្តែង​នូវ​ស​មានទុក្ខ​សោកស្តាយ​ចំពោះ​អ្នក​រងរបួស ក្នុង​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នេះ ។ ​ខ្ញុំ​បាន​ផ្តល់​ការណែនាំ​ដល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ចាត់ចែង​ជាបន្ទាន់​រៀបចំ​ពិធី​បុណ្យ​សព​ជូន​យោធិន​ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​នេះ ឱ្យបាន​សមរម្យ​ស័ក្តិសម​នឹង​ពលិកម្ម​របស់​ពួក​គាត់​ចំពោះ​ជាតិ និង​មាតុភូមិ​។ ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា នឹង​ធ្វើជា​តំណាង​របស់​ខ្ញុំ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​។ ​រាជរដ្ឋាភិបាល​នឹង​ទទួល​រ៉ាប់រង​ទាំងស្រុង លើ​ការចំណាយ​រៀបចំ​ពិធី​បុណ្យសព​នេះ​។ ​ជាមួយគ្នានេះ ខ្ញុំ​សូម​ផ្តល់​ការឧបត្ថម្ភ​ជា​ថវិកា​ជូន​គ្រួសារ​យោធិន​ពលី ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ​សព ហើយ​ចំពោះ​យោធិន​ដែល​រងរបួស​ក្នុង​ឧបទ្ទវហេតុ​នេះ ក្នុង​ម្នាក់ៗ​ចំនួន ២០ លាន​រៀល ។ ​ខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​យោធិន​ពលី […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

​នៅ​ព្រះបរមរាជវាំង នា​ល្ងាច​ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoutlith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងឱកាស​ដែល ឯកឧត្តម និង​លោកជំទាវ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែ​មេសា ឆ្នាំ​២០២៤​។ ​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ […]

ព័ត៌មានជាតិ

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ

នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoulith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ ដើម្បី​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​រដ្ឋ ថង​លុន ស៊ី​សុ​លី​ត បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​ទទួល​ជំនួប​ពិភាក្សា​ការងារ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ឡាវ​-​កម្ពុជា ជាពិសេស​ចំពោះ​ការរៀបចំ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​នៅក្នុង​ប្រទេស​កម្ពុជា​ពី​ជំនាន់​មុន មក​ជំនាន់​ថ្មី ដែល​បាន​ដំណើរការ​យ៉ាង​រលូន និង​ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​។ ​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​រដ្ឋ បានកត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​នៃ​ការដឹកនាំ​របស់​សម្ដេច​ធិបតី ប្រមាណ​៨​ខែ​មកនេះ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​កំពុង​បោះជំហាន​ទៅមុខ ទាំង​ទិដ្ឋភាព​សន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​លើ​នេះ ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​ភាគី​ឡាវ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២៤ ដោយ​ឡាវ​នឹង​ខិតខំ​រៀនសូត្រ​ពី​ជោគជ័យ​របស់​កម្ពុជា ដែល​បាន​ដឹកនាំ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។ ប្រទេស​ឡាវ​ក៏​នឹង​រង់ចាំ​ទទួល​ស្វាគមន៍​ជានិច្ច​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិបតី នៅ​ប្រទេស​ឡាវ​នាពេលខាងមុខ ជាពិសេស​ក្នុង​ខណ​:​នៃ​ការអញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន របស់​សម្តេច​ធិបតី នៅក្នុង​ខែ​តុលា ឆ្នាំ​២០២៤ […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoutlith) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ក្នុងឱកាស​ដែល ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែ​មេសា ឆ្នាំ​២០២៤​។​ ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ថង​លូន​ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ សម្ដេច​តេជោ បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ថង​លុន នៅ​កម្ពុជា​នា​ពេល​នេះ នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ដែល​ជា​បងប្អូន ជា​អ្នក​ជិតខាង​ល្អ ហើយ​នៅ​ថ្ងៃស្អែក​នេះ គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ នឹង​កិច្ចប្រជុំ​រួមគ្នា​ផងដែរ​។ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​

​រតនគិរី​៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រតនគិរី នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី ដោយ​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត អ្នកឧកញ៉ា មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ផងដែរ​។ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹង​ថា​យោង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​កំណែទម្រង់​កងកម្លាំង​ប្រដាប់ អាវុធ និង​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ៥​ឆ្នាំ កងរាជអាវុធហត្ថ​បាន​សម្រួច​ការធ្វើកំណែទម្រង់​ឆ្ពោះទៅ (​ប្រមូលផ្តុំ​, រៀបរយ​, ទំនើបកម្ម និង​ប្រសិទ្ធភាព​)​។​ ​សម្រាប់​ពិធី​នាពេលនេះ ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ (​នោះ​មិន​ទាន់​គិត​អំពី​ការអនុវត្ត​ច្បាប់ ចំពោះ​យោធិន​ដែល​ដល់​អាយុ ៦០​ឆ្នាំ ហើយ​ដាក់​ឱ្យ​ចូល​និវត្តន៍ ថែមទៀត​ផង​)៖ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games)

រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក តាង ហ្គោ​ដុន (TANG GORDON) អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) និង សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក តាង ហ្គោ​ដុន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ សម្តេច​ធិបតី ដែល​បាន​ទទួលស្គាល់​នូវ​ការងារ និង ការចូលរួម​របស់​លោក ក្នុង​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក តាង ហ្គោ​ដុន ក៏​បាន​គូស​រំ​លេច និង​គោរព​ជម្រាបជូន សម្តេច​ធិបតី អំពី​ការចូលរួម​ចំណែក​រប​ស់លោក​ក្នុង​ការអភិវឌ្ឍ​វិស័យ​កីឡា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ជាពិសេស​ចំពោះ​អត្ត​ពលិក​កម្ពុជា ក្នុង​វិស័យ​កីឡា​ទូកក្តោង […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន

​នៅ​វិមាន​៧​មករា នា​រសៀល ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិក​ការិយាល័យ​នយោបាយ និង ជា​ប្រធាន​ការិយាល័យ​គណៈកម្មកា​រ​កិច្ចការបរទេស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស ដោយ​សម្ដេច​បាន​ចាត់ទុក​ថា​ឯកឧត្តម​ជា​មិត្ត​ចាស់​របស់​សម្ដេច ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយគ្នា​ជា​យូរណាស់​មកហើយ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា​កាលពី​ខែ សីហា​កន្លងទៅនេះ ឯកឧត្តម វ៉ាង យី ក៏​ធ្លាប់បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ផងដែរ ដែល​រហូត​មកដល់ពេលនេះ​មិន​ដល់​រយៈពេល​មួយ​ឆ្នាំ​ផង ឯកឧត្តម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដង​ទៀត ដែល​នេះ​បង្ហាញឲ្យឃើញច្បា​ស់​ពី​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ចិន​ចំពោះ​កម្ពុជា​។ ​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ឯកឧត្តម​មក​កាន់​កម្ពុជា​នា​ពេល​នេះ ក្រោយ​ពេល​នៃ​ការផ្លាស់ប្ដូរ​មក​អ្នក​បន្តវេន​ជំនាន់​ក្រោយ ដែល​ពេល​នេះ​អ្វីៗ​គឺ​ដំណើរការ​ទៅ​ដោយ​រលូន ទាំង​ស្ថេរភាព​នយោបាយ សេដ្ឋកិច្ច​ក៏​ដំណើរការ​ល្អ ហើយ​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​។ សម្ដេច​តេជោក៏បាន​អរគុណ​ឯកឧត្តម វ៉ាង […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​

  នៅ​រសៀល ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម វ៉ាង យី បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង ជូន​ចំពោះ​សម្តេច​ធិបតី និង​បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​បាន​ប្រារព្ធ​ទៅ​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ប្រទេស​ចិន និង​កម្ពុជា គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ និង​ស្មោះត្រង់ និង​បាន​សម្តែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​អនុវត្ត​នូវ​កិច្ច​សហ​ប្រត្តិ​ការ​បាន​យ៉ាង​ល្អ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ជំរុញ​ចំណងមិត្តភាព​ចិន​-​កម្ពុជា​កាន់តែ​រឹងមាំ​ដូច​ដែកថែប […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម

​កំពង់ចាម​៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​កំពង់ចាម នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​អ្នកឧកញ៉ា មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ផងដែរ​។ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹង​ថា​យោង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​កំណែទម្រង់​កងកម្លាំង​ប្រដាប់ អាវុធ និង​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ៥​ឆ្នាំ កងរាជអាវុធហត្ថ​បាន​សម្រួច​ការធ្វើកំណែទម្រង់​ឆ្ពោះទៅ (​ប្រមូលផ្តុំ​, រៀបរយ​, ទំនើបកម្ម និង​ប្រសិទ្ធភាព​)​។​ ​សម្រាប់​ពិធី​នាពេលនេះ ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ (​នោះ​មិន​ទាន់​គិត​អំពី​ការអនុវត្ត​ច្បាប់ ចំពោះ​យោធិន​ដែល​ដល់​អាយុ ៦០​ឆ្នាំ ហើយ​ដាក់​ឱ្យ​ចូល​និវត្តន៍ […]