ព័ត៌មានជាតិ

កម្លាំងចម្រុះ​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២)

(​បាត់ដំបង​) កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​លោក ម៉ិ​ល សុផល អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កង​រាជ​អាវុធ​ខេត្ត កម្លាំង​ភូមិភាគ​៥ កម្លាំង​សឹក​រង​ខេត្ត កម្លាំង​ស៊ើប​ការ​មណ្ឌល​៥ កម្លាំង​បរិស្ថាន កម្លាំង​ជលផល និង​កម្លាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២) ។​ ​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ភូមិសាស្ត្រ (​អតីត​ឡូត៍​នេសាទ​លេខ​២) នៅ​ចំណុច​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ២៥​នាក់ កាណូត​  ១០​គ្រឿង និង​បាន​កាប់​បំផ្លាញ​សាច់​មង​ប្រវែង​ ៥,២០០​ម៉ែត្រ ,​ឡុក​ចំនួន ១៥​ឡុក ,​បង្គោល​បណ​រ៉ាវ ចំនួន ៨០០​ដើម និង​ព្រលែង​ត្រី​ចម្រុះ​ប្រមាណ​ ១០០​គីឡូក្រាម ។​ ​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ ឈ្មោះ រ៉ើ​ន បូ បានប្រគល់ ឧបករណ៍​នេសាទ​ខុសច្បាប់​(​អាំង​វ៉ិ​ចទ័​រ​)​ចំនួន​១​គ្រឿង និង​ពលរដ្ឋ​ផ្សេងទៀត​សរុប ចំនួន ៣២​នាក់ បាន​មក​ធ្វើ​កិច្ចសន្យា​ផ្តិច​មេដៃ ដើម្បី​បញ្ឈប់​ដាក់​បណ​រ៉ាវ ក្នុង​ដែន​អភិរក្ស​អតីត​ឡូ​តិ៍លេខ ២ ក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ផងដែរ​។​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរស​វ័យ​ចំណាស់​ល្មោភកាម ចាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​រំលោភ ម្តាយ​ក្មេងស្រី​ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​

ខេត្ត​កំពង់ស្ពឺ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ធ្វើការ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ ក្រោយ​ពី​បុរស​ល្មោភកាម​ខាងលើ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ​បាន​សម្រេច​ម្តង ហើយ​រំលង​បាន​ជី​ត​៣​ខែ​ទើប​បែក​រឿង ដឹង​ដល់​ម្តាយ​។​ ​ការឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ល្មោភកាម​ខាងលើ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ទួល​សំបួរ ឃុំ​តំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ​។​ ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រីនគរបាល ស្រុក​សាមគ្គី​មុនី​ជ័យ​ថា ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ពុំ ដា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទទួល​សំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ ត្រូវជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​រួច​មក​។ ​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​លើ​ជនសង្ស័យ ឈ្មោះ ង៉ុយ ផេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ទួលសំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ក្បែរ​គ្នា ថា បាន​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​កូនស្រី​របស់​ខ្លួន ឈ្មោះ វ ក ល ណ ភេទ​ស្រី អាយុ​១២​ឆ្នាំ នៅ​រៀន ដែល​ប្រព្រឹត្ត ទៅ​កាលពី​អំឡុង ខែ​១០​និង​ខែ​១១ ឆ្នាំ​២០២៣​កន្លងទៅ​(​មិន​ចាំ​ថ្ងៃ​)​នោះទេ​។​ នៅ​ចំណុច​សួនច្បារ ក្នុង​ដី​ពុះ​ឡូតិ៍​មហាព្រហ្ម​៥ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប ប្រមាណ ២៥០០​នាក់

​នៅវេលា​ម៉ោង​៥​ល្ងាច​(​ម៉ោង​នៅ​ប៉ារីស​) ត្រូវ​នឹង​ម៉ោង​១១​យប់​(​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​ប្រមាណ ២៥០០​នាក់ នៅ​ទ្វីបអឺរ៉ុប ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

ព័ត៌មានជាតិ

នា​ថ្ងៃ​ទី​13/01/2024​កម្លាំង​អាវុធហត្ថ​ខេត្ដ​ត្បូងឃ្មុំ ធ្វើការ​ចាប់​បង្ក្រាប​រថ​យន្ដ​សាំ​យ៉ាង ដឹក​ឈើ​ធ្វើ​ទ្វារ និង​ឈើ​សន្លឹក បាន​មួយ​គ្រឿង បន្ទាប់ពីរ​ទទួលបាន​ព័ត៌មាន​

​ខេត្ដ​ត្បូងឃ្មុំ​÷ កម្លាំង​អាវុធហត្ថ​ខេត្ដ ធ្វើការ​ចាប់​បង្ក្រាប​រថ​យន្ដ​សាំ​យ៉ុង​ដឹកឈើ មួយគ្រឿង ផ្ទុក​ឈើ​ពេញ​រថយន្ដ ក្រោម​ការចង្អុលបង្ហាញ និង​ម​ញ្ជា​ផ្ទាល់​ពីរ លោក ឧត្ដមសេនីយ៍ត្រី រត្ន័ ចាន់ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ត្បូងឃ្មុំ ។​ ​ក្រោយពីរ​ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ដ សាំ​យ៉ុង មួយ​គ្រឿង​ដឹក​ឈើ​ពេញ​ចេញពីរ​ខេត្ដ​ក្រចេះ ឆ្លងកាត់​ខេត្ដ​ត្បូងឃ្មុំ បម្រុង​យក​ទៅ​លក់​នៅ​ភ្នំពេញ​ភ្លាម ពេល​រថយន្ដ​ដឹកឈើ​នោះ ដឹក​មកដល់​ចំណុច ភូមិ​ស្ទឹង​អង្កា​ញ់ ឃុំ​ប្រធាតុ ស្រុក​អូររាំងឪ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ដ​ត្បូងឃ្មុំ តាម​ចាប់​បង្ក្រាបបាន ពិតជា​ដឹកឈើ​ពេញ​រថយន្ដ​ពិតប្រាកដ​មែន រថយន្ដ​ដឹកឈើ មួយ​គ្រឿង​ដែល​ត្រូវ​ធ្វើការ​តាម​ចាប់​បង្ក្រាប​នោះ មាន​ម៉ាក់​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ពីមុខ ភ្នំពេញ 2AB 1932 ។​ដោយ​គេ​ស្គាល់​ថា ម្ចាស់​ឈ្មោះ យាយ​អូន ។ ហើយ​បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ការប្រគល់​រថ​យន្ដ​នឹង​ឈើជូន​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​នីតិវិធី​។​ ​សូម​បញ្ជា​ផងដែរ​ថា ជា​រាងរាល់​យប់​ថ្ងៃ មាន​រថយន្ដ​សាំ​យ៉ាង ដឹក​ឈើ​ធ្វើ​ជា​កែច្នៃ ដាក់​ពីលើ​ឈើ​សន្លឹក​ពេញៗ​រថយន្ដ​ជាច្រើន​គ្រឿង ចេញពីរ​ដេ​អេ ខេត្ដ​មណ្ឌល​គី​រី ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ដ​ក្រចេះ និង​ដឹក​ចេញពីរ​ខេត្ដ​ស្ទឹងត្រែង ឆ្លងកាត់​ទីរួមខេត្ដ​ក្រចេះ និង​ខេត្ដ​ត្បូងឃ្មុំ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ដឹកនាំ​គណៈប្រតិភូ​ហោះ​ដល់​ប្រទេស​បារាំង ប្រកបដោយ​សុវត្ថិភាព​

បន្ទាប់​ពី​ចំណាយ​ពេល​ធ្វើដំណើរ​រយៈ​ពេល​ប្រមាណ​ជា​១៧​ម៉ោង តាម​ជើងហោះហើរ​ពិសេស​របស់​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ហើយ​នៅ​វេលា​ម៉ោង​២៖៤០​ទៀបភ្លឺ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​វេលា​ម៉ោង ម៉ោង​២០៖៤០​យប់​ថ្ងៃ​ទី​១៣ ខែ​មករា ម៉ោង​នៅ​ទីក្រុង​ប៉ារីស​។ ដំណើរ​អញ្ជើញ​ដល់​របស់​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ​ទ​ទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឯកអគ្គរាជទូត និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​។​ ​ដំណើរ​អញ្ជើញ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​មាន​កម្មវិធី​មួយចំនួន​ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង និង​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីប​អឺរ៉ុប​, អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​អឺរ៉ុប​-​កម្ពុជា ដែល​រៀបចំ​ដោយ​សមាគមន៍​ធុរកិច្ច​បារាំង​, ជួប​ជាមួយ​លោកស្រី លូ​អី​ស ម៊ូ​ស៊ីគី វ៉ា​បូ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់​កូហ្វូ​នី និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ទៀត​របស់​បារាំង​៕​

ព័ត៌មានជាតិ

លោក សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ដ​កណ្ដាល បាន​ដាក់បទបញ្ជា ឱ្យ​កម្លាំង​អាវុធហត្ថ ខេត្ដ​នឹង​កម្លាំង​អាវុធហត្ថ​ក្រុង​សំពៅ​ពូន ធ្វើការ​ចាប់​បង្ក្រាប ឱ្យ​ខាន​តែ​បាប​ក្រោយពីរ​ទទួល​ព័ត៌មាន ថា​មាន​ការរាប​ដឹក ជញ្ជូន​អនុផល​ព្រៃឈើ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​

ក្រោយពីរ​ទទួល​ព័ត៌មានពី​អ្នក​សារ​យក​ព័ត៌មាន​បាន​ផ្ដល់​ព័ត៌មាន​ជូន​កំលាំង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​ទិស​តាម​ខេត្ដ និង​ផ្ដល់ព័ត៌ជូន​ដល់​លោក មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ​កណ្ដាល ថា​មាន​ក្រុម​ឈ្មួញ​កំពង់​រាប​ដឹកជញ្ជូន អនុផល​ព្រៃឈើ (​ធ្យូង​)​តាម​ប្រភេទ​រថយន្ដ​សាំង​យ៉ុង​កែ​ទ្រង់ និងរ​ថយ​ន​កូរ៉េ ជាច្រើន​គ្រឿង និង​តាម​ទូក ដឹក​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ាក់ណាម​។​ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ទន្លា​រ សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន ខេត្ដ​កណ្ដាល​ភ្លាម លោក​ឧត្ដមសេនីយ៍ត្រី សំ តុលា បាន​ដាក់​បទបញ្ជា​ទៅ កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ឱ្យ​ធ្វើការ​ចាប់​បង្ក្រាប​ឱ្យ​ខាន​តែ​បាន ។ ក្រោទ​ទួល​បទ​បញ្ជា​កម្លាំង​អាវុធហត្ថ​ក្រុង​សំពៅ​ពូន បាន​ចុះ​ធ្វើការ​បង្ក្រាប​ភ្លាម ដោយ​ធ្វើ​ការសហការ​ចុះបង្ក្រាប រួម​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ក្រុង បាន​ចុះ​ធ្វើការ​ចាប់​បង្ក្រាប បាន​រថយន្ដ​ដឹក​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិត​អនុញាតិ (​ធ្យូង បំរុង​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម​) បាន​ចំនួន ០១​គ្រឿង ម៉ាក HYUNDAI ស្លាក​លេខ ត្បូងឃ្មុំ 3A 4437 នៅ​ចំនុច​ភូមិ​ភូមិ​ព្រែក​ពន្លា សង្កាត់​ព្រែក​ជ្រៃ ក្រុង​សំពៅ​ពូន (​ជាប់​ព្រំដែន​វៀតណាម​) នៅវេលា​ម៉ោង ១២.៣០​នាទី ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​បន្ត​ការអនុវត្ត​នីតិវិធី​បន្ត​។​ ដោយ​ផល ផាន់​នី​

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ

នៅ​ម៉ោង​១០ និង​៥០​នាទី ព្រឹក​ថ្ងៃ​ទី ១១ ខែ​មករា ២០២៤ (​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​) សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អាកាស៊ី យ៉ា​ស៊ូ​ស៊ី (Akashi Yasushi) អតីត​ប្រមុខ អ៊ុនតាក់ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ New Otani ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​ ​ឯកឧត្តម អាកាស៊ី មាន​ក្តីរំភើប​រីករា​យយ៉ាងខ្លាំង​ដោយ​បាន​ជួប សម្តេច​តេជោ ជាថ្មី​ម្តងទៀត និង​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ផ្តល់ឱកាស​ឱ្យ ឯកឧត្តម បាន​ចូលជួប​សម្ដែង​ការគួរសម​ក្នុង​ពេល​ដ៏​មមាញឹក​របស់​សម្តេច​។ ឯកឧត្តម​បាន មានប្រសាសន៍ថា រយៈពេល​មួយ​ឆ្នាំ​កន្លះ​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​ប្រមុខ​អ៊ុនតាក់ បាន​ផ្តល់​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត ក្នុង​ជីវិត​របស់ ឯកឧត្តម ដែល​មិន​អាច​បំភ្លេចបាន​។ ឯកឧត្តម​នៅ​ចង​ចាំ​បាន​នូវ​កិច្ចសហការ​ដ៏​ល្អ និង​ភាពបត់បែន​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​របស់ សម្ដេច​តេជោ ដែល​ជា​គន្លឹះ​ក្នុង​ការសម្រេច​បាន​លទ្ធ​ផល​ល្អៗ​ក្នុង​កិច្ចប្រជុំ​ទាំងឡាយ​របស់​អ៊ុនតាក់​។ អ្វីៗ​នឹង​មិន​អាច​ទទួលបាន​ជោគជ័យ​ទេ ប្រសិនបើ​ពុំ​មាន​ការសហការ​របស់​សម្តេច​តេ​ជោ​។​ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”

​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ មករា ២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”​។​ ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​នាពេលនេះ​។ សម្ដេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កិច្ចការនារី ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ស្ត្រី​ជាពិសេស​ក្នុង​ការរួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ដោយ​មាន​ការចូលរួម​ពី​ស្ត្រី​នោះ​។ ​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា សិទ្ធិសេរីភាព​ស្ត្រី​ត្រូវតែ​លើកតម្កើង តែ​មិន​ត្រូវឱ្យ​ហួស​ព្រំដែន​នោះទេ ជាពិសេស​អត្តសញ្ញាណ​នារី​ខ្មែរ​។ សម្ដេច​បន្តថា ចំពោះ​អ្នក​ដែល​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ផលិតផល​អន​ឡាញ ឬ​ធ្វើ​មាតិការ​ផ្សព្វផ្សាយ​ដែល​ហួស​ព្រំដែន គឺ​ត្រូវបាន​ដាក់​ទណ្ឌកម្ម ប៉ុន្ដែ​ការដាក់ទណ្ឌកម្ម​នេះ គឺជា​ការតម្រង់​ទិស មិនមែន​ជា​ការដាក់ទោស​ទណ្ឌ​នោះទេ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ការកែប្រែ​ឡើងវិញ​។​សម្ដេច​ធិបតី ក៏​បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ក្រសួង​កិច្ចការនារី​អោយ​បន្ត​ធ្វើ​ការវិនិយោគ​ចំពោះ​ការលើកកម្ពស់​សមត្ថភាព​របស់​ស្ដ្រី​។ ក្រៅពីនេះ ត្រូវ​រួមគ្នា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​នៅក្នុង​កិច្ចការងារ​នៅ​ក្នុងសង្គ​ម​។​ ​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី […]