ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ៖ ការសម្រេច​បើក​ការដ្ឋាន សាងសង់​ព្រែកជីក​ហ្វូណន​តេជោ នៅពេល​ណា​ ​ជា​សិទ្ធិផ្តាច់មុខ​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​

​យោង​ទៅតាម​ហ្វេ​សប៊ុក​ផេ​ខ (Facebook Page ) និង​តេ​លេក្រា​ម​ឆា​ណែ​ល (Telegram Channel) សម្តេច​តេជោ បានលើកឡើង​ដូចនេះ​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការលើកឡើង​ថា ខ្ញុំ​សម្រេច​ឲ្យ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ថ្ងៃ​១២ ​មិថុនា​ ២០២៤​។​ ​ពាក់ព័ន្ធ​នឹង​ករណី​នេះ សម្តេច​បាន​លើកឡើង​ដូចនេះ​ថា ៖ មិន​មាន​រឿង​បែបនេះ​ទាល់តែសោះ ។ ការសម្រេច​បើក​ការដ្ឋាន សាងសង់​នៅ​ពេល​ណា​វា​ជា​សិទ្ធ​ផ្តាច់មុខ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​ ​សម្តេច​បាន​បន្តទៀតថា ៖ មានតែ​ការបំភ្លឺ​តាម​បណ្តាញ​សង្គម​បែបនេះ​ទេ ទើប​ពន្លត់ភ្លើង​បាន​ឆាប់​ដោយ​មិន​ព្រួយ​អង្គុយ​បក់ផ្សែង ៕ ​

ព័ត៌មានជាតិ

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥”

រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ឧសភា ២០២៤ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥” ។ ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល គឺជា​ការប្តេជ្ញា​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក ដែល​ជា​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក ក្នុង​គោលបំណង​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព ប្រកបដោយ​សមធម៌ ដល់​ពលរដ្ឋ​ទាំង​អស់ ដោយ​មិន​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ។ ការប្តេជ្ញា​ជា​សកល​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (​គោលដៅ​ទី​៣ ស្តី​ពី​ការធានា​ឱ្យបាន​នូវ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​សម្រាប់​ពលរដ្ឋ​គ្រប់​វ័យ​) ។ ជា​ការឆ្លើយតប​ដើម្បី​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​កម្មវិធី​អាទិភាព​ចំនួន​២ គឺ​ទី​១- ការពង្រីក​ការ​គ្របដណ្តប់​នូវ​កម្មវិធី​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ មាន​ចំនួន​ជាង ៤៥​ម៉ឺន​គ្រួសារ ស្មើ​នឹង​សមាជិក​សរុប​ជាង ១,៥​លាន​នាក់ ដែល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ និង ទី​២- ការពង្រីក​របប​ថែទាំ​សុខ​ភាព​នៃ​បេឡា​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដល់​សមាជិក​គ្រួសារ​និង​អ្នក​នៅ​ក្នុង​បន្ទុក ប្រមាណ​ជាង ៣​លាន​នាក់ ។​ ​មូលធន​មនុស្ស មាន​សុខភាព​ល្អ និង​គុណភាព​ខ្ពស់ […]

ព័ត៌មានជាតិ

សម្តេច​ភក្តី សាយ ឈុំ អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ពោធ​ឆ្លងសាលា​បុណ្យ ព្រមទាំង​ប្រាសាទ​មរតក​ចក្រី នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក

​ថ្ងៃ​សុក្រ ២​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន គម្រប់​៩០ ឈានចូល​៩១​ឆ្នាំ​និង​សម្ពោធ​ឆ្លងសាលា​បុណ្យ ព្រមទាំង​ប្រាសាទ​មរតក​ចក្រី នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​…​។​ ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស បវរ​សួស្តី នៃ​អាយុវឌ្ឍន​ការ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ សូម​គោរព​ជូនពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ថ្លៃថ្លា និង​សូម​សម្តែង​នូវ​កតញ្ញូតា​ដ៏​ជ្រាលជ្រៅ​បំផុត គោរព​ជូន​ចំពោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ដែល​មាន​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​បុព្វហេតុ “​ជាតិ សាសនា ព្រះ​មហាក្រ​ត្រ​” ជាពិសេស​នោះ សម្តេច បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការសង្គ្រោះ​ប្រទេសជាតិ ប្រជាជន និង​កសាង​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​កម្ពុុជា អោយមាន​ការរីកចម្រើន សម្បូរ​សប្បាយ​រុងរឿង​ប្រជាជន​គ្រប់រូប​បាន​រស់នៅ​ប្រកប​ដោយ​ភាពថ្លៃថ្នូរ ក្នុង​សុខសន្តិភាព ស្ថិរភាព និង​មាន​ជីវភាព​ឈានឡើង​ជា​បន្តបន្ទាប់​។​ ​សម្តេច​វិបុល​សេនា​ភក្តី […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំង​ប្រទេស

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បាន​សម្តែង​នូវ​ក្តីរីករាយ​ដោយ​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន​។ សម្ដេច​តេ​ជោពិត​ជារីក​រាយ ដោយ​ឃើញ​ពី​លទ្ធផល​នៃ​ជំនួប រវាង​ឯកឧត្តម​ជាមួយនឹង​សម្ដេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​កម្ពុជា និង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ម្សិលមិញ​។ ​ជា​ការឆ្លើយតប ឯកឧត្តម Shohrat Zakir ពិតជា​រីករាយ​ដែល​បាន​ជួប សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ​។ ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​អតីត​សាលាក្តី​ខ្មែរក្រហម​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សកល​អំពី​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​អស់​រយៈពេល ១៦​ឆ្នាំ ព្រមទាំង​ភារកិច្ច និង សកម្មភាព​ការងារ​សំខាន់ៗ ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ដែល​បាន​អនុវត្ត​ក្រោយ​ដំណើរការ​នៃ​សវនាការ​សាលាក្តី​។​ ​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​សម្ដែង​នូវ​ក្តីរីករាយ​អញ្ជើញ​បាន​ចូលរួម​ពិធី​បិទ​សន្និសីទ​ស្តីពី​កម្ពុជា​ដែល​អនាគត​គ្មាន​អំពើ​ប្រល័យពូជសាសន៍ នៅក្នុង​យុត្តិ​តេជោ ប្រហែល​ជា​អតីត​សាលាក្តី​ខ្មែរក្រហម​នេះ​។​សម្តេច​បន្តថា សាល​យុត្តិ​តេជោ ជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​បង្ហាញ​ពី​ការប្រឹងប្រែង​របស់​កម្ពុ​ជា រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ប្រល័យពូជសាសន៍​។ មូលហេតុ​ដែល​សម្រេច​យក​ទីតាំង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ធ្វើជា​កន្លែង​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម ព្រោះតែ​ការគិតគូរ​ជា​ចម្បង​ទៅ​លើ​សុវត្ថិភាព​ពិរុទ្ធជន​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​។ សម្តេច​តេជោ មានប្រសាសន៍​បន្ត​ថា ទីតាំង​នេះ​ពីមុន​ស្ថិត​នៅលើ​ទឹកដី​ខេត្ត​កណ្តាល ដូច្នេះ​គឺ​មិន​ត្រូវ​តាម​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​នោះឡើយ អាស្រ័យហេតុនេះ សម្តេច​ក៏​បាន​សម្រេច​ចុះហត្ថលេខា​កាត់​យក​ដី​នេះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ តែ​ពេល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា មេរៀន​សម្រាប់​កិច្ចការពារ និង​ប្រយុទ្ធប្រឆាំង​អំពើ​ប្រល័យពូជសាសន៍​មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា​នោះ​ទេ គឺ​សម្រាប់​សហគមន៍​អន្តរជាតិ​ផង​ដែរ​។​សម្តេច​បាន​ឯកភាព​ទាំងស្រុង​ជាមួយ​ទស្សនៈ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ថា […]

ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី ថ្ងៃទី​១៥-១៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល​

​រាជធានី​ភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​ពុធ ទី​១៥ ឧសភា ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី ថ្ងៃទី​១៥-១៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។​ ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​បន្ត​បេសកកម្ម ការទូត​ក្រៅប្រទេស ជា​លើក​ទី​១៥ ក្នុង​គោលបំណង​ដើម្បី​បន្ត​ពង្រឹង ចំណង​មិត្តភាព​ជា​មួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​សកល ដោយ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ៕  

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូត​កាណាដា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកជំទាវ ភី​ង អ៊ែ​ម កី​ត​នី​កូន (Ping M. Kitnikone) ឯ​កគ្គ​រដ្ឋទូត​នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​អបអរសាទ​ចំពោះ​លោក​ជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ សង្ឃឹមថា នៅក្នុង​អាណត្តិ​ការងារ​របស់​លោកជំទាវ លោកជំទាវ នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​កាណាដា នឹង​ត្រូវ​បាន​លើកកម្ពស់​បន្ថែមទៀត​។ ទាក់ទង​ទៅនឹង​ការងារ​អាស៊ាន គឺ កាណាដា​កំពុងតែ​ខិតខំ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី Free Trade ជាមួយនឹង​អាស៊ាន ដែល​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ទាំង​អាស៊ាន និង​កម្ពុជា​យើង​ផងដែរ​។ សម្ដេច​តេជោ​សង្ឃឹមថា​លោកជំទាវ នឹង​ជំរុញ​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា និង​ជាមួយ​អាស៊ាន ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ។​ ​ជា​កិច្ច​ឆ្លើយតប […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​បាញ់សម្លាប់​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់ រងរបួស​ធ្ងន់ នៅ​ស្រុក​អូររាំង​

មណ្ឌលគិរី​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ត្រូវ​ជា​សង្សា បាញ់សម្លាប់ ត្រូវ​ចំ​ក្បាល​សៀតផ្កា ខាងស្ដាំ និង​ធ្លាយ​គ្រាប់​ចេញទៅ​ត្រូវ​ដៃ​កុមារី​ម្នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​  ខេត្ត​មណ្ឌលគិរី នា​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា​  ឆ្នាំ​២០២៤  វេលា​ម៉ោង ២៣ និង ២០​នាទី​ ​។ មូលហេតុ​ដោយសារ​តែ​ឈ្លោះប្រកែក​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ឈាន​ដល់​ការបាញ់​សម្លាប់​នារី​រងគ្រោះ​។​ ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យដឹងថា​   នារី​រងគ្រោះ​មាន​ឈ្មោះ កែម កែវ​កន្និកា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ពេទ្យ​  មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អណ្ត​ង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ (​ស្លាប់​) និង​ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អណ្តូង​ក្រឡឹង […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​

ភ្នំពេញ​៖ នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ។ ពិធី​នេះ​ដោយ​មាន​ការចូលរួម​ពី​ប្រតិភូ​អមដំណើរ នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ជាច្រើន​រូប​ផង​ដែរ​។​ ​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា​៖ ថ្ងៃនេះ ខ្ញុំ​មានក្តី​សោមនស្ស​សប្បាយរីករាយ​ក្រៃលែង​ដោយ បាន​មក​សួរសុខទុក្ខ សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ការជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ នាពេលនេះ គឺ​ស្របពេល​នឹង​ការ​គម្រប់​ខួប​លើក​ទី ៤៦​ឆ្នាំ នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ។​ ​ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​ពាំនាំ​បណ្តាំ​សាកសួរ​សុខទុក្ខ នឹករលឹក […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត កាតា​(Qatar) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត​នៃ​រដ្ឋកាតា​(State of Qatar) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ ។ ​ជា​កិច្ច​ចាប់ផ្ដើម បន្ទាប់ពី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ឯកអគ្គរាជទូត​ដែល​បាន​ធ្វើដំណើរ​មក​កម្ពុជា សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍ថា កាតា មាន​ថវិកា​ច្រើន​គួរតែ​បើក​ស្ថានទូត​ផ្ទាល់​នៅ​កម្ពុជា ប្រសើរ​ជាជាង​មាន​និវេសដ្ឋាន​នៅ​ប្រទេស​ផ្សេង ។ សម្តេច​តេជោ បាន​រំឭកថា នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី សម្តេច​ពុំមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការទទួល​ទូត​ដែល​គ្មាន​និវេសដ្ឋាន​នៅ​កម្ពុជា​នោះ​ទេ ។ សម្ដេច​តេជោ បាន​លើកឡើង​ថា នៅ​ឆ្នាំ​២០០៨ ដែល​ព្រះអង្គម្ចាស់​នាយករដ្ឋមន្ត្រី​របស់​កាតា បាន​មក​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ពេល​ដែល​យើង​បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​កាតា​។ ​ជា​ការឆ្លើយតប ឯកអគ្គរាជទូត បាន​ធ្វើ​គារវកិច្ច […]