ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការអប់រំ​បណ្តុះបណ្តាល​បង្កើន​ចំណេះដឹង និង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ ត្រូវតែ​ធ្វើ​គ្មាន​ទីបញ្ចប់​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ការអប់រំ​បណ្ដុះបណ្ដាល​បង្កើន​ចំណេះដឹង និង​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ គឺ​ត្រូវតែ​ធ្វើ​គ្មាន​ទីបញ្ចប់ ពោល​គឺ​បុគ្គល​ម្នាក់ៗ ត្រូវតែ​បន្ត​សិក្សា​ស្រាវជ្រាវ ទាំង​ទ្រឹស្ដី និង​បទពិសោធ​បន្ថែម ភ្ជាប់​នឹង​ការងារ​ជាក់ស្ដែង ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​ភាពជោគជ័យ​របស់​អង្គភាព ស្រប​តាម​ការវិវត្ត​រីកចម្រើន​របស់​សង្គម វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ចំនួន ៤ ដែល​រួមមាន​៖ វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល កម្រិត​២ ជំនាន់​ទី​៦ វគ្គ​បំប៉ន​ជំនាញ​ស៊ើបអង្កេត​បទល្មើស​សេដ្ឋកិច្ច វគ្គ​បំប៉ន​ជំនាញ​ការងារ​គ្រប់គ្រង​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍ ការ​ស្នាក់នៅ​បណ្តោះអាសន្ន​និង​បាត់​មុខ និង​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​មន្ត្រី​នគរបាល​ថ្នាក់ក្រោម​ជាតិ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្តិតក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤​។​ ​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​ការងារ​សន្តិសុខ ជា​តួនាទី​ស្នូល​ដ៏​សំខាន់ ព្រោះ​បញ្ហា​នេះ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ និង​ស្ថិរភាព​សង្គម​ជាតិ ខណៈ​បណ្ដា​ប្រទេស​កាន់តែ​ច្រើនឡើងៗ បាន​នឹង​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ក្នុងនោះ​ក៏​មាន​ការ​បង្កឡើង​ដោយ​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​ឧទ្ទាម​ផងដែរ​។​ ​ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ […]

ព័ត៌មានជាតិ

ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស Tony Blair កោតសរសើរ​ការរីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Tony Blair អតីត​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Tony Blair សម្រាប់​ការផ្លាស់ប្តូរ​សកល (TBI) ដែល​មាន​សាខា​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួម​ទាំង​តំបន់​អាស៊ាន បាន​កោតសរសើរ​ការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​១ ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​សកម្មភាព​ការងារ​របស់​វិទ្យាស្ថាន​Tony Blair ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​មាន​បេសកកម្ម​ផ្ដល់​ទស្សនទាន​ផ្នែក​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ ដល់​បណ្តា​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក​។ ឯកឧត្តម Tony Blair បាន​បង្ហាញ​អំពី​បំណង​នៃ​ការផ្តល់​កិច្ច​សហការ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរ​រួមចំណែក​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​។ ​សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​បេសកកម្ម​របស់​វិទ្យាស្ថាន Tony Blair និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ចំណាប់អារម្មណ៍​របស់​វិទ្យាស្ថាន ក្នុង​ការផ្តល់​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​ធិបតី​បាន​ជម្រាបជូន​ដោយ​សង្ខេប​នូវ​សមិទ្ធផល​ក្នុង​រយៈពេល​មួយឆ្នាំ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រេចបាន ទិសដៅ​បន្ត និង​ចក្ខុវិស័យ ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិទ្យាស្ថាន Tony Blair បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លេ​ី​កិច្ចសហប្រតិបត្តិការ​ជា​ក់​លាក់ ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។ ​សម្ដេច​ធិបតី និង ឯកឧត្តម Tony Blair ក៏បាន​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​អំពី​វិស័យ​សក្ដានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច រួម​មាន​ជាអាទិ៍​៖ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​បន្ត​ពង្រឹង​សុខាភិបាល​តាមរយៈ​អភិក្រម​ចំនួន​២

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​វេជ្ជសាស្ត្រ​ស៊ីក្លូ​ត្រុង និង​អគារ​ចំណត នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​អគា​រទាំង​៣​នេះ គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៦២ លាន​ដុល្លារ​អាម៉េរិក ដែល​ជា​ថវិកា​នៅ​សល់​ពី​គម្រោង​អគារ​តេជោ​អភិវឌ្ឍន៍ ដែល សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូលរួម​បរិច្ចាគ និង សម្តេច បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា​ឱ្យ​ចូលរួម​បរិច្ចាគ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ រួម​នឹង​ថវិកា​ស្វយ័ត​សន្សំ​រំលស់​របស់​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​ ​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ​បាន​ចាត់ទុក​វិស័យ​សុខាភិបាល​ជា​អាទិភាព​ដ៏​សំខាន់បំផុត​។ រាជរដ្ឋាភិបាល​បាន និង កំពុង​ធ្វើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ការបំពាក់​ឧបករណ៍​ពេទ្យ​, ការបណ្តុះបណ្តាល​, ការជ្រើសរើស និង ការពង្រាយ​គ្រូពេទ្យ និង បុគ្គលិក​បច្ចេកទេស​, ក៏ដូចជា ការផ្គត់ផ្គង់​ឱសថ​ជា​សារវន្ត នៅតាម​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក​ស្រុក​-​ខេត្ត ដើម្បី​ពង្រឹង​សមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​។ រាជរដ្ឋាភិបាល​បាន​ពង្រីក​បន្ថែម​នូវ​ការ​គ្របដណ្តប់​នៃ​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​គ្រួសារ​ងាយ​រងគ្រោះ និង ក្រុម​គោលដៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ កីឡា​រស់​ក្នុង​សន្តិភាព ជា​ការបញ្ជាក់​ពី​ភាព​ដ៏​រុងរឿង​ឆ្ពោះទៅ​កាន់​ភាពជោគជ័យ​បន្តិច​ម្តងៗ​

ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ខេត្ត​ព្រៃវែង ឆ្នាំ​២០២៤ នៅ​ទីលាន​កីឡដ្ឋាន​មន្ទីរអប់រំ យុវជន និង​កី​ឡ​ខេត្តព្រៃវែង រៀបចំ​ដោយ​ក្រុម​ការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តព្រៃវែង នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រំលេច​នូវ​ពាក្យ​មួយ​ឃ្លា​ថា “​កីឡា​រស់នៅក្នុង​សន្តិភាព​” ដកស្រង់​ចេញពី​ចម្រៀង​មួយ​បទ ដែល​ពាក្យ​មួយ​ឃ្លា​នេះ​ធ្វើឱ្យ​សាធារណជន ងាយស្រួល​អាន នឹង​ងាយស្រួល​ចាំ ប៉ុន្តែ​អាច​ពិបាក​យល់​បន្តិច​។ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់ថា កីឡា​រស់​ក្នុង​សន្តិភាព គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​ថ្នាក់ដឹកនាំ តាំង​ពី​អាណត្តិ​មុន រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​វិស័យ​កីឡា​កាន់​រីកលូតលាស់ មានឈ្មោះ​បោះ​សំលេង ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ ជាក់ស្តែង​ថ្ងៃនេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​សម្រាប់​ខេត្ត​ព្រៃវែង ដែល​មាន​ការប្រមូលផ្ដុំ​យុវជន សិស្សានុសិស្ស ព្រមទាំង​មហាជន បាន​ចូលរួម​លើកទឹកចិត្ត​សាទរ​ចំពោះ​លទ្ធផល និង​ជោគជ័យ​ដែល​ទទួលបាន នេះ គឺជា​ការបង្ហាញ​នូវ​សាមគ្គីភាព​ដ៏​រឹងមាំ​មួយ របស់​យើងទាំងអស់គ្នា ដែល​រស់​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​ ​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​លើកឡើង​ពី​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​ញុះញង់​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង និង​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ […]

ព័ត៌មានជាតិ

​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៣ កញ្ញា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប ជាមួយ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ (GMS EMM-6) ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ Fatima Yasmin អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ Fitima Yasmin អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ (GMS EMM-6) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា ដែល​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ ចំនួន​ពីរលើក និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ GMS EMM-6 នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ប្រព្រឹត្តទៅបាន​យ៉ាង​ល្អប្រសើរ ជាមួយ​នឹង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។ ​សម្ដេច​ធិបតី​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ GMS EMM-6 ដែល​នឹង​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ GMS សម្រាប់​អនាគត​កាន់តែ​បៃតង និង​ចីរភាព​។ សម្ដេច​ធិបតី​បាន​អរគុណ​ធនាគារ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ដល់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ របស់​ក្រុម​គ្រូពេទ្យ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ក្នុង​ស្រុក​ពាម​រក៍​។​ ​ក្នុង​នាម​ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា និង​ជំនួសមុខ​ឱ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពាម​រក៍ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ពិសេស​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​របស់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ដំណើរការ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ ក៏​ដូចជា​បណ្តា​ក្រុង ស្រុក​ដទៃ​ទៀត​។​ ​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ឯកឧត្តម […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​កងកម្លាំង​របស់​ជាតិ មន្ត្រីនគរបាល​ទាំងអស់ ទោះបី​មាន​ឋានន្តរស័ក្ដិ និង​តួនាទី​ខុស​គ្នា​បែបណាក៏ដោយ គឺ​ត្រូវតែ​មាន​ស្មារតី​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់​។ ជា​ពិសេស​ការសុំ​ច្បាប់ ត្រូវអនុវត្ត​តាម​អនុក្រឹត្យ​ស្តីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រទេស របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៤​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​អគារ S នៃ​ទីស្តីការ​ក្រសួង​ម​ហ​ផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤​។​ ​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ទៅ​កាន់​ប្រធាន​អង្គភាព​នគរបាល​ទាំងអស់ ត្រូវ​ពន្លឿន​ការផ្សព្វផ្សាយ​អនុក្រឹត្យ​នេះ បន្ត​ទៅ​កាន់​មន្ត្រីក្រោមឱវាទ ឱ្យបាន​យល់ដឹង​ច្បាស់ និង​ត្រូវ​ធានាថា អនុក្រឹត្យ​នេះ នឹង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​អនុក្រឹត្យ​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិសេស​លើ​ការពង្រឹង​គុណភាព​ធន​ធាន​មនុស្ស និង​សម្រាប់​ក្រសួង​មហាផ្ទៃ​ផ្ទាល់ ក្នុង​ការពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​រលឹក​ជាថ្មីទៀត […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ ២០២៤​ម្សិលមិញ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Ban Ki-moon អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្នុង​ឱកាស​សម្ដេច​អញ្ជើញ​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​” នៅ​សាធារណរដ្ឋ​កូរ៉េ​។​ ​ជា​កិច្ច​ចាប់ផ្ដើម​ឯកឧត្តម Ban Ki-moon បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច​តេជោ និង​គណៈប្រតិភូ​កម្ពុជា ដែល​រៀបចំ​ឱ្យមាន​ជំនួប​នេះ​ឡើង ក្នុងពេលដែល​សម្ដេច​អញ្ជើញ​មក​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​”​។ ឯកឧត្តម ក៏បាន​អបអរសាទរ​សម្ដេច​តេជោ​ដែល​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​។​ ​ឯកឧត្តម Ban Ki-moon និង​សម្ដេច​តេជោ បាន​រំលឹក​នូវ​អនុស្សាវរីយ៍​ដែល​បាន​ធ្វើ​ការងារ​ជាមួយគ្នា ហើយ ឯកឧត្តម ក៏​បាន​អរគុណ សម្តេច​តេជោ និង កម្ពុជា ដែល​បាន​គាំទ្រ​អង្គការសហប្រជាជាតិ ក្នុងអំឡុងពេល​ដែល​ឯកឧត្តម​នៅ​ជា​អគ្គលេខាធិការ​។ ឯកឧត្តម បាន​មានប្រសាសន៍ថា ការដឹកនាំ​របស់​សម្ដេច​តេជោ បានធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េ​មាន​ភាពល្អប្រសើរ និង​បាន​រួមចំណែក​ដល់​សុខ​សន្តិភាព​ទាំង​តំបន់ និង​ពិភពលោក​ផងដែរ​។​ ​ឯកឧត្តម​បាន Ban Ki-moon បានបញ្ជាក់​ថា សម្ដេច​តេជោ គឺ​ជា​មេដឹកនាំ​ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ហើយ​ជា​អ្នកដឹកនាំ​ម្នាក់​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​បាន​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​តំបន់​អាស៊ាន​។ […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ លោក Yang Jong Hee ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម នៅ​សាធារណរដ្ឋ​កូរ៉េ​។​ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​សម្ដែង​ក្ដី​រីករាយ ដែល​បាន​ជួប​លោក​ប្រធាន​ក្រុមហ៊ុន KB Financial Group នៅពេល​សម្ដេច​អញ្ជើញ​មក​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​” នៅ​សាធារណរដ្ឋ​កូរ៉េ​។​ ​នៅក្នុង​ជំនួប​នេះ លោក​ប្រធាន​ក្រុមហ៊ុន KB Financial Group បាន​សម្តែង​នូវ​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​នា​ឱកាស​នេះ​។ លោក​ប្រធាន​ក្រុមហ៊ុន KB បាន​បញ្ជាក់ទៀតថា ក្រោយពេល​ដែល​សម្ដេច​តេជោបា​នភ្ជាប់​ទំនាក់ទំនង​កា​រទូត​កម្ពុជា​-​កូរ៉េ ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧ ក្រុមហ៊ុន KB បាន​សិក្សា​ពី​ប្រទេស​កម្ពុជា ហើយ​ជា​បន្តបន្ទាប់ បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​។ ក្រុមហ៊ុន KB Financial តែងតែ​ដើរ​លើ​មាគ៌ា​ដែល​ថ្នាក់​ដឹកនាំ​កម្ពុជា ជាពិសេស សម្តេច​តេជោ បាន​ត្រួសត្រាយ ក្នុងនោះ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ហើយ​មាន​ការសហការ​គ្នា​ល្អ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​

នា​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Jung Jun-Ho ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម នៅ​សាធារណរដ្ឋ​កូរ៉េ​។​ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​សម្ដែង​ក្ដី​រីករាយ ដែល​បាន​ជួប​លោក​ប្រធាន​ក្រុមហ៊ុន SK Securities នៅពេល​សម្ដេច​អញ្ជើញ​មក​កាន់​ទីក្រុង​អ៊ី​ន​ឈាន់ សាធារណរដ្ឋ​កូរ៉េ​។​ ​លោក​ប្រធាន​ក្រុមហ៊ុន Jung Jun-Ho បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​តេជោ និង​គណៈប្រតិភូ ហើយ​បាន​លើកឡើង​ថា លោក​មាន​កិត្តិយស​ខ្លាំងណាស់ ដែល​បាន​ជួប​សម្ដេច​តេជោ​ផ្ទាល់​ដោយ​សារ​សម្ដេច គឺ​ជា​ឥស្សរជន​កម្ពុជា​ដែល​ល្បី​នៅ​កូរ៉េ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​ប្រទេស​ទាំង​ពីរ​។​ ​លោក​ប្រធាន​ក្រុមហ៊ុន បាន​ជម្រាប​សម្ដេច​តេ​ជោថា ក្រុមហ៊ុន​របស់​លោក​មិនទាន់​បាន​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​នៅឡើយ​ទេ ហើយ​តាមរយៈ​ជំនួប​នៅ​ថ្ងៃនេះ ក្រុមហ៊ុន​របស់​លោក ចាប់អារម្មណ៍​នឹង​វិនិយោគ​នៅ​កម្ពុជា ហើយ​ធ្វើការ​ទៅលើ​វិស័យ​ជាច្រើន​។ លោក​បាន​រំលឹកថា​នៅពេល​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី​នៅ​កូរ៉េ លោក​បាន​រៀបចំ​ជំនួប​ជាច្រើន​រវាង​សម្ដេច​ធិបតី ជាមួយនឹង​ក្រុមហ៊ុន​កូរ៉េ និង​បាន​ពិភាក្សា​ទៅលើ​វិស័យ​ផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំង​អាកាសយានដ្ឋាន​ថ្មី​នៅ​កម្ពុជា​ផង​ដែរ​។​ ​លោក Jung […]