ព័ត៌មានជាតិ

អតីតយុទ្ធជន​កម្ពុជា​ទូទាំង​ខេត្ត​កំពង់ស្ពឺ អបអរសាទរ​ខួប​លើក​ទី​១៨ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០១៧- ២១ មិថុនា ២០២៥

កំពង់ស្ពឺ ៖​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​ការរៀបចំ ពិធី​អបអរសាទរ​ខួប​លើក​ទី​១៨ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០១៧- ២១ មិថុនា ២០២៥ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៥ បាន​ប្រារព្ធ​នៅ​សាលប្រជុំ វ៉ី សំណាង រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធានកិត្តិយស គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​។​ ​ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​លោកជំទាវ​អភិបាលរង លោក​លោកស្រី​មន្ត្រី​រាជការ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី និង​អុំ ពូ មីង ជា​វីរៈ​អតីតយុទ្ធជន សរុប​បរមាណ​ជា​២៨០​នាក់​។​ ​មានប្រសាសន៍ ស្វាគមន៍ ក្នុង​ពិធី លោក​ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា ការរៀបចំ​អបអរសាទរ​ខួប​លើក​ទី​១៨ ទិវា​អតីតយុទ្ធជន​កម្ពុជា នេះ​គឺជា​ការដឹងគុណ​ដល់​វីរភាព​របស់​កម្មាភិបាល​យុទ្ធជន​យុទ្ធ​នារី ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា ដោយ​មាន​គុណបំណាច់រ​បស់​បងប្អូន​ពូ​មីង ជា​វីរៈ​អតីតយុទ្ធជន ទើប​យើង​មាន​អ្វីៗ​នៅថ្ងៃនេះ​។​ ​ថ្លែង​ក្នុង​ពិធី អបអរសាទរ​ខួប​លើក​ទី​១៨ ទិវា​អតីតយុទ្ធជន​កម្ពុជា ឯកឧត្តម​បណ្ឌិត […]

ព័ត៌មានជាតិ

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បំផុស​ចលនា​បរិស្ថាន តាមរយៈ​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា ចាប់ផ្តើម​ពី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ប្រគល់​កូន​ឈើ​ជា​និមិត្តរូប ជូន​ដល់​អភិបាលក្រុង ស្រុក ចំនួន​៣ នៃ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដាំ​លម្អ​សងខាង​ដង​ផ្លូវជាតិ​លេខ​៤ ពី​ព្រំប្រទល់​ខេត្ត​កណ្តាល រហូត​ដល់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ លើ​ប្រវែង​ផ្លូវ​ប្រមាណ ៨១​គីឡូម៉ែត្រ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ដែល​ដើមឈើ​ទាំងអស់ ជា​ប្រភេទ​កូនឈើ ចាន់​គិរី ចំនួន ១៦,០០០​ដើម​។ ​ការប្រគល់​កូនឈើ​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​ពិធី «​ដាំ​កូន​ឈើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​» ក្នុង​គោលបំណង ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យ​ចូលរួម​យុទ្ធនាការ​សម្អាត​បរិស្ថាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​បរិស្ថាន ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ សំដៅលើ «​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​» និង​ដើម្បី​បណ្តុះ​ផ្នត់គំនិត​ឱ្យ​កាន់តែ​ស្រលាញ់​ដើមឈើ​  តាមរយៈ​ការបង្កើន​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃឈើ និង​ជា​ការចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការដាំ​ដើមឈើ​ជាដើម​។ ​នៅក្នុង​ពិធី​ចែក​កូន​ឈើ​ជា​និមិត្តរូប​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា “​សម្រាប់​ការរៀបចំ​កម្មវិធី​ដាំ​កូន​ឈើ​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​សុ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​យើងទាំងអស់គ្នា […]

ព័ត៌មានជាតិ

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត​ប្អូនៗ​សិស្សានុសិស្ស ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ​បាន​លើកទឹកចិត្ត​ដល់​ប្អូនៗ​សិស្សានុសិស្ស​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ឯកឧត្តម​លើកឡើង​ដូច្នេះ​គ្រា​ដែល​ឯក​ឧត្រ​ម ចុះ​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​នៃ​សាលា​បឋមសិក្សា​ចំនួន​៤​ក្នុង​សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៥​។ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​លើកឡើង​ថា គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​អោយ​ប្រឹងប្រែង​រៀនសូត្រ​ពី​តូច ជាពិសេស​ហាត់ពត់លត់ដំ​ឱ្យមាន​ឥរិយាបថ​វិជ្ជមាន​(​ការគិត ការជឿ និង ការធ្វើ​) សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ដែល​នឹង​ជួយ​ដល់​កុមារ​នៅ​ថ្ងៃ​អនាគត​។ កូនៗ​ត្រូវ​ចាំ​ថា​ចូរ​កុំ​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទាំងអស់គ្នា ដើម្បី​អនាគត​កូនៗ​ផ្ទាល់ និង​អនាគត​ប្រទេសជាតិ​យើង​។ ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បន្តទៀតថា នេះ​ជា​លើក​ទី​១៧​ហើយ​ដែល​កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ជាមួយ និង​ក្តីរំភើប​ដែល​បាន​ឃើញ​កូនៗ​លូតលាស់ និង​មាន​សមត្ថភាព ហើយ​បាន​បន្ត​មក​ជួយ​កូនៗ​ផ្សេង​ទៀត​នៅក្នុង​អង្គការ​ផ្ទះបាយ​កុមារ​។ ប៉ា​ពិតជា​សប្បាយចិត្ត​ដែល​បាន​មក​សួរសុខទុក្ខ​កូនៗ​នៅ​អង្គការ​ផ្ទះបាយ​កុមារ​នា​ព្រឹក​នេះ​។ ​លើកឡើង​នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ក្រុមការងារ​ប៉ា​ម៉ា​នី ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ និង​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន ជួយ​សម្របសម្រួល​និង​ចូលរួម​ចែករំលែក​ក្ដី​ស្រលាញ់​ដល់​កូនៗ​និង​អរគុណ​ចំពោះ​អង្គការ​ផ្ទះបាយ​កុមារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​ដ៏​ប្រពៃ​មួយ​នេះ​ជួយ​ដល់​កុមារ​ដែល​ជួប​ការលំបាក​និង​ខ្វះខាត​។ យើង​បាន​ធ្វើការ​ជាមួយគ្នា​ជា​ច្រើន​ឆ្នាំ​និង​បាន​ឆ្លងកាត់​អនុស្សាវរីយ៍​ល្អៗ​ជាមួយគ្នា​ជា​ច្រើន​។ ​ទន្ទឹមនឹងនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ក្រចេះ ប្រារព្វ​ពិធី​អបអរសាទរ ខួប​លើក​ទី​១៨ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ឆ្នាំ​២០២៥

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ស្រេង សុភាព អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៨ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា ២០២៥ នៅ​សាល​មហោស្រព​ខេត្ត ។​ ​លោក ចាន់ សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ៖ អតីតយុទ្ធជន ជា​និវត្តជន ជន​បាត់បង់​សមត្ថភាព​ការងារ ជនពិការ ជន​ពលី និង​ជន​មរណៈ សរុប​ចំនួន ១,៨០៥​នាក់ ក្នុងនោះ​និវត្តជន​ចំនួន ៨៦០​នាក់ ជន​បាត់បង់​សមត្ថភាព​ការងារ​ចំនួន ៥៤​នាក់ ជនពិការ​ចំនួន ២០២​នាក់ ជន​ពលី ៤៤៨​នាក់ និង​មរណៈ​ចំនួន ២៤១​នាក់ ចំណាយ​ថវិកា​ប្រចាំខែ​សរុប​ចំនួន ១,៣០១,៩៧៥,៦៦០៛ ( មួយ​ពាន់​បី​រយ​មួយ​លាន […]

ព័ត៌មានជាតិ

បណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ១.៦៣៩​បណ្ណ បាន​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ហេង សុថា អភិ​បា​រង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនប័ត្រ​សម្គាល់ម្ចា​ស់​អចលនវត្ថុ​ចំនួន​១.៦៣៩​បណ្ណ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។ ​តាម​ការបញ្ជាក់​ពី​លោក អ៊ូ សុបុណ្ណ​កា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានបញ្ជាក់​ថា ៖ ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺជា​ការចុះបញ្ជី​ដីធ្លី ដែល​កើតចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់ រាជរដ្ឋាភិបាល ដោយ​បាន​ធ្វើ​កំណែទម្រង់​លើ​វិស័យ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​វាស់វែង​ដីធ្លី ក្នុង​គោលបំណង​កាន់កាប់​ដីធ្លី​ច្បាស់លាស់ មាន​សុវត្ថិភាព និង​មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ និង​ដើម្បី​ធានា​ដល់​ចរន្ត​ការ​ឯកសារ ការ​គ្រប់​គ្រប់ បច្ចុប្បន្នភាព​ព័ត៌មាន​ដីធ្លី ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ហើយ​ក្នុង​ថ្ងៃនេះ ក្រោម​ការអនុវត្ត​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​ទេស របស់​ក្រុម​ការងារ​គ្រប់គ្រង​តំបន់​វិនិច្ឆ័យ ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​មាន​ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម […]

ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត របស់​រដ្ឋបាល​ខេត្ត​ក្រចេះ​

​ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត របស់​រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​សាលប្រជុំ​កាំ​ពី​សាលាខេត្ត ។ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត លោក លោកស្រី នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត អភិបាល ក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ទាំង​២ ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ប្រធាន​ច្រកទ្វារ​ទ្វេរ​ភាគី​ជ័យ​ឃ្លាំង និង​មន្ត្រី​ពាក់ព័ន្ធ ។​ ​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ដែល​មាន​ឆន្ទះ ទឹកចិត្ត​ស្នេហា​ជាតិ និង​បាន​ចូលរួម​គាំទ្រ​លើកទឹកចិត្ត ដល់​បងប្អូន​កងទ័ព​ជួរមុខ​កំពុង​ឈរជើង​ការពារ​បន្ទាត់​ព្រំដែន ដើម្បី​បូរណភាព​ទឹកដី និង​សូម​បន្ត​នូវ​គោល​ជំហរ​ឆន្ទះ​ស្មោះស្ម័គ្រ ដើម្បី​បុព្វ​ជាតិ​មាតុភូមិ […]