ព័ត៌មានជាតិ

‎ សិក្ខាសាលា​ស្តីពី “​ការលើកកម្ពស់​ការយល់ដឹង​លើ​សុវត្ថិភាព និង​សន្តិសុខ​វិទ្យុ​សកម្ម​”  

​កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ បាន​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​អគ្គនាយកដ្ឋាន​ថាមពល នៃ​ក្រសួង​រ៉ែ និង​ថាមពល រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី សេចក្ដីណែនាំ ស្ដីពី​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ការប្រើប្រាស់​ប្រភព​វិទ្យុ​សកម្ម ដល់​មន្ត្រី និង​បុគ្គលិក និង​នៅតាម​បណ្ដា​មន្ទីរ​អង្គភាព ស្ថាប័ន​វិស័យ​ឯកជន​នានា ស្ថិតនៅក្នុង​ខេត្ត​កំពង់ស្ពឺ​  ក្រោម​អធិបតីភាព​ឯកឧត្ដម លី វណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ប៊ិញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​។​

‎​ឆ្លៀត​ក្នុង​ឱ​លាស​នោះ ឯកឧត្ដម លី វណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍​ថា​គោលបំណង​សុវត្ថិភាព​វិទ្យុសកម្ម គឺជា​ការការពារ​ខ្លួន​ពី​ការ​ទទួលរង​នូវ​សារធាតុ​វិទ្យុសកម្ម​ពី គ្រប់​មជ្ឈដ្ឋាន​ដូចជា វិទ្យុសកម្ម​ដែល​បង្កើត​ដោយ​មនុស្ស និង​វិទ្យុសកម្ម​ដែល​កើត ដោយ​ធម្មជាតិ​។ វិទ្យុសកម្ម​គឺមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បុគ្គល និង​សាធារណៈជន ក្នុង​ករណី​ទទួល​រង​នូវ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​ខ្លី ឬ​យូរ វា អាច​ទៅ​បំផ្លាញ​សរីរាង្គ កោសិការ និង​អាច​វា​អាច​បណ្តាលឱ្យ​ស្លាប់​ក្នុង ហើយ​សិក្ខាសាលា​ផ្សព្វផ្សាយ​នាឱកាស​នេះ ក្នុង​ការបញ្ជ្រាប​ការយល់ដឹង​ដល់​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល និង​តាម​បណ្តា​វិស័យ​ឯកជន លើ​សញ្ញាណ​ទូទៅ​នៃ​មូលដ្ឋាន​គ្រឹះ​សុវត្ថិភាព និង​សន្តិសុខ​នៃ​ប្រភព​វិទ្យុ​សកម្ម និង​គោលការណ៍​នៃ​ការការពារ​  ពិសេស​គឺ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ដល់​រោងចក្រ​សហគ្រាស និង​វិស័យ​ឯកជន ។

‎​ឯកឧត្តម​បាន​ក៍បាន​ជំរុញ​ដល់​សមាជិក សមាជិកា​ដែល​ជា​សិក្ខាកាម​ទាំងអស់ សូម​យកចិត្តទុកដាក់​ត្រង់ត្រាប់​ស្តាប និង​ស្រូប​យក​ចំណេះដឹង​ពី​វាគ្មិន​ប្រកប​ដោយ​បទពិសោធន៍ និង​ជំនាញ ក៏​ដូច​ជា​លើក​ជា​សំណួរ និង​ចូលរួម​ផ្តល់​មតិ​យោបល់​ឱ្យបាន​ច្រើន ដើម្បី​ជា​ចំណេះដឹង និង​វិល​ត្រលប់​ទៅ​វិញ​សូម​យកចំណេះ​ជំនាញ​ដែល​បាន​រៀន​រយះពេល​១​ព្រឹក​នេះ​ដើម្បី​យក​ទៅ​អនុវត្តន៍​អោយ​បាន​ត្រូវ​ទៅ​តាម​បច្ចេកវិទ្យា​ដែល​វាគ្មិន​បាន​បង្រៀន​ទៅ​តាម​ជំនាញ​បច្ចេកទេស ក្នុង​ការអភិវឌ្ឍន៍​ផលិតផល​របស់​ខ្លួន​ផងដែរ​។​

 

Leave a Reply

Your email address will not be published.