ព័ត៌មានជាតិ

វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​បានបើក​ដំណើរ​ការ​ផ្លូវកា​រហើយ

ក្រចេះ​÷ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី​កាត់​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ នៅ​មណ្ឌល​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុង​ក្រចេះ ។​

​សូមបញ្ជាក់​ថា​មណ្ឌល​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុង​ក្រចេះ (​ជើង​) មាន​១៧​បន្ទប់ បេក្ខជន​៤១៤ ស្រី​២៣៨ ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបង្ហាញ​ហឹប​វិញ្ញាសារ​ជូន​ដល់​បេក្ខជន​ប្រឡង ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្កុត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសារ នៅ​ចំពោះមុខ​បេក្ខជន ដើម្បី​ធានាបាន​ថា ការប្រឡង​ប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ជូន​ដល់​ក្មួយៗ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ រយៈពេល​០២​ថ្ងៃនេះ ត្រូវខិតខំ​ឲ្យអស់​ពី​សមត្ថភាព ព្រមទាំង​គោរព​តាម​បទបញ្ជា​ផ្ទៃក្នុង​នៅ​ពេល​ប្រឡង​ឲ្យបាន​ល្អ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​អំឡុង​ពេល​ប្រឡង ពិសេស​ជូន​ពរ​ឲ្យ​ក្មួយៗ​ជោគជ័យ​ក្នុង​ការប្រឡង សាកស​ម​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សសរទ្រូង​ប្រទេសជាតិ​។​ដោយ​លោក ម៉ែន បូរិទ្ធ​

Leave a Reply

Your email address will not be published.