កំពង់ស្ពឺ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលន វត្ថុជូនបងប្អូនប្រជាពលរដ្ឋ ដែលមានវិញ្ញាណប័ត្រសម្គាល់ម្ចាស់អចលវត្ថុក្នុងឃុំពាំងល្វា មានចំនួន០៦ភូមិ សរុបចំនួន ៣៧៩០បណ្ណ ស្មើនឹង ២០៣៩ កម្មសិទ្ធិករ និងឃុំជើងរាស់ មានចំនួន០៨ភូមិ សរុបចំនួន ៥១៥០បណ្ណ ស្មើនឹង ២៩៤១ កម្មសិទ្ធិករ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត […]
Author: phanny
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការបញ្ចប់ ការដោះស្រាយវិវាទដីធ្លី នៅភូមិសាស្ដ្រនៃខេត្តក្រចេះ
ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមប្រឹក្សា រដ្ឋបាលខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នៅសាលប្រជុំមេគង្គសាលាខេត្តក្រចេះ៕ រាយការណ៍ដោយលោកម៉ែន បូរិទ្ធ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកទឹកចិត្តកម្លាំងក្រោមឱវាទ មុនឱកាសបុណ្យចូលឆ្នាំខ្មែរឈានមកដល់!
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ព្រមទាំងបានរៀបចំអំណោយរួមមាន អាវយឺតបោះពុម្ពឡូកូអាវុធហត្ថ និងទឹកក្រូចដប ទឹកសុទ្ធ ទឹកដោះគោ ចំនួន ២,៥០០ឈុត ប្រគល់ជូនដល់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញ ទាំងមូល ជាអំណោយលើកទឹកចិត្ត និងអបអរសាទរបុណ្យចូលឆ្នាំថ្មី។ ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ ជាពិសេសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងក្រោមឱវាទទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំទល់មួយឆ្នាំ កន្លងមក […]
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការវិនិយោគកាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺនឹងធ្វើឱ្យប្រជាពលរដ្ឋ មានការរីកចម្រើនជាមួយគ្នាផងដែរ
កំពង់ស្ពឺ៖ បន្ថែមលើការអនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមការងារទាំងអស់ រួមទាំងថ្នាក់ដឹកនាំនៃខេត្តកំពង់ស្ពឺតែងតែព្យាយាម រិះរកគ្រប់វិធីសាស្ត្រ ដើម្បីសម្របសម្រួល និងរៀបចំបរិយាកាសឱ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពង់ស្ពឺ។ ការដែលមានអ្នកវិនិយោគកាន់តែច្រើនក្នុងខេត្តកំពង់ស្ពឺការរីកចម្រើននេះនឹងធ្វើឱ្យប្រជាពលរដ្ឋ មានការរីក ចម្រើនជាមួយគ្នាផងដែរ។ នេះជាប្រសាសន៍ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺកាល ពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នាឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩ ថ្នាក់ ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គ ភាពជុំវិញខេត្ត និងម្ចាស់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ក្នុងក្របខ័ណ្ឌខេត្ត។ ក្នុងមតិស្វាគមន៍កម្មវិធីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថាខេត្តកំពង់ស្ពឺតែងតែបានតាំងចិត្តព្យាយាមសព្វ បែបយ៉ាង ក្នុងការបង្កបរិយាកាសងាយ ស្រួលដល់ការវិនិយោគ នាពេលកន្លងមក។ រយៈពេល១២ឆ្នាំកន្លងមកខេត្តកំពង់ស្ពឺ បានធ្វើការកោតសរសើរដល់ការខិតខំប្រឹង […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ពិធីបានប្រារព្ធនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សារខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៩ ក្រុមការងារលេខាធិការដ្ឋានខេត្ត និងក្រុមការងារលេខាដ្ឋានក្រុង ស្រុក សរុបប្រមាណជា៩៩រូប។ ក្នុងមតិស្វាគមន៍ និងតម្រង់ទិសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ និងមានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអាជ្ញាមូលដ្ឋានគ្រប់ៗរូបដែលបានរៀបចំ បុណ្យភ្នំ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការបំពេញ ការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងទិសដៅការងារ សម្រាប់ត្រីមាសបន្ទាប់។ […]
បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ទូទាំងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យទាំង ២៥ ក្នុងខេត្តកំពង់ស្ពឺ ចំនួន១.២៥០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ពិធីនេះក៏មានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកិត្តិយសាខា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមសរុបប្រមាណជា១.៣០០នាក់។ របាយការណ៍ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ពិធីបំពាក់កន្សែងនាព្រឹកនេះ ជាពិធីបំពាក់ទ្រង់ទ្រាយធំលើកទី១ហើយ រាប់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ នៅពេលកាកបាទក្រហមកម្ពុជា សម្រេចបានការចាប់ផ្តើមពង្រីកបណ្តាញយុវជនដល់កម្រិតវិទ្យាល័យ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈគ្រប់គ្រង […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ!
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលសម្រាកព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាសរុបចំនួន ៤,០០០,០០០រៀល រួមនឹងទឹកសុទ្ធ ភេសជ្ជៈ ០៩កេស ផ្លែឈើ ០១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គឹម សំអុល ជាអំណោយសួរសុខទុក្ខផងដែរ៕
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចុះត្រួតពិនិត្យសិក្សាវាយតម្លៃសក្កានុពលតំបន់ ទេសចរណ៍ភ្នំខ្នងផ្សា
កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើដំណើរឡើង ភ្នំខ្នងផ្សា និងដឹកនាំក្រុមការងារជំនាញ ត្រួតពិនិត្យនិងសិក្សាវាយតម្លៃសក្កានុពលក្នុងវិស័យទេសចរណ៍បែបសហគមន៍ លើទីតាំងសហគមន៍ តេទឹកពុះ (សហគមន៍កោដូនតី) និងតំបន់ខ្នងផ្សា(សហគមន៍រលាក់កងជើង) ដែលឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះដែរ ក៏មានការញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ គណៈអភិបាលរងខេត្ត គណៈអភិបាលស្រុក មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្សជាច្រើនរូបទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់សហគមន៍ផងដែរថា ចំពោះ (តេទឹកពុះ) ជាតំបន់មួយមានទឹកក្តៅផុសចេញពីដីក៏ត្រូវតែជួសជុលកសាងអភិវឌ្ឍន៍ជូនអ្នកភូមិទីនោះ ភាគច្រើន ជាជនជាតិសួយ ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺសើស្បែកផ្សេងៗ ពិសេសដែលទៅកម្សាន្តនៅទីនោះ អាចទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ និងទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀត។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ណែនាំចំពោះសហគមន៍ […]
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម, និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីជឿជាក់ថា តួនាទីរបស់លោកជំទាវអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់រីកចម្រើនថែមទៀត។ សម្ដេចបវរធិបតីក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៤ ៤២៦នាក់ (នារី ៣ ៩២៤នាក់) នៅវិទ្យាស្ថានវ៉ាន់ដា
* ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៤ ៤២៦នាក់ (នារី ៣ ៩២៤នាក់) កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានវ៉ាន់ដា ។ ថ្លែងក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា៖ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សពូកែ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព, សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។ ប្រសិនបើសង្គមមួយដែលរវល់តែឈ្លោះគ្នា, បែកបាក់គ្នា, មានសង្គ្រាមរ៉ាំរ៉ៃ, មានការផ្លាស់ប្តូររបបគ្រប់គ្រងឥតឈប់, និងមាន ភាពរកាំរកូសជាមួយប្រទេសជិតខាង, សង្គមនោះ […]