កំពង់ស្ពឺ÷ នាថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលត្រូវបានបង្កើតក្រោមទុនវិនិយោគរួមគ្នារវាងវិនិយោគិចិន និងក្រុមហ៊ុន KT Pacific Group របស់កម្ពុជាដែលមានលោកអ្នកឧកញ៉ា ហុង ស៊ួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន […]
ព័ត៌មានជាតិ
ផ្លូវទៅកាន់ភ្នំខ្នងផ្សារ ជួយលើកកម្ពស់ជីវភាពពលរដ្ឋក្នុងសហគមន៍ តាមរយៈកំណើនភ្ញៀវទេសចរ
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រំពឹងថា សមិទ្ធិផលផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ដែលបើកការដ្ឋានក្នុងថ្ងៃនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍តាំងបំពង់ ឱ្យកាន់តែប្រសើរឡើងតាមរយៈកំណើនភ្ញៀវទេសចរណ៍មកកម្សាន្ត កាន់តែច្រើនឡើង។ ការលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែឡើងទៅកាន់ភ្នំខ្នងផ្សារ និងស្ថាបនា ដែលបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ភ្នំខ្នងផ្សារ គឺជាឋានសួគ៌ក្រោមមេឃមួយដែលបានសំងំលាក់ខ្លួន និងស្ថិតនៅឆ្ងាយពីក្រសែភ្នែកមហាជន ពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅក្នុងភូមិសាស្ត្រដាច់ស្រយាលមួយនៃស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ។ ក្រោមការអភិវឌ្ឍន៍ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការគិតគូពីសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសមិទ្ធផលទាំងនេះ នឹងធ្វើឱ្យសហគមន៍តាំងបំពង់ ពិសេសតំបន់ភ្នំខ្នងផ្សារលែងស្ថិតនៅឆ្ងាយពីក្រសែភ្នែកមហាជន និងភ្ញៀវទេសចរឡើយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តាមរយៈសមិទ្ធិផលផ្លូវមួយខ្សែ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួននេះ នឹងក្លាយជាចំណងដៃថ្មីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាំងបំពង់ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏ដូចជាការតភ្ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ពិសេសគឺជាសមិទ្ធផលដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបញ្ជាក់ផងដែរថា […]
ខេត្តក្រចេះរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ
ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខេត្តក្រចេះរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមអធីបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ។ ដោយមានការចូលរួមពី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ៖ ការបោះផ្សាយក្រដាសប្រាក់ដែលមានតម្លៃចារឹកខុសគ្នា ក្នុងទំហំខុសគ្នា គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការបែងចែកប្រភេទក្រដាសប្រាក់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចំណាំ និងបញ្ចៀសការភាន់ច្រឡំពេល ចាយវាយ ។ មិនត្រឹមតែប៉ុណ្ណោះ បន្ថែមលើសញ្ញាសម្គាល់លើក្រដាសប្រាក់ ទំហំ […]
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសូត្រមន្ត និងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត ដំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុកទាំង៩ និងមន្ដ្រីរាជការសាលាខេត្តកំពង់ស្ពឺចូលរួមយ៉ាងច្រើនកុះករផងដែរ […]
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅវាលព្រះស្រែភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា ២០២៥ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមដង្ហែ ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅវាលព្រះស្រែភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្តែក៨០ភាគរយ ការណ៍នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្ដែក របស់ប្រជាកសិករនៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ ក៏ដូចជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ។ ព្រះរាជប្បវេណី […]
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម
នៅវិមានព្រឹទ្ធសភា នៅព្រឹក ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។ សម្ដេចរំពឹងថា តាមរយៈដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជាដើម្បីទាញយកនូវផលប្រយោជន៍ តាមរយៈការវិនិយោគក្នុងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឱ្យអស់ពីសក្ដានុពល។ នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន […]
រដ្ឋបាលខេត្តកំពង់ស្ពឺច្រានចោលបណ្តឹងថាមន្ត្រីទីចាត់ការអន្តរវិស័យម្នាក់បានឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈ
កំពង់ស្ពឺ ៖ មន្ត្រីការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យនៃរដ្ឋបាលខេត្តកំពង់ស្ពឺលោកស្រី ហ៊ឹម សុខ បានរងបណ្តឹងថាបានឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង អាជ្ញាធរបានច្រានចោលការប្តឹងនេះដោយអះអាងថាការប្តឹងមិនមានភ័ស្តុតាង ឬឯកសារគតិយុត្តពាក់ព័ន្ធណាមួយ ឱ្យស្របតាមខ្លឹម សារនៃបណ្ដឹងចោទនោះឡើយ។ យោងតាមលិខិតរបស់អាជ្ញាធរខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាដោយលោក ជាម ចន្ទ័សោភ័ណ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥បានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលរួចហើយនូវពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់លោក ខុង ស៊ាងហ៊ី មានទីលំនៅក្នុងរាជធានីភ្នំពេញដែលបានប្តឹងចោទទៅលើលោកស្រី ហ៊ឹម សុខ មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ ចំណុះឱ្យទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ពីបទឃុបឃិតគ្នានិងក្លែងបន្លំឯកសារជាសាធារណៈប្រព្រឹត្តនៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងពាក្យស្នើសុំប្តូរប្រធានអង្គប្រជុំចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ តាមរយៈពាក្យបណ្ដឹង និងលិខិតស្នើសុំទាំងពីរខាងលើនេះ រដ្ឋបាលខេត្ត បានពិនិត្យដោយយកចិត្តទុកដាក់និងហ្មត់ចត់បំផុតបានស្រាវជ្រាវប្រមូលនូវព័ត៌មាននានានិងឯកសារពាក់ព័ន្ធទាំងអស់ ព្រមទាំងបានអញ្ជើញលោកស្រី ហ៊ឹម សុខ បំភ្លឺចំនួន៣លើក រួចមកហើយ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានអនុញ្ញាត និងអញ្ជើញលោក ខុង ស៊ាងហ៊ី មកចូលរួមកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ និងស្នើសុំឱ្យលោកផ្តល់នូវឯកសារដែលមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ […]
កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក ពិធីនេះប្រារព្ធធ្វើនៅអគាររដ្ឋបាលខេត្តសារប្រជុំ យឹម សុខុម។ របាយការណ៍របស់ទីចាត់ការរដ្ឋបាលបានបញ្ជាក់ឲ្យដឹងផងដែរថា- ដោយសារសេវាវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីមានចំនួនច្រើនក្នុងខែនីមួយៗ ទើបការផ្តល់លទ្ធផលសម្រេចលើវិស័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីមិនសូវបានឆ្លើយតប ទាន់ពេលវេលាដែលបានកំណត់ក្នុងបង្កាន់ដៃទទួលពាក្យ។ – ការងារដោះស្រាយផលប៉ះពាល់ ក្នុងការអនុវត្តគម្រោង ជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើ […]
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែដែលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានស្នើសូមតាមរយ:មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អមដំណើរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញើញពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានស្នើសូមតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដូចខាងក្រោម៖ ខ្សែផ្លូវទី១ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៣ ២៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលបម្រើដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ការដឹកជញ្ជូនកសិផលដឹកជញ្ជូនកសិផល សិប្បកម្ម និងទេសចរណ៍ចេញចូលជាប្រចាំ។ ខ្សែផ្លូវទី២ ជាផ្លូវដី និងល្បាយក្រួស មានប្រវែងជាង ៥ ៣០០ម៉ែត្រ តភា្ជប់ពីភូមិស្រែស្ដៅ១ សង្កាត់អូរឫស្សី ទៅដល់ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ ដោយមានការចូលរួមពី […]
រដ្ឋបាលខេត្ត ប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់
កំពង់ស្ពឺ÷ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ជាមួយបងប្អូនកម្មករ-និយោជិត ក្នុងក្រុមហ៊ុន វេនធូរ៉ា លេនើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ នៅក្រុមហ៊ុន វេនធូរ៉ា លេនើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅផ្លូវលេខ ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍÷ កំពង់ស្ពឺ មានកម្មករ កម្មការិនី ប្រមាណជា ២សែន៣ម៉ឺននាក់ កំបំពេញការងារតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ […]