ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើ​ង ឆាប់​កែខ្លួន​ជាបន្ទាន់​!

​ដោយ​មាន​បទបញ្ជា​ម៉ឹងម៉ាត់​របស់​លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ឲ្យ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​នៃ មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​និង​សន្តិសុខ មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កង​អន្តរាគមន៍​នៃ​វរ​សេនា​តូច​លេខ​១ មណ្ឌល​ទទួល​ព័ត៌មាន​Hotline១២៩១ ព្រមទាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​គ្នា​បើក​យុទ្ធនាក្តៅ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យបាន​តឹងរឹង​បំផុត​ដោយ​មិន​មាន​ការលើកលែង​។ ​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២១-២២ ខែមិថុនា ឆ្នាំ​២០២៤ មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស រួមជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌចំការមន ខណ្ឌ​ទួលគោក ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការឃាត់ខ្លួន​ក្មេង​ទំនើង​សរុប​៥៦​នាក់ ក្នុងនោះ​មាន​ក្រុម AC (​ក្រុម​ក្នុង​តំបន់​ភូមិ​អន្លង់​ក្ងាន ខណ្ឌ​សែន​សុខ​) ចំនួន ១១​នាក់ ដែល​ក្រុម​នេះ​ធ្លាប់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បក្ខពួក​ចំនួន ០៤​នាក់​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤​ម្តង​ហើយ​ពាក់ព័ន្ធ​ករណី​ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើ​សកម្មភាព ដេញ​កាប់ និង​គប់ […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិហារ​ឥស្លាម ម៉ាស្ជិទ​អាល់​អឹក​ពើរជ្រៃ​អណ្តែត នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល​

​នា​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម ម៉ាស្ជិទ​អាល់​អឹក​ពើរជ្រៃ​អណ្តែត នៅ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​ ​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម បាន​មានប្រសាសន៍ថា តាំងពីដើម​រៀងមក​សាសនា​ឥស្លាម​បាន​ចូលរួមចំណែក​ជាមួយ​សាសនា​ដ៏ទៃទៀត ក្នុងការ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ខ្មែរ ជាពិសេស ការលើកកម្ពស់​ការអប់រំ​ចរិយា​ធម៌ និង​សីលធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​សាសនិក​ឥស្លាម​គ្រប់រូប​។ តាមរយៈ​ការអប់រំ​ទូន្មាន​ទាំងអស់នេះ សាសនា​ឥស្លាម​ក៏​បាន​ចូលរួមចំណែក​ក្នុង​ការធានា​នូវ​ភាពសុខសាន្ត ភាព​សុខដុម​នៃ​សង្គម​ការពារ អភិរក្ស វប្បធម៌ ប្រពៃណី និង​បុព្វហេតុ​សង្គមជាតិ​ជារួម​ផងដែរ​។ ​ក្នុងន័យនេះ និង​ជា​បន្តបន្ទាប់ ការពង្រឹង​តួនាទី ភារកិច្ច​របស់​គណៈ​អ៊ី​ម៉ាំ ហា​កឹម តួ​ន និង​ម៉ា​ស្ជិត ស៊ូ​រ៉ាវ ព្រមទាំង​សាលាបង្រៀន​សាសនា ពិតជា​មាន​សារៈសំខាន់ និង​មាន​អត្ថប្រយោជន៍​សម្រាប់​ការប្រតិបត្តិ​ជំនឿ​សាសនា និង​ការរួមចំណែក​ចូលរួម​អភិវឌ្ឍ​សហគមន៍​ឥស្លាម និង​សង្គមជាតិ​។ […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ថ្លែង​កោតសរសើរ កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត​បាន

​មានប្រសាសន៍ ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម សម្តេច​តេជោ ហ៊ុន សែន បាន​សម្តេង​នូវ​អំណរសាទរ និង​កោត​សើ​សើរ​ជា​ខ្លាំង​ចំពោះ​កម្មវិធី CoolApp ដែល​បង្កើត​ដោយ​កូន​ខ្មែរ ដែល​ជាក្តី​មោទន​មួយ​ផង​ដែរ ។​ ​សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ ប៉ុន្មាន​ថ្ងៃ​មក​នេះ​ខ្ញុំ​បាន​សាកល្បង​ប្រើ​កម្មវិធី CoolApp ដែល​កូន​ខ្មែរ​បាន​ផលិត និង​ដាក់ឲ្យ​ប្រើប្រាស់​ដែល​មាន​ខ្ញុំ​ជា​អ្នក​អំពាវនាវ​ឲ្យប្រើ​ប្រាស់​ផងដែរ​។​ ​គោលដៅ​របស់​ខ្ញុំ​ក្រៅពី​លើកទឹកចិត្ត​ឲ្យ​កូន​ខ្មែរ​ចេះ​ស្រាវជ្រាវ​បច្ចេកទេស​វិទ្យាសាស្ត្រ ក្លាយ​ជា​ផលិតផល​ខ្មែរ អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត​គឺ​សុវត្ថិភាព​ ​សម្រាប់​សន្តិសុខ​ជាតិ ដែល​បរទេស​ពិបាក​ជ្រៀតជ្រែក​យក​ព័ត៌មាន​ពី​យើង​បាន​។ ប្រទេស​គេ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​របស់​គេ ដូចជា Wechat របស់​ចិន​, Zalo របស់​វៀតណាម​, Kakao Talk របស់​កូរ៉េ​ខាងត្បូង​, Telegram របស់​រុស្ស៉ី ដូច្នេះ​កម្ពុជា​យើង​មាន CoolApp​។​ ​រឿង​សំខាន់​មួយទៀត​គឺ​ការធានា​ដល់​ទំនាក់ទំនង​ក្នុង​ប្រទេស​របស់​យើង ក្នុងករណី​បណ្តាញ​ទំនាក់ទំនង​របស់​បរ​ទេស ជួប​ការរអាក់រអួល​ដោយ​ប្រការ​ណាមួយ​។ ដូចនេះ​មន្ត្រីរាជការ​ស៉ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គួរ​បង្កើតឲ្យមាន CoolApp ដើម្បី​ធានា​ម្ចាស់ការ​លើ​រក្សា​ការសម្ងាត់​ផង និង​ការ​ដាច់​ទំនាក់ទំនង​ពី​ប្រព័ន្ធ​បរទេស​ផង​។ CoolApp ប្រើ​ប្រព័ន្ធ​រក្សា​ការសំងាត់​បំផុត គឺ​ប្រព័ន្ធ Encryption ដែល​ពុំ​អាច​មើល ឬ​អាន​សារ​របស់​យើង​ទេ សូម្បី​តែ​ក្រុមហ៊ុន CoolApp ផ្ទាល់​ក៏​ដោយ​។ យើង​មិន​បាន​ហាមឃាត់ មិន​ឲ្យ​បងប្អូន​ឈប់​ប្រើ​ប្រព័ន្ធ​ដែល​ធ្លាប់​ប្រើ​នោះឡើយ​។​ ​សម្រាប់​ខ្ញុំ​បាន […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ពេញចិត្ត​ការរៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ការរៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​។ បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សេចក្ដីព្រាង​អនុក្រឹត្យ​នេះ មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីនគរបាល​ជាតិ ឱ្យ​កាន់តែ​មាន​វិន័យ​ល្អ លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្តរភាព​ការងារ​ក្នុង​អង្គភាព​នគរបាល ដើម្បី​ឆ្លើយតប​នឹង​គោលបំណង​ពង្រឹង​ធនធាន​«​មនុស្ស​» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ឆ្លង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា សេចក្ដីព្រាង​អនុក្រឹត្យ​ថ្មី​នេះ ក៏​អនុលោម​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយឡែក​នៃ​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា ខណៈ​បច្ចុប្បន្ន នីតិវិធី​ស្នើសុំ​និង​ការអនុញ្ញាត​ច្បាប់​ឈប់សម្រាក​របស់​មន្ត្រីនគរបាល​ជាតិ អនុវត្ត​តាម​សេចក្ដីណែនាំ​លេខ​០០១ ដែល​ទើប​ចេញ​នា​ដើមឆ្នាំ​២០២៤​។ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ​ទទួល​បន្ទុក និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក អគ្គនាយកដ្ឋាន​ធនធានមនុស្ស ព្រមទាំង​ក្រុម​ការងារ ដែល​ខិតខំ​រៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ ប្រកប​ដោយ​ភាព​គ្រប់​ជ្រុងជ្រោយ​។​ ​សូមបញ្ជាក់​ថា សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា កំណត់​អំពី​ការសុំច្បាប់ និង​ការអនុញ្ញាត​ច្បាប់ឈប់​គ្រប់​ប្រភេទ​របស់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា ដើម្បី​ធានា​និរន្តរភាព​ការងារ ការគ្រប់គ្រង និង​ការលើកកម្ពស់​សុខុមាល​ភាព​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​។ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ចាត់​ក្រុមគ្រូពេទ្យ​ឯកទេស​ព្យាបាល​កម្មករសំណង់ ដែល​មាន​បញ្ហា​របួស​ដាច់​បបូរមាត់​ផ្នែក​ខាងក្រោម​

​ដោយ​ក្តីមេត្តា​ករុណា​ប្រកប​ធម៌​សប្បុរស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​, លោក​ទាំង​ទ្វេ បាន​ចាត់​ក្រុមគ្រូពេទ្យ​ឯកទេស​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ពិនិត្យ និង​ព្យាបាល​លោក ខាំ វី មុខរបរ​ជា​កម្មករ​សំណង់ មាន​បញ្ហា​របួស​ដាច់​ប​បូរ​មាត់​ផ្នែក​ខាងក្រោម ដែល​ចាំបាច់​តម្រូវឱ្យ​ព្យាបាល​ដោយ​ការវ៉ះកាត់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។​ ​លោក ខាំ វី និង​ក្រុមគ្រួសារ មាន​ក្តីសប្បាយរីករាយ​ក្រៃលែង ព្រមទាំង​គោរព​ថ្លែងអំណរគុណ និង​ជូនពរ​សម្តេច​មហា​បវ​រ​ធិបតី និង​លោកជំទាវ​បណ្ឌិត ជា​អនេកប្បការ ។ ​រាល់​ការចំណាយ​ក្នុង​ការព្យាបាល និង​ស្នាក់នៅ ត្រូវ​បាន​ឧបត្ថម្ភ​ទំនុក​បម្រុង​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ៕ ​អរគុណ​ក្រុមគ្រូពេទ្យ TYDA

ព័ត៌មានជាតិ

សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ផ្តល់​អំណោយ​អង្ករ​វីតាមីន​ចំនួន ៤០០ កេស​ជូន​កាកបាទក្រហមកម្ពុជា​

សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ដឹកនាំ​ដោយ​លោក​ជំទាវ ទុយ សិរី​រតនៈ នេត្រ​ភក្ត្រា ប្រធានកិត្តិយស​សមាគម បាន​នាំយក​អំណោយ​អង្ករ​វីតាមីន​ចំនួន ៤០០ កេស ជូន​កាកបាទក្រហម​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ​។ ពិធី​ប្រគល់​ទទួល​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​។ ​លោកជំទាវ​អគ្គលេខាធិការ​បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន ដែល​បាន​បរិច្ចាគ​អង្ករ​វីតាមីន​ចំនួន ៤០០​កេស​ដែល​ជា​ការឧបត្ថម្ភ​លើក​ទី​៣ ជូន​ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​ជួយ សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​។​ ​លោកជំទាវ​អគ្គលេខាធិការ​បាន​ឱ្យដឹង​ថា ជា​រៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា​ទាំង​ថ្នាក់​កណ្តាល និង​សាខា​ទាំងអស់ តែងតែ​ធ្វើ​ការកៀងគរ រក​ជំនួយ​ពីស​ប្បុស​ជន​នានា ក្នុងឱកាស​ទិវា ៨ ឧសភា ដើម្បី​ទុក​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។ លោកជំទាវ​បានបញ្ជាក់​ថា ការកៀងគរ​រក​ជំនួយ​នេះដែរ បើ​សាខា​ណា​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​ផ្តល់​ជំនួយ​ទៅដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​ទេ ថ្នាក់កណ្តាល​នឹង​យក​ទៅ​បំពេញបន្ថែម ហើយ​អំណោយ​ទាំងអស់ និង​យក​ទៅ​ចែកជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ដោយផ្តាល់​។ លោកជំទាវ​បញ្ជាក់ថា អំណោយ​ដែល​ទទួលបាន​ពី​សប្បុរស​នានា កាកបាទក្រហមកម្ពុជា នឹង​យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​មនុស្សធម៌ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ […]

ព័ត៌មានជាតិ

អង្គការ​សុខភាព​ពិភពលោក (WHO) បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​

​នា​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា (Saia Mau Piukala) នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​បញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​១​របស់​ឯកឧត្តម​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​សមិទ្ធផល​សំខាន់ៗ​ក្នុង​ការកែលម្អ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ដោយ​ជាក់ស្តែង​ឯកឧត្តម​បាន​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ ដែល​ឯកឧត្តម​បាន​ឃើញ​អំពី​ភាព​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ ឯកឧត្តម សាយ​អា ម៉ា​អ៊ូ ព្យូ​កាឡា ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ផងដែរ​ថា សមិទ្ធផល​ទាំងអស់នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​ជា​ការខិតខំ​ប្រឹងប្រែង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​ដ៏​វាយ​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើន​អាណត្តិ ក៏ដូចជា​នៅ​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា អង្គការ​សុខភាព​ពិភពលោក […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តួចផ្តើម​គំនិត និង​ស្នើ​រដ្ឋបាល​រាជធានី​ខេត្ត តាមរយៈ​ការសម្របសម្រួល​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​មូលដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តួចផ្តើម​គំនិត និង​ស្នើ​រដ្ឋបាល​រាជធានី​ខេត្ត​តាមរយៈ​ការសម្របសម្រួល​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ទៅកាន់​មូលដ្ឋាន​ក្រុង​ស្រុក​ខណ្ឌ​ដើម្បី​ឈ្វេងយល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យបាន​យល់ដឹង និង​ចូលរួម​សហការ​។ ​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង និង​បងប្អូន​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​លើកទឹកចិត្ត​មន្ត្រី​ទាំងអស់​តាមរយៈ​ការទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ផ្តល់​បណ្ណ​សរសើរ​ដល់ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង​ទាំង​អស់​។ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​៖ «​ក្នុង​ស្មារតី​បុរេ​សកម្ម និង​សកម្ម​, ខ្ញុំ​ស្នើសុំ​រដ្ឋបាល​ខេត្ត​ព្រៃវែង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជូន​បងប្អូន​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​ដើម្បី​ពួកគាត់​បាន​ដឹង​និង​យល់​ពី​សក្តានុពល គម្រោង​អភិវឌ្ឍ សមិទ្ធផល​សម្រេច​ដែល​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​សម្រេច​បាន​សម្រាប់​ខេត្ត​ខ្លួន និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​បន្ថែម​ទៀត​ពីអ្វី​ដែល​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ខេត្ត​មាន​»​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​រដ្ឋបាល​ខេត្ត​ក្រុង​ស្រុក ខិតខំ​បម្រើ​ពលរដ្ឋ​យ៉ាងសកម្ម ហើយ​សមិទ្ធផល​ជាច្រើន​ត្រូវ​បាន​សម្រេច​។ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​ដើម្បី​បងប្អូន​ប្រជា​ពលរដ្ឋ​កាន់តែ​ទទួលបាន​ព័ត៌មាន និង​យល់ដឹង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ដំណើរការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។ ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យមាន​កិច្ចសហការ​កាន់តែខ្លាំង​ឡើង​ថែមទៀត​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ជា​ប្រភព​ព័ត៌មាន​និង​បងប្អូន​អ្នកសារព័ត៌មាន​ព្រោះ​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ឯកឧត្តម​បាន​លើកឡើង​ថា​អ្នកសារព័ត៌មាន​ត្រូវការ​ប្រភព​ព័ត៌មាន​ដើម្បី​ជា​មូលដ្ឋាន​នៃ​ការសរសេរ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន ចំណែក​អាជ្ញាធរ​ត្រូវការ​អ្នក​សារ​ ​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​អាជ្ញាធរ​ទៅកាន់​ប្រជាពលរដ្ឋ និង​ទទួលបាន​នូវ​មតិយោបល់​ត្រឡប់​មក​វិញ​ដើម្បី​ឆ្លើយតប​នឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ បន្ត​បម្រើ​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។​ «​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ជា​តួអង្គ​យ៉ាងសំខាន់​ក្នុង​ការធានាបាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។ យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ការ​ពិ​ត្យំ​បាន​ច្រើន​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​»​។ នេះ​ជា​ការគូសបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា ជូន​ចំពោះ​មន្ត្រី​និង​អ្នកសារព័ត៌មាន​នៅ​ខេត្ត​ព្រៃវែង មុន​នឹង​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​និង​អ្នកសារព័ត៌មាន​បន្ត​ពង្រឹង​សមត្ថភាព​ខ្លួន​ជាប្រចាំ និង​អនុវត្ត​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ជា​អាវ​ក្រោះ​ការងារ​បងប្អូន​អ្នកសារព័ត៌មាន​៕ ​

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ Al Forum បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា​!

​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តីពី ស្ថានភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម ឆែម សិរី​វត្ថិ ប្រធាន Al Forum ដោយ​មាន​ការចូលរួម​ពី មន្ត្រី​ជំនាញ​មកពី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​ ​ឯកឧត្តម ឆែម សិរី​វត្ថិ បាន​លើកឡើង​ថា ប្រព័ន្ធ​អ៊ិន​ធឺ​ណេត បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​និង​ខ្វះ​ពុំបាន​នៅក្នុង​ជីវិត​និង​ជីវភាព​រស់នៅ​របស់​យើងទាំងអស់គ្នា ក៏​ប៉ុន្តែ​ក៏​បាន​នាំមក​នូវ​ភាព​ងាយ​រងគ្រោះ​និង​បញ្ហា​ប្រឈម​ផងដែរ​សម្រាប់​សង្គម ជាក់ស្តែង​ដូចជា​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេត ល្បែងស៊ីសង​អន​ឡាញ ឬ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ដូច្នេះ​សន្តិសុខ​សាយ​ប័រ​មិនមែន​ពាក់ព័ន្ធ​ត្រឹម​តែ​អំពី​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ហើយក៏​ពុំ​មែន​គ្រាន់តែ​ជា​ការទទួលខុសត្រូវរ​បស់​អ្នកជំនាញ​IT​ឬ​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ជា​ការទទួលខុសត្រូវ​រួមគ្នា​។ ​លោក អ៊ូ ផាន់​ណា​រិទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​-​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ «​ស្ពាន​អាកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​»

នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិ​ប​តី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន ប្រសព្វ​ជាមួយនឹង​ផ្លូវជាតិ​លេខ ២ ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ហើយ​ស្ពាន​អាកាស​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម ថា «​ស្ពាន​អាកាស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​» ។​ ​មានប្រសាសន៍​នៅក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ភ្លោះ​នេះ គឺជា​គម្រោង​ថ្មី​បន្ថែម​មួយទៀត សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដែល​បាន​កើតចេញ​ពី​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ «​យក​ទីក្រុង​ចិញ្ចឹម​ទីក្រុង ឬ យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» តាមរយៈ​ការប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​កោះនរា​មួយផ្នែក និង​មួយ​ផ្នែក​ទៀត បានមក​ពី​ការ​បង្វែរ​កញ្ចប់​ថវិកា​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស គង់ សំអុល សម្រាប់​យក​មក​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​នេះ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​លំហូរ​ចរាចរ​ក្នុង​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ និង​ដើម្បី​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​នៃ​គម្រោង​អាកាសយានដ្ឋាន​តេជោ​អន្តរជាតិ និង​គម្រោង «​ព្រែកជីក​ហ្វូណន​-​តេ​ជោ​» ឱ្យ​កាន់តែ​មាន​ភាព​ប្រទាក់​ក្រឡា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន ។​ ​ក្នុង​ពិធី​នោះ​ផង​ដែរ សម្តេច​ធិបតី បាន​ផ្ដល់​នូវ​ទស្សនៈ និង​អនុសាសន៍​មួយ​ចំនួន​ដល់​ក្រសួង​-​ស្ថាប័ន​ជំនាញ […]