ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ចេញ​កម្លាំង​បើក​យុទ្ធនាការ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

ពោធិ៍សាត់​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​បទបញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​បញ្ជា មធ្យោបាយ គ្រឿងចក្រ និង​កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ ប្រមាណ​៣០០​នាក់ ចុះ​ជួយ​គាំទ្រ​ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ពោធិ៍សាត់ ដើម្បី​បើក​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​ ​ចំពោះ​គោលដៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវ​ប្រតិបត្តិការ​ជា​អាទិភាព​មាន ០៤​ឃុំ និង ១៤​ចំណុច​ធំៗ ក្នុងនោះ ទី​១​នៅ​ឃុំ​ថ្ម​ដា (​ចំណុច​ខ្នង ១៦ ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​)​។ ​ទី​២​នៅ​ឃុំ​អន្លង់​រាប​(​ចំណុច​ជើងភ្នំ​១៥០០ និង​ចំណុច​៨០ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ជើងភ្នំ​ក្រឡឹង និង​ជួរ​ភ្នំ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ជើងភ្នំ​ខ្មោច ភូមិ​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ដី​សហគម​ន៏​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប​/​ចំណុច​អូរ​១ អូរ​២ ចំណុច​ក្បាល​ស្ទឹង​ទួល​ល្ងៀង ភូមិ​អូរ​ដី​ខ្មៅ ឃុំ​អន្លង់​រាប​។ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​រៀបចំ​ផែនការ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​!

ពោធិ៍សាត់ : នៅ​រសៀល​ថ្ងៃ​អាទិត្យ ១​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​រៀបចំ​ផែនការ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិសាត់ ជាពិសេស​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ដែល​បាន និង​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ ស្រុក​វាលវែង​។​ ​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម អ៊ាង សុផល្លែត បាន​ផ្តល់​ជូន​ថវិកា​មុន​តាម​សំណូមពរ​របស់​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចំនួន ១០០​លាន​រៀល និង​ប្រេងសាំង ១០,០០០​លីត្រ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តល់​ជូន​ថវិកា​ចំនួន ១០០​លាន​រៀល និង​ប្រេងសាំង ១០,០០០​លីត្រ (​សរុប​ថវិកា ២០០​លាន​រៀល និង​ប្រេងសាំង ២០,០០០​លីត្រ​) សម្រាប់​កម្លាំង​ចុះ​ប្រតិបត្តិការ​ការពា​រការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ […]

ព័ត៌មានជាតិ

ទោះជា​យ៉ាង​ឈ្មួញ​នៅ​តែ​ហ៊ាន​កាប់​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ញញើត​ដដែល​ជា​ដដែល​តើ​មកពីរ​កត្តា​អ្វី​???

ស្រុក​ឳ​រ៉ា​ល់ : រសៀល​ថ្ងៃ​ទី​08/03/2024 ឈើ​ហ៊ុប ប្រភេទ​ម្រិញ ឬ​ហៅ​ថា​រាជ​កុល ចំនួន​១៥​ដុំ ដែល​មាន​មុខកាត់​៣០​ទៅ​៣៥​ជុំ​ឡើងទៅ ប្រ​វ៉ែង​៤​ម៉ែត្រ ទៅ​៥​ម៉ែត្រ​កន្លះ​ឡើងទៅ ត្រូវបាន​អ្នក​សារព័ត៌​ចុះ​ផ្ដិត​យក​រូបភាព តាម​ការ​ផ្ដល់​ព័ត៌មាន​ពីរ​ពលរដ្ឋ​រស់នៅ ភូមិ​រមាំង​ស ឃុំ​តា​សាល ស្រុក​ឳ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ។​ ​ក្រោយពីរ​អ្នកសារព័ត៌មាន​បាន​ចុះ​ផ្តិត​យក​រូប​ភាពជាក់ស្ដែង​ពិតជា​មាន​គំនរ​ឈើ​ជា​ច្រើន​កន្លែង ដែល​ពួក​ឈ្មួញ បាន​ដឹក​យក​មក​គរ​ទុក​ត្រៀម​ដឹកជញ្ជូន​បន្ត​នោះ​រួចមក ក៏បាន​ផ្ដល់​ព័ត៌មាន​ជូន​កម្លាំង​បរិស្ថាន ឧទ្យាន​នុរ​ក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល ធ្វើ​ការចុះ​ចាប់​បង្ក្រាប រឹម​អូស​យក​ទៅ​រក្សារ​ទុក បាន​ចំនួន​១៥​ដុំ នៅ​ស្មាក់​បរិស្ថាន ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត ក្នុង​នៅមាន​ជាច្រើន​កន្លែង​ទៀត ដែល​បងប្អូន​អ្នកសារព័ត៌មាន​ចុះ​ផ្ដិត​យក​រូបភាព​បាន​។ ​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​រមាំង​ស បាន​លួចខ្សឹម​ប្រាប់​ថា នៅ​ចំណុច​ភូមិ​រមាំង​ស​នេះ មាន​មេ​ឈ្មួញ ដ៏​ល្បីល្បាញ ខាង​ពង្រាយ​កូនចៅ ចូល​កាប់​ដឹកជញ្ជូន​ឈើ ពី​ក្នុង​ដែន​ការពារ​ផ្សេងៗ យក​មក​រក្សារ​ទុក​និង​លក់​បន្ត​ប្រចាំ រាប​ខែ​រាប់​ឆ្នាំ​មកហើយ មានឈ្មោះ លោក​ច​ន លោក​ប្រាជ លោក ង៉ា សិត​តែ​ជា​មេ​ឈ្មួញ​កាន់​ឆ្នាំ​ប្រចាំ ឃុំ​តា​សាល ។​ ​ពលរដ្ឋ​បាន​បន្តទៀតថា ចាំ​មើល​តើ​ប្រពន្ធ័​ច្បាប់ អាច​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត ដាក់​បន្តុក​អស់លោក មេ​ឈ្មួញ​ទាំងនោះ យកទៅ​ធ្វើការ​ចំណាត់ការ​តាម​និតិ​វិធី​ច្បាប់​បាន​ដែរឬទេ​??? បើ​នរណាៗ​ក៏​គេ​ដឹង គេ​ស្គាល់​ថា […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​អបអរសាទរ «​ទិវា​វប្បធម៌​ជាតិ​៣​មីនា​»

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ «​ទិវា​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២៦ ឆ្នាំ​២០២៤ និង​អញ្ជើញ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ផងដែរ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​សូម​ពាំនាំ​នូវ​ក្ដី​នឹករឭក និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនី​ទាំងអស់ ដែល​កន្លងមក​ជា​រៀងរាល់ឆ្នាំ ទោះជា​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏ សម្ដេច​តេជោ មិន​អាក់ខាន​ក្នុង​ការចូលរួម​ពិធី​ដ៏​មាន​សារៈសំខាន់ នៃ​ទិវា​វប្បធម៌​ជាតិ​នេះ​។ សម្ដេច​តេជោ ហ៊ុន […]

ព័ត៌មានជាតិ

​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics គ្រោង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ចន្ទ ទី​៨​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Daniel Phillips ប្រធាន​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី ផងដែរ​ថា ក្រុមហ៊ុន Freshstart Logistics កំពុងតែ​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភពលោក ដោយ​ផ្ដោត​លើ​សេវាកម្ម​ផ្នែក​ដឹកជញ្ជូន ឡូ​ជី​ស្ទីក ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ឃ្លាំង​ស្តុក​ទំនិញ​ជាដើម​។ ចំណែក​ក្រុមហ៊ុន Aegros ជា​ផ្នែក​មួយ​នៃ Freshstart Group ជា​ក្រុមហ៊ុន​មាន​អាជីវកម្ម​លើ​វិស័យ​សុខាភិបាល […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​

ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ល្ងាច​ថ្ងៃ​អាទិត្យ ទី​៨ រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន​។ ជំនួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ធ្វើឡើង​នៅក្នុង​អំឡុង​ពេល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០៧ ខែ​មីនា ឆ្នាំ​២០២៤​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ជាខ្លាំង បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្តេច​ធិបតី បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់​។ សម្ដេច​បានឲ្យដឹងថា តាម​ការ​ឲ្យដឹងពី ឯកអគ្គរាជទូត​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី និង​ណូវែល​ហ្សេ​ឡង់ ចង់​ជួប​សំណេះសំណាល​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ លោកស្រី នាយក​ប្រតិបត្តិ IDP Education ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៨​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Tennealle O’Shannessy នាយក​ប្រតិបត្តិ IDP Education ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​ ​ក្នុងឱកាស​នៃ​ជំនួប លោកស្រី​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ស្រី និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​នូវ​ការគាំទ្រ​ដល់​ដំណើរការ​អាជីវកម្មរ​បស់ IDP Education នៅ​កម្ពុជា ហើយ​លោក​ស្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា IDP Education នឹង​បន្ត​នូវ​កិច្ច​សហការ​ល្អ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។ ទន្ទឹមនឹងនោះ លោកស្រី​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​ប្រតិបត្តិកា​រអា​ជីវ​កមុ្ម​របស់ IDP Education ដែល​រួមមាន សាលា​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ACE នៅ​កម្ពុជា […]

ព័ត៌មានជាតិ

ក្រុមហ៊ុន FreshStart Energy មានបំណង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ថាមពល​អគ្គិសនី​

នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Mario Vecchio នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន FreshStart Energy ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​ ​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ​លោក​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន FreshStart Energy ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន FreshStart ហើយ​កំពុង​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម ដែល​នៅក្នុង​ប្រទេស អូស្ត្រាលី ក្រុមហ៊ុន​របស់​លោក បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ការប្រេីប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​សាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម​។ ​លោក​នាយក​ប្រតិបត្តិ​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើបៗ សម្រាប៉​ការប្រើប្រាស់​ថាមពលអ​គ្គី​ស​នី ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​សន្សំសំចៃ​ខ្ពស់​។ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ច័ន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី

​នៅ​ល្ងាច​ថ្ងៃ​សុក្រ ៦​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុនី្ន ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខនេះ​។ ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អេ​ន​ថូនី អាល់​បា​នី​ស៊ី នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។ ​អញ្ជើញ​អមដំណើរ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ឯកឧត្តម​បណ្ឌិត សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន […]