ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១ កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ លោក Pierre Tami ត្រូវបាន​គេ​ស្គាល់ ថា​មាន​ឈ្មោះ សែន សិលា ជា​ឈ្មោះ ភាសា​ខ្មែរ ផ្ដល់​ដោយ សម្តេច​តេជោ ក្នុងពេលដែល​សម្ដេច​មា​ន​តួនាទី​ជា នាយករដ្ឋមន្ត្រី ជា​ការទទួលស្គាល់​នូវ​ស្នាដៃ ដែល​លោក​បាន​ធ្វើ​ជូន​កម្ពុជា​យើង ហើយ​បច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិន​សង្គម​។ ​សម្ដេច​តេជោ បាន​ស្វាគមន៍ និង​សម្ដែង​នូវ​ការរីករាយ​ដែល​បាន​ជួប​លោក សែន សិលា ដែល​ជា​មិត្តភក្ដិ​ចាស់​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក ដែល​ការជួប​លើកចុងក្រោយ​គឺ​នៅ ឆ្នាំ​២០២២ […]

ព័ត៌មានជាតិ

ការទទួល​ការផ្ដល់​ព័ត៌មាន និង​ការសហកា​រណ៍​ដ៏​ល្អ​របស់ របស់​អស់លោក លោកស្រី កងកម្លាំង​សមត្ថកិច្ច និង​កម្លាំង​ជំនាញ គឺជា​ទំនួល​ខុស​ត្រូវ ក្នុង​ការការពារ​សម្បត្តិ​រួម​🙏♥️🇰🇭​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ 🙏♥️🇰🇭

​សូម​គោរព​សូម​កោតសរសើ​លោក នាង ខ្វា​យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ ក្រោយពីរ​ទទួល​ការផ្ដល់​ព័ត៌មាន​ភ្លាម លោក​បាន បញ្ជា​កម្លាំង​ក្រោម​ឱវាទ ឲ្យ​ចុះ​ធ្វើការ​ចំណាត់ការ​ចាប់​បង្ក្រាប​ភ្លាម និង​សូម​គោរព​សូម​អរគុណ លោក សោម ពុទ្ធ​ដា​រ៉ា មេ​បញ្ជា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ដែល​លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ សហការណ៍​ជាមួយ​កម្លាំងនាញ ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ខឹតខំ​ធ្វើ​ការទប់ស្កាត់ បង្ក្រាប​បាន​ដោយ​ជោគជ័យ ករណី​កាប់​ដឹកជញ្ជូន​ឈើ​មក​ស្តុក ត្រៀម​ដឹកជញ្ជូន​ទៅ​ក្រៅ​ស្រុក តាំងពីរ​ល្ងាច​ថ្ងៃទី​17/04/2024 រហូត​ដល់​រសៀល ថ្ងៃទី​18/04/2024 ក្នុងករណី​បង្ក្រាប ការកាប់​ដឹកជញ្ជូន​ឈើ ប្រភេទ​នាំចេញ​ក្រៅ​ស្រុក យក​មក​ស្តុក​ទុក ជាច្រើន​ដុំ នៅ​ចំណុច ក្នុង​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ​។ យក​មក​រក្សាទុក​នៅ ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ដោយ​ជោគជ័យ​។​🙏♥️ ​លោកតា លោកយាយ ពុក​ម៉ែ អ៊ុំ​ពូ​មីង បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ដែល​ស្រលាញ់​សប្បត្តិ​ធនធានធម្មជាតិ ទន្ទឹង​រង់ចាំ​មើល ហើយ​សង្ឃឹមថា អស់លោក​កងកម្លាំ​សមត្ថកិច្ច និង​កម្លាំង​ជំនាញ ថ្នាក់ក្រោម​ជាតិ ខេត្ដ ស្រុក និង​បើក​ការស្រាវជ្រាវ វែកមុខ និង​ចាប់​ពួក​ឈ្ញួញ ដែល​ប្រព្រឹត្តិ​ការកាប់​ដឹកជញ្ជូន​ឈើ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ ស្ថិត​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។​ ​គិរី​សួគ៌ (Kirisu) គឺជា​កសិដ្ឋាន​របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល និង​ជា​កសិដ្ឋាន​ខ្នាត​ធំ​ដំបូង​គេ​បង្អស់ នៅ​កម្ពុជា​ដែល​មាន​សង្វាក់​ផលិតកម្ម​ទំនើប​បំផុត និង​មាន​សមត្ថភាព​ផលិត​ទឹកដោះគោ​សុទ្ធ​ស្រស់​ប្រកប ដោយ​គុណភាព​ខ្ពស់ និង​មាន​សារធាតុចិញ្ចឹម​ច្រើនជាងគេ​។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល បានចាប់ផ្តើម ដំណើរ​កសិកដ្ឋាន​នៅ​ចុងឆ្នាំ​២០២០​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមន​ស្សបាន​អញ្ជើញ​ចូលរួម​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ នៅ​ស្រុក​បាទី ខេត្តតាកែវ នាពេលនេះ​។​សម្តេច​ធិបតី បានចាត់ទុក​វត្តមាន​កសិដ្ឋាន​គិរី​សួគ៌ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយទៀត លើ​វិស័យ​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ ​សម្តេច​ធ​បិតី បាន​នាំយក​នូវ​ពាក្យ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ជូនពរ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ នា​ឱកាស​នេះ​។​សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ​ទាំងអស់ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

នៅ​រសៀល​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤​។ វិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត សូម​អបអរសាទរ និង កោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ធនធានទឹក និង ឧតុនិយម និង ស្ថាប័ន ក្រោម​ឱវាទ ដែល​បាន​ប្ដេជ្ញាចិត្ត​ខ្ពស់ និង ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​, ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធានទឹក និង​ឧតុនិយម​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ថា សមិទ្ធផល និង​វឌ្ឍនភាព ក្នុង​វិស័យ​ធនធានទឹក និង ឧតុនិយម នឹង​មិន​អាច​កើតមាន នោះទេ​, ប្រសិនបើ​កម្ពុជា​ពុំ​មាន​សន្តិភាព​ពេញលេញ​, ស្ថិរភាព​នយោបាយ និង សន្តិសុខ សង្គម​។ កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ឆ្នាំ […]

ព័ត៌មានជាតិ

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៅ​ស្រុក​ក្រគរ​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ នគរបាលជាតិ និង​កម្លាំង​ជលផល ដែល​មាន​ភារកិច្ច​ប្រចាំ​ការឈរជើង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ភូមិសាស្ត្រ​ជ្រោយ​ស្តី ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤​ដែល​នឹង​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​ ​ពិធី​នេះ នៅ​អនុវិទ្យាល័យ បឋមសិក្សា កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ។​ ​អមដំណើរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា មាន​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោ​សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត ឯកឧត្តម​តំណាង​រដ្ឋបាល​ជលផល លោក​ឧត្តមសេនីយ៏ទោ […]

ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​នាពេល​ខាងមុខ​នេះ

(​ភ្នំពេញ​)៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ការងារ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​នាពេល​ខាងមុខ​នេះ​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង នាយសេនាធិកា ស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ និង​បញ្ជូន​រូបភាព​តាម​ប្រព័ន្ធ video conference ទូទាំង​២៥​រាជធានី​-​ខេត្ត​ផងដែរ​​៕  

ព័ត៌មានជាតិ

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ព្រឹក​ថ្ងៃ​ចន្ទ ១៥ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​អបអរសាទរ​ចំពោះ ឯកឧត្ដម Kyaw Soe Min ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ បាន​លើកឡើង​ថា ឯកឧត្តម គឺជា​អ្នកការទូត​ទីមួយ ដែល សម្ដេច បាន​ទទួល​ជួប​ដំបូង បន្ទាប់​ពី សម្ដេច​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ក្នុងពេលដែល​សម្ដេច​ជា​ប្រមុខរដ្ឋស្ដីទី​ផងដែរ​។ ​សម្ដេច​តេជោ​បានបង្ហាញ​នូវ​ក្ដីសង្ឃឹម​ថា ឯកឧត្តម​នឹង​ខិតខំ​ប្រើប្រាស់​តួនាទី​ថ្មី​របស់​ខ្លួន​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​ ​ក្រុមហ៊ុន Sunwah Group ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥៧ គ្របដណ្តប់​លើ​ផ្នែក​ចំនួន​៨ រួមមាន អាហារ​សមុទ្រ និង​គ្រឿងឧបភោគ​បរិភោគ អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ការបណ្តុះបណ្តាល និង Green Tech និង​ការថែទាំ​សុខភាព​។ ក្រុមហ៊ុន​នេះ​ដំណើរការ​នៅ​ចិន​ដីគោក ជប៉ុន ម៉ា​កាវ វៀតណាម មី​យ៉ាន់​ម៉ា សិង្ហ​បុរី កាណាដា អឺរ៉ុប អាមេរិក […]