ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​

  នៅ​រសៀល ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម វ៉ាង យី បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​ពី​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង ជូន​ចំពោះ​សម្តេច​ធិបតី និង​បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​បាន​ប្រារព្ធ​ទៅ​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ប្រទេស​ចិន និង​កម្ពុជា គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ និង​ស្មោះត្រង់ និង​បាន​សម្តែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​អនុវត្ត​នូវ​កិច្ច​សហ​ប្រត្តិ​ការ​បាន​យ៉ាង​ល្អ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ជំរុញ​ចំណងមិត្តភាព​ចិន​-​កម្ពុជា​កាន់តែ​រឹងមាំ​ដូច​ដែកថែប […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម

​កំពង់ចាម​៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​កំពង់ចាម នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​អ្នកឧកញ៉ា មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ផងដែរ​។ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹង​ថា​យោង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​កំណែទម្រង់​កងកម្លាំង​ប្រដាប់ អាវុធ និង​យុទ្ធសាស្ត្រ​ធ្វើកំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ៥​ឆ្នាំ កងរាជអាវុធហត្ថ​បាន​សម្រួច​ការធ្វើកំណែទម្រង់​ឆ្ពោះទៅ (​ប្រមូលផ្តុំ​, រៀបរយ​, ទំនើបកម្ម និង​ប្រសិទ្ធភាព​)​។​ ​សម្រាប់​ពិធី​នាពេលនេះ ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ (​នោះ​មិន​ទាន់​គិត​អំពី​ការអនុវត្ត​ច្បាប់ ចំពោះ​យោធិន​ដែល​ដល់​អាយុ ៦០​ឆ្នាំ ហើយ​ដាក់​ឱ្យ​ចូល​និវត្តន៍ […]

ព័ត៌មានជាតិ

​ផ្ទះ​ឈើ​ចំនួន​ពីរ​ខ្នង​របស់​ជនរងគ្រោះ ឧបទ្ទេ​វហេតុ​ផ្ទុះ​គ្រាប់បេ​៤១ បណ្តាលឱ្យ​ស្លាប់​អស់​មនុស្ស​ចំនួន​៤​នាក់ កំពុង​ប្រឈម​ការរុះរើ​ឬ​ដុតចោល ដ្បិត​អ្នកភូមិ​ជាពិសេស​សាច់ញាតិ​យល់ថា អាច​នាំ​គ្រោះ​ចង្រៃ​ដល់​អ្នកដទៃ​

ខេត្ត​មណ្ឌលគិរី ៖ នៅ​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ក្រុង​សែន​ម​នោម​រម្យ និង​មន្ត្រី​សង្កាត់រ​មនា បាន​ចុះ​ទៅ​ពន្យល់​ណែនាំ​ហាមឃាត់​មិនឱ្យ​បងប្អូន​អ្នកភូមិ និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ទាំងអស់​កើតមាន​អារម្មណ៍​ភ័យខ្លាច រហូត​ឈានដល់​ដុត​បំផ្លាញ​ផ្ទះសម្បែង ឬ​ទ្រព្យសម្បត្តិ​នានា​របស់​សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ។​ ​ផ្ទះ​ឈើ​ចំនួន​ពីរ​ខ្នង​របស់​ជនរងគ្រោះ​ក្នុង​ឧបទ្ទេវហេតុ​ផ្ទុះ​គ្រាប់បេ​៤១ បណ្តាលឱ្យ​ស្លាប់​អស់​មនុស្ស​ចំនួន​៤​នាក់ កំពុង​ប្រឈម​ការរុះរើ​ឬ​ដុតចោល ដ្បិត​អ្នកភូមិ​ជាពិសេស​សាច់ញាតិ​យល់ថា អាច​នាំ​គ្រោះ​ចង្រៃ​ដល់​អ្នកដទៃ ។​ ​ក្រុមគ្រួសារ​របស់​សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងករណីនេះ ជួប​ទុក្ខ​ធំ​យ៉ាង​អាណោចអាធ័ម​ណាស់​ទៅ​ហើយ ពោល​គឺ​បាត់បង់​បង្គោល​គ្រួសារ​ដែល​ជា​បង្អែ​ក​ដ៏​រឹងមាំ​ជួយ​ជ្រោង​ជីវភាព រួមមាន ឪពុក កូន និង​ចៅ ។​ ​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ហើយ​បើ​ត្រូវ​ដុត​បំផ្លាញ​ផ្ទះសម្បែង​ឬ​ទ្រព្យសម្បត្តិ​ដែល​នៅ​សេសសល់​ទៀត តើ​អ្នក​នៅរ​ស់ត្រូវ​ជួប​ទុក្ខលំបាក​អ្វីខ្លះ​? លោក​អភិបាលរង​ក្រុង​សែន​មនោ​រម្យ​បន្តថា អ​បី​យ​ជំនឿ​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ផ្សេងៗ ឬ​ស្លាប់​ក្នុង​ឧបទ្ទេវហេតុ​អ្វីមួយ តាំងពី​បុរាណ​តាម​ប្រពៃណី​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី គេ​តែង​សន្មត់​ថា ខ្មោចតៃហោង ដែល​តម្រូវ​ឱ្យ សាច់ញាតិ​គ្រួសារ​សព​(​ប្ដី​ឬ​ប្រពន្ឋ​ឬ​កូនៗ​) ត្រូវ​រៀបចំ​ពិធីសែនព្រេន​ថ្វាយ គោ មាន់ ទា ជ្រូក និង​ស្រា​ពាង ជាដើម​។​ ​ក្រៅ​ពី​ពិធី​សែន​នេះ តាម​ភូមិ​ខ្លះ​ឈានដល់​ការរុះរើ និង​ដុត​ផ្ទះ រួម​ទាំង​ទ្រព្យសម្បត្តិ​នានា​ដែល​ពាក់ព័ន្ធ​របស់​ជន​រងគ្រោះ​ចោល មិន​ត្រឹម​ប៉ុណ្ណោះ បើ​សភាព​កាន់តែ​ធ្ងន់ គឺ​បណ្ដេញ​គ្រួសារ​សព​ចេញពី​ភូមិ​តែ​ម្ដង​។ សូម្បី​នៅ​ថ្ងៃកើតហេតុ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ បាន​ស្នើរ​សុំ​ដល់​អ្នកភូមិ​ជួយ​សហការ ជូន​កម្លាំង​ជំនាញ​ទៅ​ទីតាំង​កើតហេតុ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​

នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​បណ្ឌិត អា​មី​ដា សាល​ស៊ី​យ៉ា​អាលីស​ចាបា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​សុ​ី​-​ប៉ា​សុ​ី​ហ្វិក (ESCAP) ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ ESCAP នៅ​រាជធានី​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ​។​ ​ក្នុង​ជំនួប​នេះ លោកជំទាវ​បណ្ឌិត អា​មី​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​ចូលរួម និង​ថ្លែង​សន្ទរកថា​គន្លឹះ​ក្នុង​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ ESCAP​។ ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោកជំទាវ​បណ្ឌិត ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌីជីថល ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​គណ​:​ក​ម្មការ ESCAP​។​ ​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា​ពិសេស ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់ UN-ESCAP នៅ​ប្រទេស​ថៃ​

​នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ ដើម្បី​អញ្ជើញ ថ្លែង​សុន្ទរកថា​ពិសេស​នៅក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​៨០ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី​-​ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)​។​ ​យោង​តាម​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញ​ថ្លែង​សុន្ទរកថា​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ លោកស្រី​បណ្ឌិត អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​ ​អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី រួមមាន ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម លី ធុច […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ផ្តល់​សេវា​វះកាត់ ដែល​មានឈ្មោះ​ថា «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមនស្ស​រីករាយ បាន​ចូលរួម ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​មណ្ឌល​ផ្តល់​សេវា​វះកាត់​» នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។​សម្តេច​ធិបតី បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​សៀមរាប ដែល​បាន​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​បាន​ល្អប្រសើរ និង​សប្បាយរីករាយ​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សមិទ្ធផល​អគារ​វះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គឺជា​ការដូរ​ឆ្នាំ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង​ខេត្ត​ជុំវិញ​។ សម្តេច​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​សាងសង់​អគារ​មន្ទីរពេទ្យ​ជា​មួយ​ការបំពាក់​ឧបករណ៍​ទំនើប​បម្រើ​ដល់​វិស័យ​សុខាភិបាល​។ អគារ​វះកាត់​ថ្មី​នេះ មាន​សមត្ថភាព​អាច​វះកាត់​ខួរក្បាល និង​សរីរាង្គ​ក្នុង​រាងកាយ​មួយចំនួន​ផង​ដែរ​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា អគារ​វះកាត់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យតេជោ​កោះធំ […]

ព័ត៌មានជាតិ

ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា

​ភ្នំពេញ​÷ នៅ​ថ្ងៃ​សុក្រ ១១​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ដែល​បាន​ប្រព្រឹត្តទៅ នៅ​អគារ​សាលចតុមុខ​មង្គល ទីស្តីការ​ក្រសួង​ព័ត៌មាន ។​ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា សិក្ខាសាលា​នេះ មាន​សារៈសំខាន់​សម្រាប់​ប្រមូល​ធាតុ​ចូល ក្នុង​ការរៀបចំ​ស្តង់ដា​ប្រិបត្តិ​រួម សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ។ នាឱកាសនោះ លោក គ្រោង រដ្ឋា ចាងហ្វាងសារព័ត៌មាន រស្មីស្ទឹងត្រង់ ក៏បានចូលរួមសិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ដែលរៀបចំដោយ ក្រសួងព័ត៌មាននេះផងដែរ ។ ​សិក្ខាសាលា​នេះ មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ទីប្រឹក្សា និង​តំណាង​សមាគម​អ្នកសារព័ត៌មាន ប្រមាណ​៣០០​នាក់ ៕

ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន ជម្រុញ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​អ្នកជំងឺ ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់​

ខេត្ត​ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ត្រូវ​ដើរតួ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​មាន​ទំនាក់ទំនង​ល្អ សហការ​គ្នា​ទៅវិញទៅមក ដើម្បី​រួមគ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់ និង​ប្រកបដោយ​គុណធម៌ ក្រោម​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបា​ល​អណត្តិ​ទី​៧  ​។​ ​ការ​ថ្លែង​បែប​នេះ​របស់​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ដ ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល ក្នុង​ការបម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​មួយ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​។​ ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត ទទួលបាន​ជោគជ័យ​បន្ថែមទៀត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ត្រូវ​មាន​កិច្ច​សហការ​ឲ្យបាន​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ទិសដៅ​ផែនការ ដែល​បាន​ដាក់ចេញ ប្រកបដោយ​ប្រសិទ្ធិភាព​ឆ្ពោះទៅរក​ភាព​ជោគជ័យ […]

ព័ត៌មានជាតិ

ខេត្ត​កំពង់ឆ្នាំង ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ឆ្នាំង​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​  អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង ។ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ប្រតិភូ​អមដំណើរ​របស់​ក្រសួងមហាផ្ទៃ គណៈ​អភិបាលខេត្ត ស្ថាប័ន​តុលាការ ស្នងការ ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត ថ្នាក់ដឹកនាំ​រដ្ឋបាល​សាលាខេត្ត ក្រុង ស្រុក មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត អធិការ​ក្រុង ស្រុក កងកម្លាំង​ទាំង​៣ និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​ ​ឧត្តមសេនីយ៍ទោ តេង ច័ន្ទ​ណាត ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចំណែក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ។​ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហា​រដ្ឋា​ន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ ទន្ទឹម​នឹង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​នានា​ហើយ​នោះ ក៏​មាន​ការបិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​ឆ្នាំ​២០២៣ និង​បើក​វគ្គ​សិក្សា​សម្រាប់​ឆ្នាំ​២០២៤​ផងដែរ​។​ ​អគារ​សាល​សហ​សិក្សា អគារ​ស្នាក់នៅ អគារ​អាហា​រដ្ឋា​ន​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៣​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការរៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ឆ្នាំ​នេះ​រៀបចំ​បាន​ល្អ បង្ក​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។ បញ្ហា​អសន្តិសុខ និង​ការបង្ក​ហិង្សា​នានា​ថយចុះ​ប្រមាណ ៣០​ភាគរយ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ កងកម្លាំង ព្រះសង្ឃ […]