ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ កាល​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៣​និង​១៥​នាទី រំលង​អាធ្រា​ត កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​នគរបាល​ព្រំដែន​ទឹក​វរ​២៤០ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ ចុះបង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០២​គោលដៅ គោលដៅ​ទី​១ ស្ថិត​នៅ​ចំណុច មុខ​កំពង់ផែ​កំពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទី​២ ស្ថិត​នៅ​ចំណុច ក្រុម​៣ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​រួមមាន​:
១-​ឈ្មោះ shi yuan ya ភេទ​ប្រុស ជនជាតិ​ចិន​
២-​ឈ្មោះ Huang xiao yu ភេទ​ប្រុស ជនជាតិ​ចិន​
៣-​ឈ្មោះ Li zhong xian ភេទ​ប្រុស ជនជាតិ ចិន​តៃវ៉ាន់​
៤-​ឈ្មោះ Huang zhi hong ភេទ​ប្រុស ជនជាតិ ចិន​តៃវ៉ាន់​
៥-​ឈ្មោះ Luo shun ភេទ​ប្រុស ជនជាតិ​ហ្វីលីពីន ។
​វត្ថុតាង​ចាប់​យក​រួមមាន​:
-​ម្សៅ​ពណ៌​ស​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន ៦៧​កា​រ៉ុង ដែល​មាន​ទំងន់​សរុប​ចំនួន ១.៥៦៦​គីឡូក្រាម​(​បឋម​)
-​ទូក​ឈើ ចំនួន ០២​គ្រឿង
-​អូប័រ​ខូច ចំនួន ០២​គ្រឿង​
-​ម៉ូតូ ម៉ាក​ស៊ុយ​ស៊ូ​គី​លែ​ត ព​ណ៍ស ស្លាក​លេខ ភ្នំពេញ​1FF-8045 ចំនួន ១​គ្រឿង
-​លិខិតឆ្លងដែន​ចំនួន ០២​ក្បាល​
-​ទូរស័ព្ទដៃ​ចំនួន ០៥​គ្រឿង​
-​ទឹក​ថ្នាំ​ដប​ពណ៏​ខ្មៅ​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៩​ដប ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ ត្រូវ​បាន​ការិយាល័​ប្រឆាំងប​ទ​ល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប្រគល់​អោយ​មន្ទីរ​ប្រឆាំង​បទ​ល្មេី​ស​គ្រឿងញៀន ដេ​ី​ម្បី​បន្ត​នីតិវិធី នៅ​មន្ទីរ​ប្រឆាំង​បទ​ល្មេី​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ៕

Leave a Reply

Your email address will not be published.