ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ នៃ​ការចាត់តាំង​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ប្រចាំ​ត្រីមាស​ទី​១ និង​លើក​លើក​ទិសដៅ​បន្ត​

កំពង់ស្ពឺ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល នៃ​ការចាត់តាំង​គោលនយោបាយ​ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ​ប្រចាំ​ត្រីមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​២​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឯ​ឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​  ព្រមទាំង​មាន​ការចូលរួម​ផងដែរ ពី អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ មន្ទីរ​ជុំវិញ​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​រូប​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​បាន​លើកឡើង​ថា បទល្មើស​ព្រហ្មទណ្ឌ​ថយ​ចុះ​មាន ចំនួន ១៦​លើក ក្នុងនោះ​បទឧក្រិដ្ឋ ចំនួន ០៥​លើក បទ​មជ្ឈឹម​ចំនួន ១១​លើក ឃាត់ខ្លួន ៣៣​នាក់ បើ​ប្រៀបធៀប​នឹង​សភាពការណ៍​ស្មើនឹង ១០០%​។​

​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ២៧៧​លើក ឃាត់ខ្លួន ៥០៩​នាក់ ស្រី ៣០​នាក់ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ចំនួន ៦២​លើក ឃាត់ខ្លួន​ជនសង្ស័យ​១០៣​នាក់ ស្រី ៧​នាក់​។​
>​ការបង្ក្រាប​ល្បែងស៊ីសង កម្លាំង​នគរបាល​បង្ក្រាបបាន​ចំនួន ១៦​លើក ឃាត់ខ្លួន​មុខសញ្ញា ៦៨​នាក់ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ចំនួន ០១​លើក ឃាត់ខ្លួន​មុខសញ្ញា ១៨​នាក់​។​
>​ការកំណត់​ភូមិ ស គ្មាន​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន គ្រឿងញៀន ភូមិ​សរុប​ចំនួន ១.៣៧៨​ភូមិ ក្នុងនោះ ភូមិ ស មាន​ចំនួន ១៣៨​ភូមិ​។​

​ជាង​នេះ​ទៅទៀត​នោះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នឹង​ខិតខំ​ធ្វើឱ្យ​ខេត្ត​មាន​សន្តិសុខ សុវត្ថិភាព សម្រាប់​ការរស់នៅ​បាន​សុខ​ស្រួល ទាក់ទាញ​ការវិនិយោគ និង​ទេសចរណ៍ ស្រប​តាម​ចក្ខុវិស័យ របស់​ក្រសួង​មហាផ្ទៃ គឺ​រដ្ឋបាល​ដែនដី​នៅ​គ្រប់​ថ្នាក់ ជា​រដ្ឋបាល​របស់​ប្រជាជន កើតចេញ​ពី​ប្រជាជន បម្រើសេវា និង​ផលប្រយោជន៍​ជូន​ប្រជាជន តាម​គោលការណ៍​អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ ពង្រឹង​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែល​ជា​បុរេ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ សំដៅ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ និង​ការរស់នៅ​ប្រកប​ដោយ​ភាព​សុខក្សេមក្សាន្ត​។​

​ឯកឧត្តម សំរិទ្ធ ឌី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​រដ្ឋបាល​ខេត្ត​ដែល​បាន​ខិតខំ អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទកៈ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​បន្ត​ពង្រឹង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដល់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ រដ្ឋបាល​ឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​ការយល់ដឹង ជា​ពិសេស​ការចូលរួម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ឡើង​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​ឯកឧត្តម​ក៏បាន​ជំរុញ​ដល់ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បន្ត​ពង្រឹង​ការងារ​គណៈ​បញ្ហា​ការឯកភាព​ខេត្ត​ឱ្យបាន​រឹងមាំ ក្តាប់​បាន​នូវ​រាល់​សភាព​ការ​នានា​ដែល​កើត​មាន​តាម​ក្រុង​-​ស្រុក ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ដើម្បី​ធ្វើ​ការដោះស្រាយ​ឆ្លើយតប​បាន​ទាន់ពេលវេលា ត្រូវ​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​តាម​ខ្នង​ផ្ទះ​ប្រជា​ពល​ដ្ឋ​អំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ត្រូវ​រៀបចំ​វេទិការ​សាធារណៈ ដើម្បី​ស្តាប់​កង្វល់ និង​សំណូមពរ​នានា​ពី​ប្រជា​ពល​ដ្ឋ ដើម្សី​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា​។​

Leave a Reply

Your email address will not be published.