ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ ស្ថិត​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។​ ​គិរី​សួគ៌ (Kirisu) គឺជា​កសិដ្ឋាន​របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល និង​ជា​កសិដ្ឋាន​ខ្នាត​ធំ​ដំបូង​គេ​បង្អស់ នៅ​កម្ពុជា​ដែល​មាន​សង្វាក់​ផលិតកម្ម​ទំនើប​បំផុត និង​មាន​សមត្ថភាព​ផលិត​ទឹកដោះគោ​សុទ្ធ​ស្រស់​ប្រកប ដោយ​គុណភាព​ខ្ពស់ និង​មាន​សារធាតុចិញ្ចឹម​ច្រើនជាងគេ​។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល បានចាប់ផ្តើម ដំណើរ​កសិកដ្ឋាន​នៅ​ចុងឆ្នាំ​២០២០​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមន​ស្សបាន​អញ្ជើញ​ចូលរួម​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ នៅ​ស្រុក​បាទី ខេត្តតាកែវ នាពេលនេះ​។​សម្តេច​ធិបតី បានចាត់ទុក​វត្តមាន​កសិដ្ឋាន​គិរី​សួគ៌ ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយទៀត លើ​វិស័យ​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ ​សម្តេច​ធ​បិតី បាន​នាំយក​នូវ​ពាក្យ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ជូនពរ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ នា​ឱកាស​នេះ​។​សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​តាកែវ​ទាំងអស់ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

នៅ​រសៀល​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤​។ វិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត សូម​អបអរសាទរ និង កោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ធនធានទឹក និង ឧតុនិយម និង ស្ថាប័ន ក្រោម​ឱវាទ ដែល​បាន​ប្ដេជ្ញាចិត្ត​ខ្ពស់ និង ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​, ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធានទឹក និង​ឧតុនិយម​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ថា សមិទ្ធផល និង​វឌ្ឍនភាព ក្នុង​វិស័យ​ធនធានទឹក និង ឧតុនិយម នឹង​មិន​អាច​កើតមាន នោះទេ​, ប្រសិនបើ​កម្ពុជា​ពុំ​មាន​សន្តិភាព​ពេញលេញ​, ស្ថិរភាព​នយោបាយ និង សន្តិសុខ សង្គម​។ កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ឆ្នាំ […]

ព័ត៌មានជាតិ

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៅ​ស្រុក​ក្រគរ​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ នគរបាលជាតិ និង​កម្លាំង​ជលផល ដែល​មាន​ភារកិច្ច​ប្រចាំ​ការឈរជើង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ភូមិសាស្ត្រ​ជ្រោយ​ស្តី ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤​ដែល​នឹង​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​ ​ពិធី​នេះ នៅ​អនុវិទ្យាល័យ បឋមសិក្សា កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ។​ ​អមដំណើរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា មាន​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោ​សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត ឯកឧត្តម​តំណាង​រដ្ឋបាល​ជលផល លោក​ឧត្តមសេនីយ៏ទោ […]

ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​នាពេល​ខាងមុខ​នេះ

(​ភ្នំពេញ​)៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ការងារ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ត្រៀម​ឧបករណ៍​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​នាពេល​ខាងមុខ​នេះ​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង នាយសេនាធិកា ស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ និង​បញ្ជូន​រូបភាព​តាម​ប្រព័ន្ធ video conference ទូទាំង​២៥​រាជធានី​-​ខេត្ត​ផងដែរ​​៕  

ព័ត៌មានជាតិ

​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ព្រឹក​ថ្ងៃ​ចន្ទ ១៥ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​អបអរសាទរ​ចំពោះ ឯកឧត្ដម Kyaw Soe Min ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ បាន​លើកឡើង​ថា ឯកឧត្តម គឺជា​អ្នកការទូត​ទីមួយ ដែល សម្ដេច បាន​ទទួល​ជួប​ដំបូង បន្ទាប់​ពី សម្ដេច​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ក្នុងពេលដែល​សម្ដេច​ជា​ប្រមុខរដ្ឋស្ដីទី​ផងដែរ​។ ​សម្ដេច​តេជោ​បានបង្ហាញ​នូវ​ក្ដីសង្ឃឹម​ថា ឯកឧត្តម​នឹង​ខិតខំ​ប្រើប្រាស់​តួនាទី​ថ្មី​របស់​ខ្លួន​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ […]

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។​ ​ក្រុមហ៊ុន Sunwah Group ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៥៧ គ្របដណ្តប់​លើ​ផ្នែក​ចំនួន​៨ រួមមាន អាហារ​សមុទ្រ និង​គ្រឿងឧបភោគ​បរិភោគ អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ការបណ្តុះបណ្តាល និង Green Tech និង​ការថែទាំ​សុខភាព​។ ក្រុមហ៊ុន​នេះ​ដំណើរការ​នៅ​ចិន​ដីគោក ជប៉ុន ម៉ា​កាវ វៀតណាម មី​យ៉ាន់​ម៉ា សិង្ហ​បុរី កាណាដា អឺរ៉ុប អាមេរិក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

​រថយន្ត​២​គ្រឿង​និង​គោយន្ត​ដឹក​ធុងបាស​១​គ្រឿង បុក​បន្តកន្ទុយ​គ្នា បណ្តាលឲ្យ​របួស​៤​នាក់ ធ្ងន់​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​៖​ យ៉ាងហោច​ណាស់​មាន​មនុស្ស​៤​នាក់​រងរបួស​ស្រាល និង​ធ្ងន់ ១​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​២​គ្រឿង​និង​គោយន្ត​ដឹក​ធុងបាស់ ១​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា នា​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ដើម​ពោធិ៍​អាស្រម​លោកយាយ​ម៉ៅ ស្ថិត​នៅ​ៅ​ក្នុង​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​ ​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖​នៅ​មុនពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​toyota​ព្រូ​ស ពណ៌​ឈាមជ្រូក បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ពោល​គឺ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត លុះ​មកដល់​ចំណុចកើតហេតុ​ខា​លើ ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​toyota ធុន​ត្រា ពណ៌​ស ពេញទំហឹង​ហើយ​រុល​ទៅបុក​គោយន្ត​ដឹក​ធុងបាស់​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ពី​លិច​មក​កើត ពោល​គឺ​ពី​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ឆ្ពោះទៅ​កាន់​ទី​រួម​ខេត្តបន្ទាយមានជ័យ បណ្តាល​មាន​អ្នករងគ្រោះ​៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​ក្រោយពី​កើតហេតុ​គេ​សង្គេត​ឃើញ​កម្លាំង​នគរបាល ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ថា អធិការរង ទទួលបន្ទុក​ផែន​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះជួយ​អន្តរាគមន៍ និង​សម្រួល​ចរាច​រណ៍ ព្រមទាំង​ធ្វើការ​ពិនិត្យ​និង​វាស់វែង​តាម​ជំនាញ​ផងដែរ​។​ ​លោក​វរៈសេនីយ៍ទោ ឈឿន ប៊ុន​ថា បានឲ្យដឹងថា​៖​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ព្រូ​ស ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ត្រា​ចំ​ពីមុខ​ពេញទំហឹង ហើយ​រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​ធុងបាស់ បណ្តាល​មាន​អ្នករងគ្រោះ​របួស​ចំនួន​៤​នាក់ ស្រាល​៣​នាក់ ធ្ងន់​ម្នាក់​ជា​ស្ត្រី​ត្រូវជា​ប្រពន្ធ​អ្នកបើកបរ​គោយន្ត​ដឹក​ធុងបាស់​និង​ខូចខាត​រថយន្ត​២​គ្រឿង គោយន្ត​១​គ្រឿង​។​ ​លោក​បន្តថា​៖​ក្រោយ​ធ្វើការ​វាស់វែង​ហើយ​រថយន្ត​២​គ្រឿង​និង​គោយន្ត​១​គ្រឿង ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ក្រោយ​៕ ​  

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ទិសដៅ​សំខាន់​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត គឺ​មាន​បេសកកម្ម​រួម​មួយ​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​

ក្រុមការងារ​ថ្នាក់ជាតិ គឺ​ជា​ចំណង​ភ្ជាប់​រវាង​រដ្ឋាភិបាល​ថ្នាក់ជាតិ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយ​ជួយ​តម្រង់ទិស គាំទ្រ និង​ជួយ​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​នៅ​មូលដ្ឋាន​ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មូលដ្ឋាន​ក្នុង​ការអនុវត្ត​កម្ម​វោ​ធី​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​សំដៅ​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការដោះស្រាយ​ឆ្លើយតប​នឹង​សំណើ​និង​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។ ​នេះ​ជា​ការ​ថ្លែង​លើក​ឡើង​របស់ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​។ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក និង​ថ្នាក់ដឹកនាំ​មកពី​ឃុំ​សង្កាត់​ទាំង ៤៨ នៃ​ខេត្ត​ក្រចេះ​សរុប​ចំនួន​ប្រមាណ​ជាង ៤០០ រូប ។​ ​បន្ទាប់​ពី​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​នៃ​ការចុះ​ធ្វើ​សកម្មភាព​ការងារ និង​ជួប​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ទាំង ៧ ក្រុង ស្រុក រួចមក ឯកឧត្តម វ៉ា ថន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម លោកជំទាវ […]

ព័ត៌មានជាតិ

​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​ទទួលបាន​ការ​ពិនិត្យព្យា បាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​ក្រុមគ្រូ​ពេទ្យស្ម័ គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី !

(​ខេត្ត​ស្ទឹងត្រែង​)​នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដឹកនាំ​ដោ យ​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែន ការ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​ប ន្ទុ​ក​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត បា ន​ចុះមក​ចែក​អំណោយ​សម្ភារៈ​សិក្សា​និង​ថ្នាំពេទ្យ​ដែ ល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រ ធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ពិនិត្យព្យា បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ស្រុក​សៀម​បូក​ដោយ​ឥត គិតថ្លៃ​។​ ​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត គិត​ថ្លៃ​នេះ​បាន​ធ្វើឡើង​នៅ​វត្ត​បញ្ញា​វ​រា​រាម ស្ថិតនៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេ ត្ត​ស្ទឹងត្រែង ដោយ​មាន​ការសហការ​ជាមួយ អាជ្ញាធរខេត្ត កងកម្លាំង​ទាំង​៣ ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន លី​ណាត អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ម ន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង សហភាព​សហព័ន្ធ​យុ វ​ជនកម្ពុជា​ខេត្ត​ស្ទឹងត្រែង សកម្មជន​ក្រុមការងារ​យុ​វ ជន​រាជធានី​ភ្នំពេញ មន្ទីរ​ជុំវិញ​ខេត្ត យុវជន​កាកបាទ ក្រហម​កម្ពុជា […]

ព័ត៌មានជាតិ

​ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ គ្រប់​សាសនា​ទាំងអស់​បាន​រស់​ឡើង​វិញ​និង​រីកលូតលាស់​ធំធាត់​ដោយសារតែ​មាន​ថ្ងៃ​ជ័យជម្នះ ៧ មករា

«​គ្រប់​សាសនា​ទាំងអស់​បាន​រស់​ឡើង​វិញ​និង​រីកលូតលាស់​ធំធាត់​ដោយសារតែ​មាន​ថ្ងៃ​ជ័យជម្នះ ៧ មករា​ដែល​កើតចេញ​ពី​ការតស៊ូ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា យុទ្ធជន​យុទ្ធ​នារី​ដ៏​អង់អាច​ក្លាហាន​នៃ​យើង ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ខ្លួន​ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​សម្រេចបាន​ដោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​»​។ ​នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ក្នុងឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​និង​បុណ្យ​កម្សាន្ត​ស្រុក​សំបូរ ដែល​ប្រារព្ធ​ឡើង​នៅ​វត្ត​ព្រះវិហារ​ធំ​សសរ ១០០ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​។ បុណ្យផ្កា​មហា​សាមគ្គី​ដែល​ទទួលបាន​បច្ច័យ​ប្រមាណ​ជិត ៤០ លាន​រៀល ដើម្បី​កសាង​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​វត្ត​ព្រះវិហារ​ធំ​សសរ ១០០​។ ​នៅ​ចំពោះមុខ​បរិស័ទ​ដែល​បាន​អញ្ជើញ​ចូលរួម​, ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ពាំនាំ​នូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត រួម​នឹង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏ដូចជា​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​ទាំងមូល​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តែងតែ​គិតគូរ​គ្រប់ពេលវេលា​ដើម្បី​ធ្វើឱ្យ​ជាតិ​បាន​សុខសាន្ត និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​តាមរយៈ​ការបង្កើត​ការងារ​ធ្វើ បង្កើន​ចំណូល និង​ថែរក្សា​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អ​។ ​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ដឹកនាំ​និង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​កាន់តែ​ខ្លាំង​បន្ថែមទៀត និង​ជា​ពិសេស​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដែល​ក្លាយជា​ប្រទេស​អភិវឌ្ឍ ពលរដ្ឋ​មាន​ចំណូល​ខ្ពស់​។ ឯកឧត្តម​បាន​ថ្លែងថា​ដោយសារ​តែ​កត្តា​សុខសន្តិភាព យើង​មាន​ឱកាស​ធ្វើ​អ្វីៗ​បាន​ទាំងអស់​។ […]