ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភ​ក្ត្រា បាន​ថ្លែង​អបអរសាទរ​ប្រកប​ដោយ​មោទកភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដឹកនាំ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត​ក្រចេះ​បាន​ថ្លែង​អបអរសាទរ​ប្រកប​ដោយ​មោទកភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ដោយ​ទទួលបាន​អាសនៈ​ចំនួន ៥៥ ក្នុងនោះ​ភូមិភាគ​ទី​៨ ដែល​រួមមាន​ខេត្ត​ក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង​បាន​ទទួល​អាសនៈ ៦ លើ ៦ និង​មាន​សំឡេងគាំទ្រ​មាន​ការកើនឡើង​ដែល​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ​ការអបអរសាទរ​និង​គាំទ្រ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ការដកពិសោធន៍​ការងារ​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​, ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ក្រចេះ អ្នកតំណាងរាស្ត្រ​មណ្ឌល​ក្រចេះ និង​សមាជិក​ព្រឹទ្ធ​សភា​ទើប​ជាប់ឆ្នោត ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​ក្រុមការងារ​គណបក្ស និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត ក្រុង​ស្រុក​ទាំង ៧ របស់​ខេត្ត​ក្រចេះ​។ ​បន្ទាប់​ពី​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​នៃ​ការចុះ​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​របស់​ក្រុមការងារ​គណបក្ស​ទាំង ៧ ក្រុង​ស្រុក​, ឯកឧត្តម វ៉ា ថន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ក្រចេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាជិក សមាជិកា​ក្រុម​ការងារ​ទាំងអស់​ដើម្បី​ដណ្តើម​ជ័យជម្នះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ […]

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

រាជធានី​ភ្នំពេញ រសៀល ថ្ងៃ​សុក្រ ១៣ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។ ​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្ដម Kyaw Soe Min បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគាំទ្រ និង​ផ្តល់​ជំនួយ​ដល់​ប្រទេស និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ក្នុងអំឡុងពេល​កូវី​ដ​-១៩​ផងដែរ​។ បន្ថែម​លើ​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​គោរព​រំឭក​ជូន​សម្តេច​ធិបតី អំពី​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ឯកឧត្តម ក៏​បាន​បង្ហាញ​ពី​ការបេ្តជ្ញាចិត្ត​ក្នុង​ការជំរុញ​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​បន្ថែមទៀត នៅក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម […]

ព័ត៌មានជាតិ

កម្លាំង​កង់រាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ធ្វើ​ការចុះ​បង្ក្រាប​ករណី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាតិ​

​ខេត្ត​កំពង់ធំ​៖ នៅវេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក ឧ​.​ត្រី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​ចំនួន ៥​នាក់​រថយន្ត​១​គ្រឿង ដឹកនាំ​ដោយ វ​.​ទោ ថៃ ដា​និត ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេរ​សាប​ចំនួន ៣​នាក់​រថយន្ត​៣​គ្រឿង ដឹកនាំ​ដោយ​លោក ហោ ភា​ជ នាយរង​អធិការដ្ឋាន​ខាងជើង​បឹង​ទន្លេសាប ធ្វើ​ការចុះ​បង្ក្រាប​ករណី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាតិ នៅ​ចំណុច​និយាម​ការ​លេខ ( 496463_1441984 ) ស្ថិតនៅ​ភូមិ​តា​ឡែក ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។ ​លទ្ធផល ៖ – រថយន្ត​ចំនួន ១​គ្រឿង ម៉ាក​LEXUS300​ពណ័​ទឹកមាស ពាក់​ស្លាក​លេខ​2AN1660 ។​ – ឈើ​អា​ប្រភេទ​លេខ​១ ត្រ​សេក ចំនួន​១៥​ដុំ ស្មើ​និង​០,៦១៨​ម៉ែត្រគូប​។​ ​បច្ចុប្បន្ន វត្ថុតាង​ខាងលើ សមត្ថកិច្ច​យើង​រឹបអូស​នាំយក​មក​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​កន្លែង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​ជំនាញ​អនុវត្តន៍​នីតិវិធី ៕ ​

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាន់​មូហាម៉ាត់ ណ មៈ​ថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោបាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ មាន​ជំនឿ​ជា​ក់​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​ព្រះរាជាណាចក្រ​ថៃ​នៅពេល​នេះ​នឹង​បាន​រួមចំណែក​យ៉ាង​សំខាន់​ថែមទៀត​ដល់​ការពង្រឹង​និង​ពង្រីក​នៅ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន ជាពិសេស​ស្ថាប័ន​និតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។ ​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​និង​មាន​កិត្តិយស​ណាស់​ដែល ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​ជា​មួយ​បងប្អូន​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ធ្វើឱ្យ​មាន​សុខដុម​នីយកម្ម​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​សម្ដេច​តេជោ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤៤ មូ​ហាំ​ម៉ាត់​សករាជ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​របស់​ខ្មែរ​ឥស្លាម​។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ ដោយ​មាន​ខ្មែរឥស្លាម​ចូលរួម​ប្រមាណ​ជាង​៦​ពាន់​នាក់​។​ ​សម្ដេច​ធ្វើ​ប​តី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ជាមួយ​បងប្អូន​ខ្មែរឥស្លាម​នៅពេលនេះ​។ សម្តេច​នឹង​ចូលរួម​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ដើម្បី​បន្ត​ភាពសុខដុមរមនា​គ្រប់​ជាតិ​សាសន៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​នាពេល​ខាងមុខ​ទៀត​។ សម្តេច​សូម​កោតសរសើរ​គណៈកម្មកា​រ​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន​នៃ​សាសនា ឥស្លាម ដែលមាន ឯកឧត្តម អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ជា​ប្រធាន ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​បង្ហាញ​ឱ្យឃើញ​នូវ​សាមគ្គីភាព ការយោគយល់​គ្នា និង ការរស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ក្តី​មេត្តា ករុណា រវាង​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ហើយក៏​ជា​ការផ្ដល់​ឱកាស​សម្រាប់​អង្គពិធី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា កាន់តែ​ជិតស្និទ្ធ ផ្លាស់ប្តូរ​គំនិត យោបល់ ចែករំលែក​បទពិសោធ​ន៍​ល្អៗ និង ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​សុខដុម​នីយកម្ម​វិស័យ​ឥស្លាម​សាសនា​នៅ​កម្ពុជា សំដៅ​រក្សា​នូវ​សុខសន្តិភាព […]

ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីត​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។ ​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​នេះ ឯកឧត្ដម​បណ្ឌិត បាន​បង្ហាញ​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​សម្ដេច​តេជោ បានអនុញ្ញាត​ឲ្យ ឯកឧត្តម និង​ប្រតិភូ​ចូលជួប​សំដែង​ការគួរសម ក្នុងឱកាស​ដែល ឯកឧត្តម​បណ្ឌិត និង​ប្រតិភូ​អញ្ជើញ​ចូលរួម​កម្មវិធី​ស្រាយ​បួស ក្រោម​អធិបតីភាព​របស់ សម្ដេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នៅ​ល្ងាច​ថ្ងៃទី​២១ មីនា​នេះ​។ ​ឯកឧត្ដម​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្ដម​បណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីត​អនុ​ប្រធានាធិបតី និង បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ […]

ព័ត៌មានជាតិ

លទ្ធផល​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ រយៈពេល ៧​ថ្ងៃ​

​ពោធិ៍សាត់​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ កន្លងមកនេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចេញ​បទបញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​កម្លាំង​កង​អន្តរាគមន៍​ប្រមាណ​ជិត ៣០០​នាក់ ជាមួយ​មធ្យោបាយ​-​គ្រឿង​បំពាក់ ចេញ​ទៅ​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ដើម្បី​ជួយ​គាំទ្រ​ទៅ​ដល់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដែល​បាន នឹង​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់​។​ ​កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ ក៏​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ជួយ​គាំទ្រ និង​ចុះ​ប្រតិបត្តិការ​នៅ​លើ​គោលដៅ​សំខាន់ៗ​ចំនួន​១០​ក្នុង​ភូមិសាស្ត្រ​ផ្សេងៗ​គ្នា​នៃ​ស្រុក​វាលវែង និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ហើយ​ដែល​គោលដៅ​ទាំង​១០​នោះ​មានដូចជា គោលដៅ​ទី​១(​ចំណុច​ខ្នង ១៦ ក្នុង​ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​) គោលដៅ​ទី​២(​ចំណុច​ជើងភ្នំ​ប្រើ​ស ដល់​ទឹកធ្លាក់​ថ្ម​ចាំង និង​ចំណុច​ច្រក​ចង្អៀត ក្នុងភូមិ​ក្រពើរ​ពីលើ ឃុំ​ក្រពើរ​ពី ស្រុក​វាលវែង​) គោលដៅ​ទី​៣(​ចំណុច​អូរ​១ ចំណុច​អូរ​២ ក្នុង​ភូមិ​អូរ​ដី​ខ្មៅ ឃុំ​អន្លង់​រាប និង​ចំណុច​ជើងភ្នំ​ក្រឡឹង តាម​ជើង​ជញ្ជាំង​ភ្នំ ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​) […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​មាន​សេចក្តីរំភើប​រីករាយ ដោយ​បាន​ឃើញ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ចូលរួម​យ៉ាង​សកម្ម និង​ពេញលេញ នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​, ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព និង​សក្តានុពល​របស់​ជន​មាន​ពិការភាព ស្រប​តាម​សុភាសិត «​ពិការ​តែ​កាយ ចិត្ត​មិន​ពិការ​ឡើយ​»​។ ​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ កីឡាករ កីឡា​ការិនី និង​បុគ្គលិក​ទាំងអស់​នៃ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ប្រឹងប្រែង​កសាង​សមិទ្ធផល​នានា​។ ជន​មាន​ពិការភាព​ទាំងអស់​មិន​ឯកោ​នោះឡើយ ពោល​មាន​សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​នៅ​ជាប់​ជាមួយ​ជានិច្ច​។​ ​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ​កីឡាករ កីឡា​ការិនី ដែល​បាន​ប្រឹងប្រែង​លើក​កិត្តិយស​ជូន​ជាតិ​មាតុភូមិ ដោយ​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​នានា​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ទៅលើ​ជន​មាន​ពិការភាព​។ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការលើកកម្ពស់​សិទ្ធិ​រស់រាន​មានជីវិ​ត​រប​ស់ជន​មាន​ពិការភាព គឺជា​ការចាំបាច់ […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

នៅ​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា តំបន់​ជនបទ​កម្ពុជា​បាន និង កំពុង​ប្រែប្រួល និង ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី ពីមួយ ថ្ងៃ​ទៅ​មួយថ្ងៃ ហើយ​កំពុង​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ និង​ភាព​ស៊ីវិល័យ​លើ​គ្រប់​វិស័យ​។ អត្រា​គ្របដណ្ដប់​នៃ​ការប្រើប្រាស់​ទឹកស្អាត និង បង្គន់​អនាម័យ បាន​កើន​ប្រមាណ ៨៥% ដែល​បញ្ជាក់​ពី​ការរស់នៅ​ប្រកបដោយ​ផា​សុកភាព​របស់​ប្រជាជន នៅ​តំបន់​ជនបទ រួម​នឹង​មាន​មុខរបរ និង​សកម្មភាព​សេដ្ឋកិច្ច​នានា ដើម្បី​បង្កើន​ប្រាក់ចំណូល​, លើកកម្ពស់​ជីវភាព និង ចូលរួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​។​ ​សម្តេច​ធិបតិ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាននិងកំពុង​ដឹកនាំ​ប្រទេស​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ ដែល​បន្ត​កេរដំណែល​ជា​ប្រវត្តិសាស្ត្រ​ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦, […]

ព័ត៌មានជាតិ

តើ​លោក​នាយប៉ុស្ដិ៍ លំ​ហាច គិត​ឃើញ​យ៉ាងណា​??? បាន​ហ៊ាន​ផ្គើន និង​អនុសាសន៍ ដ៏​ថ្លៃថ្លា របស់​ប្រមុខ​ថ្នាក់ដឹកនាំ នៅតែ​បន្ត​បណ្ដែតបណ្ដោយ ឲ្យ​កើតមានល្បែង​លេង​ភ្នាល់​លុយ​ស្រែក​ហ៊ោកញ្ជ្រៀវ ក្នុង​ទឹកដី​របស់​លោក​ដោយ​មិន​ធ្វើ​ការទប់ស្កាត់​បែបនេះ

​ឃុំ​លំហាច ស្រុក​អង្គស្នួល ថ្ងៃទី​១៧.​ខែ​មីនា​.​ឆ្នាំ​២០២៤ ​បងប្អូន​ប្រជាពលរដ្ឋ​លោក​ឆ្ងល់​ថា តើ​លោក​នាយប៉ុស្ដិ៍​លំ​ហាច មាន​ដែល​បាន​មើល​តាម​ទូរទស្សន៍ មើល​តាម​ទូរ​សព្ទ​ដៃ និង​មាន​ដែល​បាន​ចូលរួម​ប្រជុំ​ថ្នាក់​ភូមិ​ឃុំ ឱ្យ​ធ្វើ​ការបិត​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ជា​ពិសេស​មាន​ដែល​បានឃើញ បាន​ស្ដាប់​ប្រសាសន៍​ថ្នាក់ដឹកនាំ លោក​បាន​មានប្រសាសន៍​យ៉ាង​ដាច់​ណាត់​ថា ឲ្យធ្វើ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ត្រូវតែ​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ឲ្យ​ខាន​តែ​បាន បើ​មាន​កើតមាន​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​ណា សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​នោះ ហ្នឹង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក ត្រូវតែ​ទទួលខុសត្រូវ​!​។​ ​ចុះ​ហេតុអ្វី ???​បានជា​នៅក្នុង​មូលដ្ឋាន​ឃុំ​លំ​ហាច នៅតែ​បន្ត​បណ្ដែតបណ្ដោយ ឲ្យ​កើត​មាន​លេងល្បែង​ប្រជល់មាន់ បាន​យ៉ាង​រលូន ដោយ​ពុំដែល​ឃើញ លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​លោក​មេ​ប៉ុស្តិ៍ ឃុំ​លំហាច (​លោក​សល់​ចិត្រា ) និង ហ្នឹង​លោក​មេ ឃុំ​លំហាច (​លោក​ហុង​ហៃ )​ចុះ​ធ្វើកា​រទប់​ស្កាត​បង្ក្រាប​ទីតាំង​លេងល្បែង​នោះ​ជល់​មាន់​មួយ​កន្លែង​នេះ​សោះ ដោយ​ផ្គើន​ហ្នឹង​អនុសាសន៍ របស់​ប្រមុខ​ថ្នាក់ដឹកនាំ យ៉ាង​ដូច្នេះ​ទៅវិញ​?​។​ សូមបញ្ជាក់​ថា តើ​កើតមាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ហើយ អំពើហិង្សា​ក្នុង​គ្រួសារ ក្មេង​ទំនើង ចោរឆក់ ចោរលួច ក្មេង​សែ​ប​គ្រឿងញៀន ជៀស​មិន​ផុត​នោះ​ឡើយ (​ត្រង់​ណា​ទៅ​ដែល​ហៅថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​????) ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​លំហាច សូម​សំណូមពរ 🙏​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​អង្គស្នួល​🙏​សូម​សំណូមពរ ដល់​លោក​មេបញ្ជាការ​មូលដ្ឋាន […]