ព័ត៌មានជាតិ

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​

នៅ​ល្ងាច​នេះ ថ្ងៃ​សៅរ៍ ៧​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ ក្រោម​ប្រធានបទ “ ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ ”​។ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើ​ក​ទី​៨ រៀបចំ​ឡើង​រយ​រយៈពេល​៣​ថ្ងៃ ពោល​គឺ​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៤ ដោយ​មាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​កម្សាន្ត​ជាច្រើន​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍​, គណៈកម្មការ​អន្តរក្រសួង​, ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, រដ្ឋបាល​ខេត្ត​សៀមរាប​, សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង វិស័យ​ឯកជន ដែល​បាន​រួម​សហការ​គ្នា​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី ៨, ក្រោម ប្រធានបទ​ដ៏​មាន​សារៈសំខាន់ គឺ «​ទន្លេ​ដើម្បី​សន្តិភាព និង ការអភិវឌ្ឍ​»​។​ ​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ទៀតថា […]

ព័ត៌មានជាតិ

រោងចក្រ​ចំនួន​បី​ទៅ​ផ្តល់​ឱកាស​ការងារ​ដល់​កម្មករនិយោជិត​ដល់​ទីតាំង​រោងចក្រ Y &W ផ្ទាល់​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤​នេះ រោងចក្រ​ចំនួន​បី​ដែល​មានឈ្មោះ​ថា អាយ​អេ អឺ​ភែ​រឹល រោងចក្រ​អេដា​ប់បែល​យូ​ថិ​ច ហ្គា​ម៉ិន ឯ​.​ក និង​រោងចក្រ​ស៊ីផេក បាន​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​នៅ​ខាង​មុខ​រោងចក្រ Y & W ដើម្បី​ផ្តល់​ពី​ឱកាស​ការងារ​ដល់​កម្ម​ករ​ផ្ទាល់​។ រោងចក្រ​ទាំង​៣​នេះ ត្រូវការ​កម្មករ​ប្រមាណ​៦៥០​នាក់​ដើម្បី​ចូល​បម្រើ​ការងារ​ជាច្រើន​ផ្នែក​។ ​លោក សេង លី​រិទ្ធា មន្ត្រី​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​IAIG I Apparel ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​បី ដែល​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​ខាង​មុខ​រោងចក្រ​Y & W​ផ្ទាល់ បាន​អះអាង​ថា រោងចក្រ​របស់​លោក កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ចំនួន​៤០០​កន្លែង​លើ​ផ្នែក​កាត់ដេរ និង​ផ្នែក​ផ្សេងៗ​ទៀត​។ ​សម្រាប់​លោក​រោងចក្រ អាយ​អេ អឺ​ភែ​រឹល នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​លុយ​បាយ​ថ្ងៃត្រង់ លុយ​បាយ​ក្នុង​១​ខែ លុយ​ព្រីម ប្រាក់​សម្រាប់​ធ្វើដំណើរ លុយ​ជំនាញ ប្រាក់រង្វាន់ និង​ប្រាក់​ថែទាំ​កូន​ដែល​ជា​មធ្យម​កម្មករ​ម្នាក់​អាច​ទទួលបាន​ប្រាក់ខែ​ចន្លោះ​៣៨៧​ដុល្លារ ដល់​៥៤០​ដុល្លារ​។ ​ទន្ទឹមនឹងនេះ លោក​អំពាវនាវ​ឱ្យ​កម្មករ​នៅ​រោងចក្រ​Y & W ដែល​កំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ឱ្យ​ដាក់ពាក្យ​រក​ការងារ​ឱ្យបាន​គ្រប់ៗ​គ្នា​។ ​សូមបញ្ជាក់​ថា ការផ្តល់​ឱកាស​ការងា​រ​ដល់​កម្មករ​និយោជិត​នេះ គឺជា​យន្តការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនាធិការ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​កម្មករ​កម្មការិនី​នៅ​រោងចក្រ​Y & W​ក្នុង​គោលបំណង​បន្ត​និរន្តរភាព​ជីវភាព​តាមរយៈ​ការងារ​ថ្មី​៕

ព័ត៌មានជាតិ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នា​រសៀល​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ និង បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​ឯកឧត្តម លោក សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​ឡាវ ក៏ដូចជា​ឯកឧត្តម ថង​លុន ស៊ី​សូលី​ត ប្រធានាធិបតី​ឡាវ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វិល័យ ឡា​ខាំ​ហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ឡាវ​នៅ​កម្ពុជា​នា​ពេល​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ឡាវ ជាពិសេស​លើ​ផ្នែក​កិច្ចការ​សន្តិសុខ ដែល​ប្រទេស​ទាំង​ពីរ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​។ ​ឯកឧត្តម វិល័យ ឡា​ខាំ​ហ្វង បាន​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក​និង​មានតម្លៃ អនុញ្ញាត​ឲ្យ​គណៈប្រតិភូ បាន​ជួប​សំដែង​ការគួរសម​នៅ​ពេល​នេះ​។ ក្នុង​ជំនួប​គ្នា​នោះ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេជោ អំពី​លទ្ធផល នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ ក្រសួង​មហាផ្ទៃ​កម្ពុជា ជាមួយ​សមភាព​គី​ឡាវ ដែល​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុង​ការងារ​សម្រាប់​ឆ្នាំ​២០២៤ […]

ព័ត៌មានជាតិ

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។ ​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖ ១៖ សេចក្តីព្រាង​គោលនយោបាយ​ជាតិ​លុបបំបាត់​ជំងឺអេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ​២០២៣-២០២៨ ២៖ សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២៥-២០២៧​។​ ៣៖ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​ ​កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​កិច្ចការ​ដឹកនាំ​រដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​។ ​ជា​កិច្ច​ចាប់ផ្ដើម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​មាន​គណបក្ស ៤ ចូលរួម​ប្រកួតប្រជែង និង​មាន​អង្គ​បោះឆ្នោត​ចូលរួម​រហូត​ដល់ ៩៩,៨៦%​។ លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា បាន​បង្ហាញ​ពី​ភាពចាស់ទុំ​ផ្នែក នយោបាយ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា សកម្មភាព​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Chang Won Sam ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៥​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម Chang Won Sam ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Chang Won Sam បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ជម្រាប​ផងដែរ​ថា កម្ពុជា​ជា​ប្រទេស​ទី​មួយ ដែល​ឯកឧត្តម​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ី ចាប់តាំងពី​ឯកឧត្តម​បំពេញ​តួនាទី​ជា​ប្រធាន KOICA កាលពី​ឆ្នាំ​២០២៣​។ ឯកឧត្តម​ប្រធាន ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ​។ បន្ថែម​ពី​នេះ ឯកឧត្តម​ប្រធាន បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ឯកឧត្តម​ធ្លាប់បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​កាលពី​ឆ្នាំ​២០០៦ ហើយ​តាមរយៈ​ទស្សនកិច្ច​លើក​នេះ ឯកឧត្តម​បាន​កត់សម្គាល់ឃើញ​ពី​ការផ្លាស់ប្តូរ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ចេញ​កម្លាំង​បើក​យុទ្ធនាការ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

ពោធិ៍សាត់​៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​ចេញ​បទបញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​បញ្ជា មធ្យោបាយ គ្រឿងចក្រ និង​កម្លាំង​កង​អន្តរាគមន៍​កងរាជអាវុធហត្ថ ប្រមាណ​៣០០​នាក់ ចុះ​ជួយ​គាំទ្រ​ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ពោធិ៍សាត់ ដើម្បី​បើក​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​ ​ចំពោះ​គោលដៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវ​ប្រតិបត្តិការ​ជា​អាទិភាព​មាន ០៤​ឃុំ និង ១៤​ចំណុច​ធំៗ ក្នុងនោះ ទី​១​នៅ​ឃុំ​ថ្ម​ដា (​ចំណុច​ខ្នង ១៦ ភូមិ​អូរ​សួស្តី ឃុំ​ថ្មដា ស្រុក​វាលវែង​)​។ ​ទី​២​នៅ​ឃុំ​អន្លង់​រាប​(​ចំណុច​ជើងភ្នំ​១៥០០ និង​ចំណុច​៨០ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ជើងភ្នំ​ក្រឡឹង និង​ជួរ​ភ្នំ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ជើងភ្នំ​ខ្មោច ភូមិ​អូរ​១៧ ឃុំ​អន្លង់​រាប ស្រុក​វាលវែង​/​ចំណុច​ដី​សហគម​ន៏​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប​/​ចំណុច​អូរ​១ អូរ​២ ចំណុច​ក្បាល​ស្ទឹង​ទួល​ល្ងៀង ភូមិ​អូរ​ដី​ខ្មៅ ឃុំ​អន្លង់​រាប​។ […]

ព័ត៌មានជាតិ

ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​រៀបចំ​ផែនការ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​!

ពោធិ៍សាត់ : នៅ​រសៀល​ថ្ងៃ​អាទិត្យ ១​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​រៀបចំ​ផែនការ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ នៅ​ភូមិសាស្ត្រ​ខេត្ត​ពោធិសាត់ ជាពិសេស​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ដែល​បាន និង​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ ស្រុក​វាលវែង​។​ ​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម អ៊ាង សុផល្លែត បាន​ផ្តល់​ជូន​ថវិកា​មុន​តាម​សំណូមពរ​របស់​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចំនួន ១០០​លាន​រៀល និង​ប្រេងសាំង ១០,០០០​លីត្រ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តល់​ជូន​ថវិកា​ចំនួន ១០០​លាន​រៀល និង​ប្រេងសាំង ១០,០០០​លីត្រ (​សរុប​ថវិកា ២០០​លាន​រៀល និង​ប្រេងសាំង ២០,០០០​លីត្រ​) សម្រាប់​កម្លាំង​ចុះ​ប្រតិបត្តិការ​ការពា​រការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ […]

ព័ត៌មានជាតិ

ទោះជា​យ៉ាង​ឈ្មួញ​នៅ​តែ​ហ៊ាន​កាប់​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ញញើត​ដដែល​ជា​ដដែល​តើ​មកពីរ​កត្តា​អ្វី​???

ស្រុក​ឳ​រ៉ា​ល់ : រសៀល​ថ្ងៃ​ទី​08/03/2024 ឈើ​ហ៊ុប ប្រភេទ​ម្រិញ ឬ​ហៅ​ថា​រាជ​កុល ចំនួន​១៥​ដុំ ដែល​មាន​មុខកាត់​៣០​ទៅ​៣៥​ជុំ​ឡើងទៅ ប្រ​វ៉ែង​៤​ម៉ែត្រ ទៅ​៥​ម៉ែត្រ​កន្លះ​ឡើងទៅ ត្រូវបាន​អ្នក​សារព័ត៌​ចុះ​ផ្ដិត​យក​រូបភាព តាម​ការ​ផ្ដល់​ព័ត៌មាន​ពីរ​ពលរដ្ឋ​រស់នៅ ភូមិ​រមាំង​ស ឃុំ​តា​សាល ស្រុក​ឳ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ។​ ​ក្រោយពីរ​អ្នកសារព័ត៌មាន​បាន​ចុះ​ផ្តិត​យក​រូប​ភាពជាក់ស្ដែង​ពិតជា​មាន​គំនរ​ឈើ​ជា​ច្រើន​កន្លែង ដែល​ពួក​ឈ្មួញ បាន​ដឹក​យក​មក​គរ​ទុក​ត្រៀម​ដឹកជញ្ជូន​បន្ត​នោះ​រួចមក ក៏បាន​ផ្ដល់​ព័ត៌មាន​ជូន​កម្លាំង​បរិស្ថាន ឧទ្យាន​នុរ​ក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល ធ្វើ​ការចុះ​ចាប់​បង្ក្រាប រឹម​អូស​យក​ទៅ​រក្សារ​ទុក បាន​ចំនួន​១៥​ដុំ នៅ​ស្មាក់​បរិស្ថាន ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត ក្នុង​នៅមាន​ជាច្រើន​កន្លែង​ទៀត ដែល​បងប្អូន​អ្នកសារព័ត៌មាន​ចុះ​ផ្ដិត​យក​រូបភាព​បាន​។ ​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​រមាំង​ស បាន​លួចខ្សឹម​ប្រាប់​ថា នៅ​ចំណុច​ភូមិ​រមាំង​ស​នេះ មាន​មេ​ឈ្មួញ ដ៏​ល្បីល្បាញ ខាង​ពង្រាយ​កូនចៅ ចូល​កាប់​ដឹកជញ្ជូន​ឈើ ពី​ក្នុង​ដែន​ការពារ​ផ្សេងៗ យក​មក​រក្សារ​ទុក​និង​លក់​បន្ត​ប្រចាំ រាប​ខែ​រាប់​ឆ្នាំ​មកហើយ មានឈ្មោះ លោក​ច​ន លោក​ប្រាជ លោក ង៉ា សិត​តែ​ជា​មេ​ឈ្មួញ​កាន់​ឆ្នាំ​ប្រចាំ ឃុំ​តា​សាល ។​ ​ពលរដ្ឋ​បាន​បន្តទៀតថា ចាំ​មើល​តើ​ប្រពន្ធ័​ច្បាប់ អាច​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត ដាក់​បន្តុក​អស់លោក មេ​ឈ្មួញ​ទាំងនោះ យកទៅ​ធ្វើការ​ចំណាត់ការ​តាម​និតិ​វិធី​ច្បាប់​បាន​ដែរឬទេ​??? បើ​នរណាៗ​ក៏​គេ​ដឹង គេ​ស្គាល់​ថា […]

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​អបអរសាទរ «​ទិវា​វប្បធម៌​ជាតិ​៣​មីនា​»

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ «​ទិវា​វប្បធម៌​ជាតិ​៣​មីនា​» លើក​ទី​២៦ ឆ្នាំ​២០២៤ និង​អញ្ជើញ​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ផងដែរ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​សូម​ពាំនាំ​នូវ​ក្ដី​នឹករឭក និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនី​ទាំងអស់ ដែល​កន្លងមក​ជា​រៀងរាល់ឆ្នាំ ទោះជា​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏ សម្ដេច​តេជោ មិន​អាក់ខាន​ក្នុង​ការចូលរួម​ពិធី​ដ៏​មាន​សារៈសំខាន់ នៃ​ទិវា​វប្បធម៌​ជាតិ​នេះ​។ សម្ដេច​តេជោ ហ៊ុន […]