កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅរង្វង់មូលវិមានឯករាជ្យ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី ៤៦ (៧ មករា ១៩៧៩-២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអានសន្ទរកថារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់បងប្អូនជាមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៤៥០០ នាក់។ ជំនួសមុខឱ្យសមាជិក សមាជិកា នៃអង្គមិទ្ទិញទាំងមូល លោកស្រី វិឆដា មានប្រសាសន៍ថា÷ ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវសុន្ទរកថា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជា ជនកម្ពុជា ដែលអានដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺរួចមក ខ្ញុំព្រះករុណា ខ្ញុំសូមគោរពអនុញ្ញាតធ្វើ […]
Author: phanny
ពាន់រង្វាន់ ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ រកឃើញជើងឯកលេខ១ បានទៅលើក្រុមបាល់ទាត់ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយយកឈ្នះក្រុមជើងខ្លាំងគ្រប់គ្រងជើងឯករហូត២ជំនាន់ លទ្ធផល៣ទល់០ នៅកីឡដ្ឋានខេតកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ ដែលមានរយៈ៣ខែ ដែលមានក្រុមបាល់ទាត់មក៣២ក្រុមទូទាំងខេត្ត ត្រូវបានបិទបញ្ចប់នាថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ តាមរយៈការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងក្រុមខ្លាំងកំពង់ស្ពឺយូណាយធីត ជាលទ្ធផល ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តកំបង់ស្ពឺ ឈ្នះ៣ទល់០។ ការប្រកួតពេញម៉ោងរវាងក្រុមជើងឯកដណ្តើមពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលអញ្ជើញទស្សនាដោយផ្ទាល់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងម្ចាស់ពានរង្វាន់គឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមានមហាជនចូលទស្សនាមនុស្សប្រម៉ាណជិត៣០០០នាក់ នៅពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ឆ្នាំ២០២៤ ម្ចាស់ជ័យលាភីបាល់ទាត់មហាជន ពានរង្វាន់ឆ្នាំ២០២៤ ដែលត្រូវទទួលបានមាន៖ * ចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ២៧គ្រឿង ថវិកាចំនួន៥លានរៀល បាល់៣គ្រាប់ ទង់អនុស្សាវរីយ៍១។ * ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់២៧គ្រឿង ថវិកាចំនួន១០លានរៀល បាល់៤គ្រាប់ ទង់អនុស្សាវរីយ៍១។ * ចំណាត់ថ្នាក់លេខ១ ពាន១ មេដាយមាស២៧គ្រឿង ថវិកាចំនួន១៥លានរៀល បាល់៥គ្រាប់ ទង់អនុស្សាវរីយ៍១។ […]
ចូលឆ្នាំថ្មីភ្លាម អាវុធហត្ថខេត្ដកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថស្រុក ធ្វើការបង្ក្រាប កន្លែងល្បែងជាលក្ខណៈទ្រង់ទ្រាយ មួយកន្លែងជាកាដូឆ្នាំថ្មី នេះជាគំរូល្អ សង្ឃឹមថា អនុវត្តច្បាប់ គ្រប់បណ្ដាខេត្ដរាជធានី ទូទាំងប្រទេសកម្ពុជា និងអនុវត្ដបានជាបន្តបន្ទាប់ ដូចខេត្ដកំពង់ស្ពឺ
– អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់ ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ ( បុគ្គលិកស្រី១០នាក់ នឹងជនជាតិចិន០៣នាក់) ករណីល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យរួមមាន៖ – ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ – ទី២.ឈ្មោះLiu Li yan ជនជាតិចិន(បុគ្គលិក) អាយុ៥១ឆ្នាំ – ទី៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ – ទី៤.ឈ្មោះ ធឿន […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយានាយឧត្តមសេនីយ៍ ម៉ឹង សំផន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ភរិយារបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះមរណភាពលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីម។ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចាត់ទុកមរណភាពរបស់លោកស្រី ជាការបាត់បង់ភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយ ជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក ដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល លើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក ។ សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង […]
សម្តេចតេជោរំលឹកសារចំនួន៣ ក្រោយមេដឹកនាំខ្មែរក្រហមទទួលទានអាហារនៅផ្ទះសម្តេចកាលពី២៦ឆ្នាំមុន
(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានរំលឹកសារដ៏សំខាន់ចំនួន៣ ចំណុចទៅកាន់ប្រជាពលរដ្ឋខ្មែរ និងបរទេស ក្រោយក្រុមមេដឹកនាំខ្មែរក្រហមបានសម្រេចបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាល ហើយបានចូលរួមទទួលទានអាហារនៅផ្ទះសម្តេចនៅក្រុងតាខ្មៅកាលពី២៦ឆ្នាំមុន ពោលគឺឆ្នាំ១៩៩៨។ សំណេរ តាមហ្វេសបុក និងតេលេក្រាម ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ចំនឹងថ្ងៃអបអរសាទរខួប២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប ១ឆ្នាំនៃ«ទិវាសន្តិភាពនៅកម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន, នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្គ្រាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា« ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ ចេញទៅកាន់៖ ១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។ […]
ក្រុមក្មេងទំនើង ចំនួន ៣នាក់ ដែលមានដាវ និងកាំបិតផ្គាក និងមានរក្សាទុកសារធាតុញៀនជាច្រើនកញ្ចប់ផងនោះ ត្រូវបានតម្មាំងអាវុធហត្ថ មន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អាវុធហត្ដខេត្ដកំពង់ស្ពឺ ធ្វើការសហការ ជាមួយកម្លាំងអាវុធហត្ថស្រុកកងពិសី បានធ្វើការចាប់បង្ក្រាបបាន
ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង១៣:៣១នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចខ្ទមដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតក្នុង ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្លាំងអាវុធហត្ថខេត្ដ ហសការជាមួយកម្លាំងអាវុធហត្ថស្រុកគងពិសី ក្រោមចាចង្អុរបង្ហាញ ពីលោក ឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ និងដឹកនាំកម្លាំងចុះបង្ក្រាប ដោយលោក ណុល ដារ៉ា ប្រធានមន្ទីរយុត្តិធម៌ និងលោក ទំ សារិទ្ធ មេបញ្ជាការអាវុធហត្ថស្រុក បានធ្វើការយ៉ាងយកចិត្ដទុកដាក់ និងគោរពតាមបទបញ្ជា បានធ្វើការបង្ក្រាប និង ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់ -១.ឈ្មោះ គឹម សំអាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២.ឈ្មោះ មឿន សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៣.ឈ្មោះ សាត សុរិទ្ធ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ គ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នេះក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ […]
លុបបំបាត់ឱសថក្លែង ក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និង សេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត និងនិងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែង ក្លាយនិងសេវាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងរខេត្ត តំណាងកងកម្លាំងទាំង០៣ លោក/លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យនិយ័តកម្មសុខា ភិបាល រដ្ឋបាលក្រុង/ស្រុកទាំង០៩ ស្រុកប្រតិបត្តិទាំង៤, ប្រធានក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង០៥ សរុបមាន ចំនួន ៤១រូប។ ជាកិច្ចចាប់ផ្តើម លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល បានធ្វើរបាយការណ៍សង្ខេបពី ស្ថិតិ សកម្មភាពការងារ និងបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងនឹងការងារនិយ័តកម្មសុខាភិបាល ក្នុងខេត្ត កំពង់ស្ពឺ ឆ្នាំ២០២៤ជូនអង្គប្រជុំ។ ជាកិច្ចបន្ទាប់ជាមតិសំណេះសំណាល […]
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធារឆ្នាំ២០២៤
កំពង់ស្ពឺ៖ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ប្រាប់ដល់នាយ នាយទាហានរងនិងពលទាហានទាំងអស់ត្រូវតែការពារឱ្យបានអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាពនិងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ដោយមិនឱ្យជនអគតិណាម្នាក់ ឬក្រុមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ឯកឧត្តមមានប្រសាសន៍ដូច្នេះនៅពេលដែល ឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធារឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងដែលជានាយទាហាន និងពលទាហានទាំងអស់ បានខិតខំប្រឹងប្រឹង ដែលសម្រេចបានស្នាដៃ និងសមិទ្ធផលធំៗជាច្រើនលើការងារអភិវឌ្ឍវិស័យការពារជាតិ ការងារសន្តិសុខយោធា ការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន បំប៉នសមត្ថភាពទាំងចំណេះដឹង ជំនាញបច្ចេកទេស និងស្មារតីឆន្ទៈមនសិការស្នេហាជាតិ ដើម្បីធានាចីរភាពនៃខឿនការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានក្រើនរំឭកដល់សិក្ខាកាមដែលជានាយទាហាន និងពលទាហានទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ […]
លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?
ភ្នំពេញ ៖ លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។ ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។ លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ មកបញ្ជាក់ជូនថា សម្រាប់ឃុំ-សង្កាត់ក្នុងខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ សេវាលិខិតបញ្ជាក់ប្រវត្តិដីធ្លីមានតម្លៃ៥.០០០រៀល ចំណែករាជធានី ខេត្តផ្សេងមានតម្លៃ១០.០០០រៀល ដោយមានរយៈពេល៧ថ្ងៃ នៃថ្ងៃធ្វើការដូចគ្នា។ លោកបណ្ឌិត បានបន្ថែមទៀតថា ប្រជាពលរដ្ឋដែលមានបំណងស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី សូមអញ្ជើញទៅកាន់សាលាឃុំ-សង្កាត់ នៃដីធ្លីនោះ ដោយភ្ជាប់ឯកសារមួយចំនួនរួមមាន ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលចំនួន១ច្បាប់ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត៕ ដោយ ៖ […]