កាលពីថ្ងៃទី១៣.០១.២០២៤ វេលាម៉ោង១៧និង០០នាទី សហគ្រាសស្លសំណអាគុយ នៅភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួលរថយន្ត ម៉ាក Hyundai ពណ៍ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A: 2400របស់ក្រុមហ៊ុនអូរឡែរ នៅជម្ពូរវ័ន ដឹកសំណទម្ងន់២៦. ៣៤១តោន ទៅកំពុងផែ ខេត្តព្រះសីហនុ។ អ្នកបើកបរឈ្មោះធី វិរ: ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ នៅថ្ងៃទី១៤.០១.២០២៤វេលាម៉ោង ១៣និង៣០នាទី មានឈ្មោះស៊ិន ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងកម្មករ២នាក់ បានដឹកសំណដែលស្លរួច តាមរថយន្ត២គ្រឿង ទម្ងន់១៣,៥៥៥តោន មកលក់ឲសហគ្រាសក្រោយពិនិត្យសំណ ជារបស់ សហគ្រាសដែលដឹកទៅខេត្តព្រះសីហនុ ហើយបានសួរទៅក្រុមហ៊ុនដឹកជញ្ជូន ទើបដឹងថា សំណនេះ ត្រូវបានក្រុមចោរ និងអ្នកបើកបរ រួមគំនិតគ្នាកាត់កុងទីន័រយកតាមផ្លូវ ពេលដឹកទៅខេត្តព្រះសីហនុ ។ តាមការស្រាវជ្រាវ កន្លែងកាត់កុងទីន័រយកសំណ ស្ថិតនៅក្នុងទីតាំងបន្ទាយ ACO ភូមិអន្លង់ថ្លឹង […]
Author: phanny
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៤ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ រសៀលថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៤ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៩ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២៧នាក់ នៅសាលប្រជុំ កង ហ៊ាងសាលាខេត្តកំពង់ស្ពឺថ្មី ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ តាមរបៀបវារៈដែលបានគ្រោងទុក ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកប្រធានក្រុមហ៊ុនបានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ដែលក្នុងនោះ លោកបានសម្ដែងនូវការកោតសរសើរចំពោះគំរូវីរៈភាពដឹកនាំរបស់សម្តេចតេជោ ផងដែរ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន មានមូលដ្ឋាននៅសិង្ហបុរី និង បាននិងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ […]
អាសូរណាស់! គ្រួសារក្រីក្រហើយ ភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ទៀត
ខេត្តកំពង់ឆ្នាំង៖ ផ្ទះធ្វើអំពីសរសរឈើប្រក់ស្លឹកទំហំ៣x៤ មួយខ្នង ត្រូវភ្លើង ភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ ខណៈគ្រួសារនេះកំពុងមានជីវភាពខ្វះខាត រកទីពំនាក់គ្មាន។ ហេតុការនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៦និង១៥នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ប្រភពនៅទីនោះបញ្ចាក់ថា៖ជនរងគ្រោះប្ដីឈ្មោះចាប ចំរើន ប្រពន្ធឈ្មោះ កា ភាព មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ហើយជាគ្រួសារក្រីក្រ សុំដីរបស់គេដើម្បីសង់ផ្ទះតូចមួយរស់នៅបណ្ដោះអាសន្ន។ ករណីនេះមិនទាន់ដឹងពីមូលហេតុនោះទេ ដោយមិនមានមនុស្សនៅលើផ្ទះ ហើយគាត់និងប្រពន្ធព្រមទាំងកូន រវល់ចុះទៅធ្វើការស៊ីឈ្នួលកម្មករគេនៅមាត់ទន្លេ នៅក្នុងភូមិសង្កាត់ ដែលកើតហេតុខាងលើ ។ អគ្គិភ័យនេះឆេះផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារៈ មួយចំនួនដូចជា៖ សម្លៀកបំពាក់ មុង ភួយ ខ្នើយក ន្ទេល ឆ្នាំង ចាន ឯកសារសៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណសំបុត្រកំណើត ជាពិសេសគឺប័ណ្ណក្រីក្ររបស់គ្រួសារគាត់ ។ ដូចនេះពួកគាត់ សូមអំពាវនាវ សប្បុរសជន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទាំងអស់ សូមមេត្តាជួយគាត់ផង គ្រួសារគាត់ត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុង គ្មានសល់អ្វីក្រៅពីសំលៀកបំពាក់មួយចង្កេះជាប់ខ្លួននេះទេ! […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកឧត្ដមអគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម
នាព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងឱកាសនៃជំនួប ឯកឧត្ដម Mathias Cormann បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។ ឯកឧត្តម អគ្គលេខាធិការអង្គការ OECD […]
អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.Com ប្តេជ្ញានាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ។ ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីអគ្គនាយិកា និងសហការី និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ […]
ស្រែប្រាំងប្រជាកសិករក្នុងឃុំគោកបន្ទាយ ប្រមាណ៣៨០ហិកតា ត្រូវបានជួយសង្គ្រោះ
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តមប៉ា សុខុមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកដោក ប៊ុនថុនប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងក្រុមការងារបច្ចេកទេសប្រព័ន្ធធារាសាស្ត្រនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យប្រព័ន្ធប្រឡាយមេ និងប្រឡាយរងនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានស្តារប្រឡាយមេ ប្រឡាយរងបានប្រវែង៥៤០០ម៉ែត្រ។ ក្នុងនោះមន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម នឹងដាក់ម៉ាស៊ីនបូមទឹកធំៗចំនួន៧គ្រឿង ប្រេងចំនួន៣ពាន់លីត្រ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ ក៏បានឧបត្ថម្ភប្រេង ១៥០០លីត្រ ដើម្បីបូមទឹកពីបឹងធំ សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋរហូតដល់ច្រូតកាត់ ។ ដោយឡែកការជួយសង្គ្រោះស្រែប្រាំងនៅក្នុងឃុំគោកបន្ទាយ មកដល់ថ្ងៃនេះបានប្រមាណ៣៨០ហិកតាក្នុងចំណោមស្រូវខ្វះទឹក៤០០ហិកតា ៕
កម្លាំងចម្រុះបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ (អតីតឡូត៍នេសាទលេខ២)
(បាត់ដំបង) កម្លាំងគណៈបញ្ជាការឯកភាពស្រុកឯកភ្នំ ដែលដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធខេត្ត កម្លាំងភូមិភាគ៥ កម្លាំងសឹករងខេត្ត កម្លាំងស៊ើបការមណ្ឌល៥ កម្លាំងបរិស្ថាន កម្លាំងជលផល និងកម្លាំងសហគមន៍នេសាទ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ (អតីតឡូត៍នេសាទលេខ២) ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រ (អតីតឡូត៍នេសាទលេខ២) នៅចំណុចតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងសរុបចំនួន ២៥នាក់ កាណូត ១០គ្រឿង និងបានកាប់បំផ្លាញសាច់មងប្រវែង ៥,២០០ម៉ែត្រ ,ឡុកចំនួន ១៥ឡុក ,បង្គោលបណរ៉ាវ ចំនួន ៨០០ដើម និងព្រលែងត្រីចម្រុះប្រមាណ ១០០គីឡូក្រាម ។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរប្រជាពលរដ្ឋ ឈ្មោះ រ៉ើន បូ បានប្រគល់ ឧបករណ៍នេសាទខុសច្បាប់(អាំងវ៉ិចទ័រ)ចំនួន១គ្រឿង និងពលរដ្ឋផ្សេងទៀតសរុប ចំនួន ៣២នាក់ បានមកធ្វើកិច្ចសន្យាផ្តិចមេដៃ ដើម្បីបញ្ឈប់ដាក់បណរ៉ាវ ក្នុងដែនអភិរក្សអតីតឡូតិ៍លេខ ២ ក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំផងដែរ។