ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ទន្រា​ន​ដី​រដ្ឋ​តំបន់​៣

​ខេត្ត​កំពង់ធំ​៖ លោក​សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ជនសង្ស័យ​២​នាក់ ទី​១/​ឈ្មោះ​តាក់ សំណាង ,​ទី​២/​ឈ្មោះ​លន់ នា និង​វត្ថុតាង ត្រាក់ទ័រ​៣​គ្រឿង នឹង​ត្រូវ​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​ក្រោយ​បញ្ចប់​ការសួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​។​ ​គួររំលឹកថា បើទោះជា​មាន​បទបញ្ជា​ពី​ឯកឧត្តម​ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បានឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ជនខិលខូច​ដែល​យក​ត្រាក់ទ័រ​ទៅ​ជាន់​ភ្ជួរ​លើ​ដី​របស់​រដ្ឋ​នៅ​តំបន់ ៣ ដែលជា​តំបន់ហាមឃាត់​របស់​រដ្ឋ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ មាន​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង បាន​ចុះ​ធ្វើ​សកម្មភាព​ភ្ជួរ​និង​ជាន់​ដី​របស់​រដ្ឋ​នៅ​ចំណុច​ក្បាល​កំពីង ,​ចំណុច​អន្លង់​អា​នុប ,​និង​ចំណុច​សាន​ស្រាត ស្ថិតនៅក្នុង​ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត​កំពង់ធំ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ យក​មក​សាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ផងដែរ​។ ​បន្ទាប់​ពី​ការសាកសួរ​រួច ខណៈ​នេះ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បញ្ជូន​ខ្លួន​មក​សាលាតំបូង​ខេត្ត​កំពង់ធំ​ដើម្បី​ចំណាត់ការ​បន្ត​តាម​និតិ​វិធី​។​

ព័ត៌មានជាតិ

ដីព្រៃ​លិច​ទឹក​តំបន់​៣​ជិត​១០០​ហិច​តា នៅ​ចំណុច​ព្រែកស្តី​ដកគង ក្នុង​ឃុំ​ពាម ឆ្កោក​ដែល​គេ​លួច​ឈូសឆាយ​កាន់កាប់​ពី​រដូវ​ទឹក​ឡើង​ឆ្នាំ​២០២៣ ត្រូវ​រដ្ឋបាល​ស្រុក​ជល​គី​រី​ចុះ​បង្ក្រាប​មិន​អោយ​ធ្វើ​ស្រែ​ឡើយ​

​ខេត្ត​កំពង់ឆ្នាំង ៖ ​សមត្ថកិច្ច​ចម្រុះ នៃ​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជល​គីរី​នៅ​ថ្ងៃទី ២៧​ខែ​មករា ឆ្នាំ​២០២៤ បាន​សហ ការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​លួច​ឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជិត​១០០​ហិកតា​និង​លួច​ព្រោះ​ស្រួវ នៅ​ចំណុច​ព្រែក​ស្ដី​ដក​គងតូច ជាប់ដៃ​ព្រែក​ផ្ទោល ស្ឋិតនៅក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល គី​រី ខេត្ត​កំពង់ឆ្នាំង​។​ ​លោក ដូវ គឹម​ស៊ីន អភិបាល​ស្រុក​ជល​គិរី​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ បាល​ស្រុក​បាន​អោយដឹង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា​នេះ​បាន​និយាយ​ឲ្យដឹងថា ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ចំណុច​ខាងលើ​នេះ​ត្រូវបាន​ជនខិលខូច​លួច​ទន្ទ្រាន​ឈូសឆាយ​កាល​រដូវ​ទឹកទន្លេ​ឡើង​ក្នុង​ឆ្នាំ​២០២៣​កាល​នោះ​សមត្ថកិច្ច​យើង​ក៏​ធ្លាប់​បាន​កោះហៅ​អ្នក​ឈូសឆាយ​មួយចំនួន​នោះ មក​ធ្វើ​កិច្ច សន្យា​បញ្ឈប់​ការ​ឈូសឆាយ និង​ក៏​មិន​អនុញ្ញាត​ឲ្យ​ព្រោះស្រូវ​ធ្វើស្រែ​នោះ​ឡើយ​។​ ​ប៉ុន្តែ​ជាក់ស្ដែង​នៅ​រដូវ​សម្រក​ឆ្នាំ​នេះ​សម​ម​ត្ថ​កិច្ច​យើង​បាន​ចុះទៅ​ពិនិត្យ​ឃើញ​ដីព្រៃ​លិច​ទឹក​តំបន់​៣​នៅ​ចំណុច​នេះ​ត្រូវ​គេ​លួច​អស់​ជិត​១០០​ហិកតា ។​ ហើយក៏​មាន​អ្នក​លួច​ចូល​មក​ព្រោះស្រូវ​ដើម្បី​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។ ដូចនេះហើយ​ទើប​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​ឆ្នាំ​២០២៤ សមត្ថ​កិ ច្ច​ចម្រុះ​នៃ​គណៈ​បញ្ជា ការឯកភាព​រដ្ឋ​បា ល​ស្រុក​ជល​គី​រី​បាន​ស ហ​ការ​គ្នា​ចុះ​បង្ក្រា ប​ករណីនេះ ។​ ដោយ​ពេល​សមត្ថកិច្ច​ចុះ ទៅដល់ ឃើញ​មាន​ជនល្មើស​ជិត​១០​នាក់ កំពុង​ព្រោះស្រូវ​បាន​រត់គេចខ្លួន សមត្ថកិច្ច​បាន​ដកហូត​ពូជ​ពង្រោះ​បាន​១២​បាវ​ដែល​ក្នុង​១​បាវៗ​មាន​ទម្ងន់​៤០​គី​ឡូ ហើយ​នៅ​លើ​ទីតាំង​នោះ ដី​មួយ​ចំនួន​តូច ត្រូវបាន​គេ​លួច​ព្រោះស្រូវ​រួចហើយ ករណី​នេះ​រដ្ឋបាល​ស្រុក​បន្ត​ចុះ​បង្ក្រាប​មិន​អនុញ្ញាត​ឲ្យមាន​ការ​ធ្វើ​ស្រែ​បន្ត​ទៀត​ឡើយ​។​ ​លោក​អភិបាល​ស្រុក​ជល​គី​រី​បានបញ្ជាក់ ឲ្យដឹងទៀតថា ករណី​លួច​ឈូសឆាយ​ដី​លិច​ទឹក​តំបន់​បី​នៅ​ចំណុច​នេះ​គឺ​ប្រឆាំងនឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​ ​ដោយ​មាន​ការសង្ស័យថា មាន​អ្នក​រៀបចំ​បើកភ្លើង​ខៀវ​នូវ​ពី ក្រោយខ្នង ដែល​សមត្ថកិច្ច​យើង​កំពុង […]

ព័ត៌មានជាតិ

​មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ទទួល​ស្វាគមន៍ កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​

(​បន្ទាយមានជ័យ​)៖​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​រឹតចំណង​សម្ព័ន្ធ​មេត្រីភាព និង​បំពេញ​ការងារ​របស់​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត ដែល​ដឹកនាំ​ដោយ​ឧត្តមនាវី​ត្រី ថា​ប៉ាត់ សុ​ផា​កាន នាយសេនាធិការ កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត​។​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ទីបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នា​រសៀល​ចុ​សប្តាហ៍​នេះ ដោយ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង នាយការិយាល័យ ផ្នែក ។​ ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​មានប្រសាសន៍ថា កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត ដែល​បាន​អញ្ជើញ​មក​កាន់​ទី​បញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នា​ឱកាស​ពេលនេះ គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ដើម្បី​ពង្រឹង​សម្ព័ន្ធ​មេត្រីភាព កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ហើយ​លោក​មេបញ្ជាការ ក៏​បាន​ជូនពរ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​កងកម្លាំង​ការពារ​ព្រំដែន​ចន្ទបុរី​-​ត្រាត ឲ្យទទួល​បាន​ជោគជ័យ និង​ប្រកបដោយ​សុខ​សុវត្ថិភាព​។​ ​ឆ្លើយតប​ក្នុង​ពិធី​នេះ លោក​ឧត្តមនាវី​ត្រី ថា​ប៉ាត់ សុ​ផា​កាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និង​ថ្នាក់ដឹកនាំ កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល និង​ដិតដល់​ចំពោះ​គណ​:​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ដើម្បី​រឹតចំណង​សម្ព័ន្ធ​មេត្រីភាព និង​បំពេញ​ការងារ​របស់​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត​នៅពេលនេះ​៕ ​  

ព័ត៌មានជាតិ

លោក​មេឃុំ និង​ប្រជាពលរដ្ឋ​ចំនួន​៧​ភូមិ ក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ពួក គាត់​ជាង​៧០០​ហិកតា​រង​នូវ​ការ​ក្រៀម​ស្វិត​ឲ្យ​រស់​ឡើង​វិញ​បាន​ទាន់​ពេលវេលា​

កំពង់ឆ្នាំង ៖ ដោយសារ​តែ​មួយ​រយៈ​នេះ នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជួប​ប្រទះ​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ក្នុង​ភូមិសាស្ត្រ​ជាច្រើន​ទីតាំង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម អភិបាលខេត្ត និង​មន្ទីរ​ធនធានទឹក​រួម​ទាំង​ក្រុម​ការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​មមាញឹក​ក្នុង​ការចុះពិនិត្យ​និង​រិះរក​គ្រប់​វិធី​ដើម្បី​ដាក់​គ្រឿងចក្រ​ជីក​កកាយ​ប្រឡាយ​បង្ហូរទឹក និង​ដាក់​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​នៅ​តាម​បណ្ដា​ទីតាំង​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវប្រាំង ដោយ​បូម ទឹក​ពី​បឹង ឬ​ទន្លេ​នាំមក​ស្រោចស្រព​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេល​។​ ​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ជាង​៧០០​ហិកតា​ស្ថិតនៅ​ក្នុង​ឃុំ​ខុន​រ៉ង់ ស្រុក​បរិបូណ៌ ដែល​កំពុង​ជួបប្រទះ​នូវ​ការ​ក្រៀម​ស្វិត​ដោយសារតែ​មិន​មាន​ទឹក​ស្រាច​ស្រព​។​បន្ទាប់ពី​លោក អភិបាលខេត្ត និង​លោក ប្រធាន​មន្ទីរ​ធនធានទឹក​រួម​និង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​នៅ​ភូមិសាស្ត្រ​ទីតាំង​ខាងលើនេះ​រួចមក ឯកឧត្តម អភិបាល ខេត្ត​ក៏​បាន​សម្រេច​បញ្ជូន​គ្រឿងចក្រ​ចំនួន​២​គ្រឿង​ជីក​ប្រឡាយ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៣​ពាន់​ម៉ែត្រ និង​ដាក់​ម៉ាស៊ីនបូមទឹក​ធន់​ធំ ដើម្បី​នាំ​ទឹក​ពី​ទន្លេ​យកមក​ស្រោចស្រប​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ក្រៀម​ស្វិត ចំនួន​ជាង​៧០០​ហិកតា​។​ ​លោក លន់ គង់ មេឃុំ​ឃុន​រ៉ង់ ក្នុង​ស្រុក​បរិបូណ៌​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​មករា ឆ្នាំ​២០២៤​នេះ​ឲ្យដឹងថា បន្ទាប់ពី​លោក និង​ក្រុមប្រឹក្សា​ឃុំ​រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ស្រុក​ចុះ​មូលដ្ឋាន​ឃុំ​ខុន​រ៉ង់​ចុះ​ពិនិត្យ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ភូមិ ក្នុង​ឃុំ​របស់​លោក​មាន​ចំនួន​ជាង​៧០០​ហិកតា ដែល​រង​នូវ​ការ​ក្រៀម​ស្វិត​ដោយ សារ​ការខ្វះខាត​ទឹក​ស្រោចស្រព លោក​ក៏​បាន​ដាក់សំណើ​ស្នើសុំ ទៅ​ឯកឧត្តម អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ឆ្នាំង​ជា​បន្ទាន់​ផងដែរ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ទីរ​ធនធានទឹក​ជួយ​ស្ដារ​ប្រឡាយ និង​ដាក់​ម៉ាស៊ីនបូមទឹក​ធន់​ធំ ដើម្បី​ធ្វើ​ការសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ឲ្យបាន​ទាន់​ពេលវេលា​។​ ​លោក​បាន​បន្តថា បន្ទាប់​ពី​សំណើ​របស់​លោក​បាន​ទៅ​ដល់​ឯកឧត្តម អភិបាលខេត្ត និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ឆ្នាំង​ហើយ​នោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

​ពិត​ជា​សាហាវ​ព្រៃផ្សៃ​ពេក​ហើយ លើកដៃ​សម្លាប់​ចៅ​បង្កើត​អាយុ​៨​ឆ្នាំ រួច​យក​ដុំថ្ម​សង្ក​ត​ពី​លើ ក្រោយ​ភូមិ ប្រជាពលរដ្ឋ​ប្រទះឃើញ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​

​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងប្រុស​ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ វីរៈ ដោយ​មាន​ដុំថ្ម​សង្កត់ពីលើ ស្ថិត​នៅ​ជើងភ្នំ​អញ្ញា​ខាងជើង ភូមិ​អូរ​នាង​ហីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ក្រោយពី​កើតហេតុ​ជិត​១០​ថ្ងៃ​។​ ​ករណីនេះ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៤ ឈ្មោះ ម៉ុម រឿន (​ជា​យាយ​បង្កើត​) បាន​ប្តឹង​សមត្ថកិច្ច​ពី​ករណី​បាត់​ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅ​ចំណុច​ភូមិ​អូ​នាង​ហីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​ ​ដោយ​អនុវត្ត​តាម​បទបញ្ជា នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន​, ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​អង្គការ CPU បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈាន​ដល់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈ្មោះ ម៉ុម […]

ព័ត៌មានជាតិ

​រដ្ឋបាល​ខេត្ត​ក្រចេះ ច្រាន​ចោល​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ថា​មន្ត្រី​ស្លៀកពាក់​ស៊ីវិល​ទៅ​ប្លន់​ដី​របស់​គាត់​

ក្រចេះ ៖ ថ្មីៗ​នេះ​មាន​ប្រជាពលរដ្ឋ ឈ្មោះ លឹម សុខ​ឈង រស់នៅ​ភូម​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ផ្ញេ​ី​រ​អេឡិកត្រូនិច ចូលតេ​ឡេ​ក្រាមរ​បស់​សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ដោយ​បាន​ចោត​ប្រកាន់​ថា ពេលនេះ​នៅ​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មាន​មន្ត្រី​ពាក់ព័ន្ធ​ស៉ីវិល​មក​ប្លន់ដី​ប្រជាពលរដ្ឋ​។ ​ឆ្លេី​យត​ប​ទៅនិង​ការ​ចោតខាង​ខាង រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៤ បានឲ្យដឹងថា ការផ្ញេ​ី​សារ​ចូលតេ​ឡេ​ក្រាម សម្ដេច​តេជោ របស់​បុគ្គល​ខាងលេ​ី គឺជា​ការ​បំភាន់​ព័ត៌មាន និង​ប្រឌិត​រឿង​ឡេីង​គ្នុង​គោលបំណង បង្ខូចឈ្មោះ​មន្ត្រីរាជការ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​ខិតខំ​បំពេញ​តួនាទី​។ ​អាជ្ញាធរខេត្ត ក៏​បាន​បញ្ចាក់​ដែរ ថា​កាលពី​ឆ្នាំ​២០២០ មាន​គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ បណ្ដាលឲ្យ​បាក់​ច្រាំង ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ឃុំ​ឆ្លូង ស្រុក​ឆ្លួង ខេត្ត​ក្រចេះ ដោយ​មេ​ី​ល​ឃេ​ី​ញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បាន​ស្នេី​រសុំ​រាជរដ្ឋាភិបាល កាត់​ដីចំកា​រមៃសាក់​ចំនួន ៣,៧៧​ហិ​.​ត នៅ​ភូមិ​ហាន់ជ័យ​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ចេញពី​ក្រសួង​កសិកម្ម សម្រាប់ធ្វេី​ជា​ដី​សម្បទាន​សង្គមកិ​ច្ច រៀបចំ​ជា​ឡូត៌ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែរ​រង​គ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ កាល​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៣​និង​១៥​នាទី រំលង​អាធ្រា​ត កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង​នគរបាល​ព្រំដែន​ទឹក​វរ​២៤០ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ ចុះបង្ក្រាប​ករណី​ជួញដូរ និង​ដឹកជញ្ជូន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​០២​គោលដៅ គោលដៅ​ទី​១ ស្ថិត​នៅ​ចំណុច មុខ​កំពង់ផែ​កំពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទី​២ ស្ថិត​នៅ​ចំណុច ក្រុម​៣ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​ដកហូត​វត្ថុតាង​រួមមាន​: ១-​ឈ្មោះ shi yuan ya ភេទ​ប្រុស ជនជាតិ​ចិន​ ២-​ឈ្មោះ Huang […]

ព័ត៌មានជាតិ

យោធា​ថៃ​ប្រទះ​ឃើញ​អាវុធយុទ្ធភណ្ឌ​ជាច្រើន​នៅក្បែរ​ព្រំដែន​ថៃ កម្ពុជា​

​ថៃ​៖ ត្រូវបាន​កម្លាំង​យោធា​ថៃ​ខណៈ​កំពុង​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា​បាន​ប្រទះឃើញ​នៅ​អាវុធ​ជាច្រើន​ប្រភេទ​រួម​ទាំង​គ្រាប់រំសេវ​វេច​ខ្ចប់​យ៉ាង​ស្អាត​ក្នុងកា​រ៉ុង​ជី​លាក់​ទុក​តាម​កំពត​ព្រៃ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​ប្រឈម​និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង កាល ពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ​២០២៤ ។​ ​កម្លាំងយោធា​ព្រំដែន​ថៃ​ដែល​ប្រទះ​ឃើញ​ជា​យោធា​លេខ ៥២៣ និង ៥២៦ បានធ្វើការ​ចេញ​ល្បាត​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រាត ដើម្បី​ត្រួតពិនិត្យ​បទល្មើស​នានា​ដែល​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ថៃ​និង​ពី​ថៃ​មក​កម្ពុជា​។​ ​យោង​តាម​ការផ្សាយ​របស់​គេហទំព័​រថៃ​រ៉ាត់​បាន​បញ្ជាក់ថា ខណៈ​ដែល​កម្លាំង​យោធា​ព្រំដែន​ថៃ​ធ្វើការ​ល្បាត​ដល់​ចំណុច​ជា​ព្រៃ​មួយ​កន្លែង​ជាប់​ចំការ​មៀននៅ​ត្រង់ចំណុច​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រឈម​និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក៏​បាន​ប្រទះឃើញ​វត្ថុ​គួរឱ្យ​សង្ស័យ​ដែល​គេ​រុំ​វិជ្ជាប់​ដោយ​ការ៉ុង​ជី​ជា​ច្រើនដុំ​ហើយ​បាន​លាក់​កត់​ទុក​នៅ​តាម​ព្រៃ​ដោយ​មាន​ការសង្ស័យ​កម្លាំង​យោធា​តុ​ថៃ​បាន​ចូល​ទៅ​ត្រួតពិនិត្យ​លើ​វត្ថុ​ទាំងនោះ​។​ ​ក្រោយ​ការត្រួតពិនិត្យ​ឬ​កម្លាំងយោធា​ថៃ​បាន​រកឃើញ អាវុធ​ប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធ​សម្រាប់​បាញ់​បញ្ជូន​គ្រាប់បែក​ខ្នាត 40 មី​លី​ម៉ែត្រ (M203) ចំនួន​មួយ​ដើម អាវុធ​ខ្នាត 12.7 មី​លី​ម៉ែត្រ​ចំនួន​មួ​យ​ដើម គ្រាប់កាំភ្លើង​ខ្នាត 12.7 មី​លី​ម៉ែត្រ​ចំនួន 510 គ្រាប់​។​ ​បច្ចុប្បន្ន​កម្លាំង​យោធា​ថៃ​បាន​ប្រមូល​អាវុធ​ទាំងនោះ​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ដើម ហើយ​ក៏​កំពុង​បន្ត​រុករក​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បន្ថែមទៀត ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕  

ព័ត៌មានជាតិ

​សម្រាស់​ហ៊ុំ​ព័ទ​ត្រី​៤៧​កន្លែង ស្មើ និង​២៣៥០​ម៉ែត្រការ៉េ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង រុះរើ​កម្ទេច​

ខេត្ត​កំពង់ឆ្នាំង​៖ លោក​លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ឲ្យដឹងថា​៖ សម្រាស់​រួមផ្សំ​កំប្លោក​ចំនួន​០២​ករណី ៤៧​កន្លែង ស្មើ​និង​២៣៥០​ម៉ែត្រការ៉េ មែក​សម្រាស់​ចំនួន​១៤១០​មែក បង្គោល​ចំនួន​៧០៥​ដើម ខ្សែ​ចង​ប្រវែង​២០​គីឡូក្រាម រួម​ជាមួយរ​បាំង​ស្បៃ​មុង​០១​ករណី ស្មើនឹង​១១​កន្លែង ប្រវែង​២៥០​ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន​១១​គ្រឿង បង្គោល​ចំនួន​២០០​ដើម ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត​កំពង់ឆ្នាំង ធ្វើការ​បង្ក្រាប​រើ​កម្ទេចចោល នៅនឹងកន្លែង ក្នុង​នោះ​ចាក់​លែង​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម​ក្នុង​ដែន​នេសាទ​វិញ​ផង​ដែរ​។​ ​ប្រតិបត្តិការ​នេះ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ព្រែក​តា​សួស ភូមិ​ពាម​ឆ្កោក​,​ចំណុច​ព្រែក​ក្បាល​កន្លង់ ក្នុង​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី និង​មួយ​ទីតាំង​ទៀត​នៅ​ចំណុច​ព្រែក​កោះ​រ៉ង​,​ចំណុច​ចុង​តា​គង់​, ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​ ​គួរ​បញ្ជាក់​ផង​ដែរ ប្រតិបត្តិការ​ខាងលើនេះ ប្រើប្រាស់​កម្លាំង​សរុប​២១​នាក់ និង​មធ្យោបាយ​បា​ឡា​ស្មាច់​០៥ គ្រឿង ដឹកនាំ​ដោយ លោក អ៊ឹង ជឺ​ប៉ោ នាយរង​ខ​ណ្ឋ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​។​ ​

ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ត្រី មាស យ៉​ត ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ

ខេត្ត​កំពង់ធំ ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤  លោក ឧត្តមសេនីយ៍ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​  បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចំនួន​៤៣​នាក់ (​នារី​១​នាក់​) ។ ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក លោកស្រី​  មេបញ្ជាការរង នាយ​  នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព នាយការិយាល័យ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​.​ស្រុក ទាំង​៩ ។​ ​ក្នុង​ឪ​កាស​នោះ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​មានប្រសាសន៍​សំណេះសំណាល សាកសួរ​សុខទុក្ខ ក៏ដូចជា​ណែនាំ​ផ្ដាំផ្ញើរ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ដែល​ទើប​ទទួលបាន​ការផ្ទេ​រភារ​:​កិច្ច ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋាន្តនរសក្តិ​ថ្មី​នៅពេលនេះ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ប្រតិបត្តិ​តួនាទី​ភារ​:​កិច្ច​រៀងៗ ខ្លួន​ឲ្យបាន​ត្រឹមត្រូវ សមស្រប​តាម​ការ​ផ្ដល់​សេចក្តីទុកចិត្ត​របស់​ថ្នាក់លើ ដែល​បាន​ផ្តល់ជូន​នូវ​តួនាទី​មុខងារ និង​ឋានន្ត​រស័ក​នៅពេលនេះ ។ ត្រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​តាម​ឋានានុក្រម​  គោរព​វិន័យ បទបញ្ជា​របស់​ថ្នាក់លើ ។ ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ។​ […]