ព័ត៌មានជាតិ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ Towfiqua Hoque(​ថូ​ហ្វីកា ហ៊ុ​ក​) តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ចូលជួប​សម្ដែង​ការគួរសម

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤ រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ ថូ​ហ្វីកា ហ៊ុ​ក តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធ​សភា​រាជធានី​ភ្នំពេញ​។ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ដល់​លោក​ជំទាវ ថូ​ហ្វីកា ហ៊ុ​ក ដែល​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ប្រចាំ កម្ពុជា​។ សម្តេច​តេជោ បាន​រំលឹក​បន្ថែមថា តំណាង IFC ចាស់​មុន​ផុត​អាណត្តិ ក៏​បាន​មក​ជម្រាប​លាស​ម្តេច ទោះបីជា​សម្តេច​មិន​ស្ថិត​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយ​ការអញ្ជើញ​មក​ដល់​នូវ​តំណាង​ថ្មី​ក្នុង​ពេលវេលា​ដ៏​លឿន​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង IFC ជាមួយ​កម្ពុជា​។ សម្តេច មានជំនឿថា វត្តមាន​របស់​លោកជំទាវ នឹង​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង IFC និង​កម្ពុជា ក៏ដូចជា​ចូលរួម​កាន់តែខ្លាំង​ក្នុង​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​។ ​នា​ឱកាស​ជំនួប​នេះ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចូលជួប​សម្តែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ឺមេ​ណេ​ហ្ស៊ីល​ដូ គុ​ប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ (​ទីម័​រខាង​កើត​) ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​ ​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្ដែង​ការរីករាយ ដោយ​បាន​ទទួល​ជួប ឯកឧត្តម​អគ្គរដ្ឋទូត ទីម័​រឡេ​ស្តេ សាជាថ្មី បន្ទាប់​ពី​ជំនួប​លើក​មុន ក្រោយពេល​ដែល​អគ្គរដ្ឋទូត​បាន​ជូន​សារតាំង​ប្រមុខរដ្ឋស្តីទី​កាលពី​ឆ្នាំ​២០២០​។ សម្ដេច​តេជោ បាន​លើកឡើង​ថា សម្ដេច និង​ឯកអគ្គរដ្ឋទូត​បាន​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាងច្រើន​ជា​ពិសេស​ក្នុងពេល​ដែល​ពិភពលោក​ជួបប្រទះ​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ហើយក៏​បាន​ធ្វើការ​ជាមួយគ្នា​នៅ​ក្នុង​ការជំរុញ​ឱ្យ​ទីម័​រឡេ​ស្តេ បាន​ចូល​ជា​សមាជិក​អាស៊ាន​។ សម្តេច បាន​កោតសរសើរ​ចំពោះ​ភាព​សកម្ម​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុងនាម​ជា​ព្រឹទ្ធបុរស​នៃ​អង្គ​ទូត​នៅ​កម្ពុជា ហើយ​សម្ដេច​ក៏​បាន​សម្ដែង​នូវ​សេចក្ដីសង្ឃឹម​ថា នឹង​បាន​បន្ត​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត ដើម្បី​ជំរុញ​និង​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​។​ ​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​សម្ដែង​នូវ​ការរីករាយ […]

ព័ត៌មានជាតិ

ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន កោត​សរសើរ​ពីភាព​រីកចម្រើនរបស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​

នា​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម Ferdinand Martin G. Romualdez ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI-IDC Executive Committee) នៅ​ខេត្ត​សៀមរាប​។ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​សភា​តំណាងរាស្ត្រ​ហ្វីលីពីន បាន​អបអរសាទរ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI-IDC Executive Committee) បាន​យ៉ាង​ល្អប្រសើរ និង​កោត​សរសេីរ​ភាព​រីកចម្រើនរបស់​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​។ ឯកឧត្តម​ប្រធានសភា បានបង្ហា​ញក្តី​សោមនស្ស​រីករាយ​ចំពោះ​ការលូតលាស់​នៃ​ទំនាក់ទំនង​ហ្វីលីពីន​-​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្វាគមន៍ និង​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ហ្វីលីពីន ដែល​ជ្រើសរើស​មក​ធ្វើការ និង​មក​ទស្សនា​ប្រទេស​កម្ពុជា​។ ​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​ជា​លំដាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ជាច្រើន​។ សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់​អំពី​សក្តានុពល​ជាច្រើន​ទៀត ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ថែមទៀត​។ ក្នុងន័យនេះ តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. សម្តេច​បវរ​ធិបតី​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ហ្វីលីពីន នា​ដើមឆ្នាំ​២០២៥ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។ […]

ព័ត៌មានជាតិ

ប្រធាន​អង្គការ IDC-CDI កោតសរសើរ​ប្រទេស​កម្ពុជា ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ

​នា​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម André Pastrana Arango ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) និង​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ IDC-CDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​(IDC-CDI Executive Committee) នៅ​ខេត្ត​សៀមរាប​។ ​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI បាន​អបអរសាទរ​សម្ដេច​ប​វរ​ធិបតី ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដឹកនាំ​ប្រទេស​សម្រេចបាន​លទ្ធផល​ជា​ច្រើន ជា​ពិសេស​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ថ្លែងអំណរគុណ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ នាពេលនេះ​។ ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI ក៏​បាន​កោត​ស​សើរ​ប្រទេស​កម្ពុជា​ដែល​សម្រេចបាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ ព្រមទាំង​បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​បន្ថែមថា គណៈប្រតិភូ​ជាច្រើន ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នាពេលនេះ មាន​គោលបំណង​រួមមួយ គឺ​ការកសាង​សន្តិភាព​។ គណៈប្រតិភូ​ទាំងអស់​សង្ឃឹមថា នឹង​ទទួលបាន​បទពិសោធន៍​បន្ថែម​ទៀត​ពី​ប្រទេស​កម្ពុជា ដែល​បាន​សម្រេច​នូវ​សន្តិភាព​ដ៏​មាន​សារៈសំខាន់​នេះ​។ ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​ប្រធាន​អង្គការ IDC-CDI និង​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​កូឡុំប៊ី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ក្នុង​កិច្ចការ​បោសសម្អាត​មីន នៅក្នុង​ប្រទេស​កូឡុំប៊ី​ផងដែរ​។ ​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ IDC-CDI […]

ព័ត៌មានជាតិ

អបអរសាទរ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី ៣០ បើក​វគ្គ​បន្ត​ជំនាន់​ទី ៣១ 

​កំពង់ស្ពឺ ÷​ព្រឹក​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា​ឆ្នាំ ២០២៤ នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតនៅ​ភ្នំ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជំនាញ​អង្គរក្ស​ជំនាន់​ទី ៣០ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​អមដំណើរ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​គតិបណ្ឌិត ហ៊ីង​  ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​អង្គរក្ស ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វុ​ី សំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ ឯកឧត្តម លោក លោកស្រី​អាជ្ញាធរ​ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ទៀត​។​ ​ក្នុង​ពិធី​បិត​វគ្គ​សិក្ខាកាម​  បាន​បញ្ចេញ នៅ​ក្បាច់​យុទ្ធសាស្ត្រ​ការពារ​ជាតិ និង​ថ្នាក់ដឹកនាំ​រួម​ទាំង​មាន​ក្បាច់​ល្បុកតោ ដែល​ជា​កេរ្ដិ៍ដំណែល​តាំងពី​ដូនតា បាន​បន្សល់​ទុក្ខ​ស្នាដៃ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។​ ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ានិត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​យកចិត្តទុកដាក់​ក្នុង​ការហ្វឹកហាត់​រៀនសូត្រ […]

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ថ្ងៃទី​៣ (​ថ្ងៃ​ចុង​ក្រោយ​)

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​មុខ​ព្រះបរមរាជវាំង ដែល​ជា​ថ្ងៃ​ចុងក្រោយ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០២៤​។ ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ចុងក្រោយ​នេះ នេះ មាន​ការយាង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺន​សព្វ​មុខមន្ត្រី ព្រះរាជវង្សានុវង្ស ឧត្ដមប្រឹក្សា​ព្រះមហាក្សត្រ អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​រាជធានី​-​ខេត្ត យ៉ាងច្រើន​កុះករ​ប្រកប​ដោយ​ទឹកមុខ​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។​ ​សូមជម្រាបថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ជាការ​រំលឹក​គុណ ចំពោះ​កងទ័ពជើងទឹក​ខ្មែរ ដែល​បាន​ពលី​ជីវិត​បូជា​ចំពោះ​ទឹកដី​ក្នុង​ចម្បាំង នា​សតវត្ស​ទី​១២ ក្នុង​រាជ​ព្រះបាទ ជ័យវរ្ម័ន​ទី​៧ ពី​ឆ្នាំ​១១៧៧ ដល់​ឆ្នាំ ១១៨១ […]

ព័ត៌មានជាតិ

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​កំពង់សោម

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​កំពង់សោម ស្ថិតនៅក្នុង​ភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ។​ ​ក្រុង​កំពង់សោម ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ​២០១ អនក្រ​. បក ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​បាន​កាត់​យក​ឃុំ ចំនួន ៥ ពី​ស្រុក​ព្រៃនប់ រួមមាន​៖ ឃុំ​បិត​ត្រាំ​ង ឃុំ​រាម ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ និង​មាន ២៣​ភូមិ ផ្ទៃដី​សរុប​ទំហំ ៤២.២៥៦,៤៩​ហិកតា មាន​ប្រជាជន​សរុប​ចំនួន ១១.២៧៩​គ្រួសារ មនុស្ស ចំនួន ៤៤.១២២​នាក់ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ខាងត្បូង​ជាប់​នឹង​សមុទ្រ ខាងកើត​ជាប់​នឹង​សមុទ្រ និង​ស្រុក​ព្រៃនប់ ខាងលិច​ជាប់​នឹង​ក្រុងព្រះសីហនុ​៕  

ព័ត៌មានជាតិ

ពិធី​ប្រកាស​បញ្ចូល​ជា​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ​

​កំពង់ស្ពឺ​÷ ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៧ ខែវិច្ឆិកា​ឆ្នាំ ២០២៤ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពង់ស្ពឺ​ឯកឧត្តម យឹម សុខុម អនុប្រធាន​គណបក្ស​ខេត្ត ឯកឧត្តម អិន ឃុន ប្រធាន​មន្ទីរ​បក្ស​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម អៀង មូ​លី ប្រធាន​ប្រធាន​គណបក្ស​ចុះជួយ​ស្រុក​បសេដ្ឋ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ភូមិ​ក្រុមហ៊ុន ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ចំនួន ៣០៧​នាក់​ស្រី ១៦៣ នាក់​ក្នុងនោះ​ជា​មន្ត្រីរាជការ​មាន​ចំនួន ៦ នាក់​កម្មករ ២១០​នាក់​សិស្ស​ចំនួន ២២ នាក់​និស្សិត​ចំនួន​១០ នាក់ និង​បងប្អូន​ជា​កសិករ ៥៨ នាក់ ក្នុងនោះ​សមាជិក​មកពី​គណបក្ស​ផ្សេង​ចំនួន ១ នាក់​សរុប សមាជិក​ចូលរួម ៤១៧​នាក់​។ ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍ថា​÷ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​សូម​ចូលរួម​អបអរសាទរ […]

ព័ត៌មានជាតិ

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ជួព​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទទួលបាន​និទ្ទេស A ទាំង ១១៩​នាក់ នៅ​ខេត្ត​ព្រៃវែង ឆ្នាំ​សិក្សា​២០២៣-២០២៤

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទទួលបាន​និទ្ទេស A ទាំង ១១៩​នាក់ នៅ​ខេត្ត​ព្រៃវែង ឆ្នាំ​សិក្សា​២០២៣-២០២៤ នៅ​សាលប្រជុំ​សាលា​ខេត្តព្រៃវែង​។​ ​ក្នុងឱកាស​នោះ ដើម្បី​ជា​ការលើកទឹកចិត្ត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ឧបត្ថម្ភ​ដល់​ក្មួយៗ​ប្រឡង​ជាប់​និទ្ទេស A ទាំង ១១៩​នាក់ ក្នុង​ម្នាក់ៗ ថវិកា ចំនួន ៣០០​ដុល្លារ​។ ដោយឡែក​លោក​នាយក នាយិកា​វិទ្យាល័យ ទាំង​២៨ ដែល​មាន​សិស្ស​ជាប់​និទ្ទេស A ក្នុង​មួយ​វិទ្យាល័យ ថវិកា ចំនួន ២០​ម៉ឺន​រៀល​ផងដែរ​។​

ព័ត៌មានជាតិ

ពិធី​ដាល់អំបុក​សាមគ្គី​ដើម្បី​សន្តិភាព អបអរសាទរ​ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំ​២០២៤

​កំពង់ស្ពឺ​៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកជំទាវ ម៉េង​  វ៉ាន់ដា​នី​ន ភរិយា​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ប្រធានកិត្តិយស​ក្រុម​ចលនា​ស្ត្រី​ខេត្ត លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ភ្នំ​តូច​បាន​ដឹកនាំ​ក្រុម​ការងារ ចូលរួម​កម្មវិធី​ដាល់អំបុក​សាមគ្គី​សន្តិភាព​នៅ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ត​កំពង់ស្ពឺ ពិធី​នេះ​ក៏​មាន​សមាជិក​សមាជិកា​ក្រុមការងារ​ស្រុក បានរួម​គ្នា បង្កើត​នូវ​ព្រឹត្តិការណ៍​មួយ​ក្នុងនោះ​មាន​ដូច​ជា​ការ -​ច្រូតស្រូវ -​ជិះ​រទេះសាឡី​ដឹក កណ្ដាប់​ស្រូវ -​បែន​ស្រូវ -​លីង​ស្រូវ -​បុក​អំបុក -​រាំ​លេង​និង អក​អំបុក ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ តាំងពី​ដូនតា តរៀងមក​។​ ​លោកជំទាវ ម៉េង​  វ៉ាន់ដា​នី​ន​  បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​រដ្ឋបាល​ស្រុក​សាមគ្គី​មុនី​ជ័យ និង​ក្រុមការងារ​ថ្នាក់ ខេត្ត និង​ការចូលរួម​យ៉ាង​សកម្ម​របស់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​វិស័យ​ឯកជន​នានា ដែល​បាន​រៀបចំ​កម្មវិធី​ដាល់អំបុក​សាមគ្គី​ដើម្បី​សន្តិភាព ក្នុង​គោលបំណង​អបអរ​ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំនេះ​។ លោកជំទាវ​បញ្ជាក់ថា […]